Ep10 : យើងមិនយល់ / ស្កកៅស៊ូ

Start from the beginning
                                        

"ឯងទៅហៅអ្នកចាត់ការមក! ជួយរៀបចំសម្លៀកបំពាក់ឲគេ!" នាយប្រលែងដៃពីរាងតូច​ និយាយទៅកាន់កូនចៅជាធម្មតា

"បាទ~~~" នាយក៏ចាកចេញដើម្បីទៅហៅអ្នកចាត់ការតាមបញ្ជាស៊ុងហូន

  ចំណែករាងក្រាស់ដើរទៅអង្គុយលើសាឡុង ជាមួយទឹកមុខធុញថប់។ ហេតុអ្វីអាក្មេងនោះមកធ្វើចរឹតឆ្កួតៗដាក់គេបែបនេះ?

"*ឯងធ្វើឲកូនប្រុសយើងក្រោកហើយក៏សម្ដែងថាមិនដឹងរឿងអ្វីអញ្ចឹងឬ??យើងមិនយល់ពីឯងសោះ *" នាយដៀងភ្នែកមើលមនុស្សដែលកំពុងយំក្សឺតក្សកនោះ គិតប្រយោគខាងលើក្នុងចិត្ត

  រីគីគឺពិតជាយំខ្លាំងមែនទែន ទោះវាមិនបង្កសម្លេងតែទឹកភ្នែកនាយស្រក់ចុះមកដូចទឹកជ្រោះ វាឈឺចាប់ណាស់ដែលត្រូវគេបៀតបៀនព្រមទាំងចោតប្រកាន់ថានាយជាមនុស្សគ្មានតម្លៃបែបនឹងទៀត។

   #skip​

  ដំណើរដើរចូលត្រឡប់មកក្នុងវាំងដ៏ធំវិញរបស់មនុស្សមួយក្រុម។ មនុស្សទាំង5នាក់មើលទៅគឺមិនមែនជាអ្នកតូចតាចអ្វីទេ អំណាចអាចនឹងធំហួសឈ្មោះជាឯកឧត្តមផងមិនដឹង។ ដំណើរចូលមកភ្លាមម៉ែដោះដែលគ្រប់គ្រងកិច្ចការក៏រត់មកទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។

"អ្នកអង្គម្ចាស់! យាងមកពីពេលណាដែល? ហេតុអ្វីខ្ញុំមិនដឹងបែបនេះ?"​ម៉ែដោះសួរទៅបុរសម្នាក់ក្នុងចំណោមពួកគេទាំង5

"គឺទើបនឹងមកដល់ម្សិលមិញ! ចុះឯណាស៊ុងហូន?"​គេសួរងាកចុះងាកឡើងរកវត្តមានរាងក្រាស់

"អ៎! គឺទ្រង់យាងទៅលឈុតអភិសេកជាមួយអង្គម្ចាស់តូចបាត់ទៅហើយ!"​គាត់និយាយមកធ្វើឲម្នាក់ក្នុងចំណោមទាំង5ស្រាប់តែនឹកនិយាយឡើង

"​អង្គម្ចាស់តូច?? ប្រុសតើមែនទេ?"​គេសួរហាក់មិនចង់ជឿនូវអ្វីដែលខ្លួនបានឮ?

"​ប្រុស? ឯងចង់មានន័យថាអាហ៊ូនរៀបការជាមួយមនុស្សប្រុស??"​បុរសម្នាក់និយាយបន្ត​

"​គឺទ្រង់រៀបការជាមួយនឹងមនុស្សប្រុសណា៎ទានម្ចាស់!"

"ព្រះអើយ! ហេតុអ្វីវាមិនប្រាប់ខ្ញុំឲច្បាស់? ខំទៅទិញស្កកៅស៊ូមកចង់10ឡូរ! "សម្ដីនេះហាក់គ្មានគម្រកទុកគ្របមាត់សោះតែម្ដង

"ស្កកៅស៊ូ​អីទៅអ្នកអង្គម្ចាស់ហ៊ឺសឹង? "(អាគំនិតចឹងមានតែបងហ៊ឺទេទើបគិតចេញ)

"​អ៎! គ្មានអីទេម៉ែដោះ! អាហ៊ឺចេះតែនិយាយលេងប៉ុណ្ណោះពិតទេyeonjun?? "បុរសដែលខ្ពស់ក្នុងចំណោមទាំងអស់ហារស្ដីមក

"​ត្រូវហើយៗ!! បើស៊ុងហូនគេត្រឡប់មកវិញម៉ែដោះជួយប្រាប់គេឲទៅជួបខ្ញុំផង ខ្ញុំនៅរងចាំឯសួនក្រោយដំណាក់!"​ថាហើយនាយទាំង5ក៏លាម៉ែដោះចាកចេញពីគាត់

"មាត់បងគ្មានគម្របសោះហ៊ឺសឹង! នេះចាត់ទុកថាសំណាងហើយដែលម៉ែដោះមិនដឹងថាបងចង់និយាយពីអ្វី! "កម្លោះជេគនិយាយឡើងវាយដើមដៃបងខ្លួនមួយទំហឹង ពូកែឡប់ពេក






  ការប្អូនប្រុសបងទិញស្កកៅស៊ូមកចងដៃ?? 🙂

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now