Ep9:ឯងចង់ធ្វើអី?

Start from the beginning
                                        

"​ ឯងស្គាល់យើងតិចពេកហើយ! វេហ្គាស.រីគី! "

"ទ្រង់ទៅវិញទេដែលមិនស្គាល់ខ្ញុំច្បាស់នោះ! សាន់អាមាន់ដា ស៊ុងហូន!"​កែវភ្នែកមូលពណ៌ទឹកសមុទ្រនោះ ប្រែជាស្រួចដូចsiren

"​ឯងកាន់តែព្រហើនហើយណា! "នាយស្រែកសម្លុតគេខ្លាំងៗសឹងតែនឹងផ្ទុះកញ្ចក់នៅទីនេះទាំងមូលទៅហើយ

  *ផឹប*

  កាយមាំដែលឈរនោះស្រាប់តែត្រូវគេច្រានមួយទុះហឹងទៅលើសាឡុងៗ។ ជើងស្រឡូនបោះជំហ៊ានទៅជិតនាយក្រាស់ ស្នាមញញឹមចុងមាត់បង្ហើបឡើង។

"ឯងធ្វើស្អី???" ស៊ុងហូនសួរឡើងនៅពេលដែលអ្នកម្ខាងទៀតដាក់កាយអង្គុយច្រកគាវលើភ្លៅរបស់ខ្លួនដោយញែកជើងទាំងពីរនៅម្ខាងៗ

"ធ្វើរឿងដើម្បីប្រាកដចិត្តថាទ្រង់មិនប៉ះពាល់ខ្ញុំនោះអី?"​នេះមិនមែនជារីគីដែលស៊ុងហូនស្គាល់នោះទេ កែវភ្នែកទាំងគូរនោះហាក់មានមន្តអាគមទាក់ទាញចិត្តនាយកម្លោះឲមើលភ្នែកនោះមិនដាក់

  *ក្អឹក*

  គេលេបទឹកមាត់ឮសូរតែក្អឹក សម្លឹងឆ្លាស់គ្នារវាងភ្នែកទាំងគូរនឹងបបូរមាត់ស្រទន់ពណ៌ផ្កាឈូកនោះ។

"​ទ្រង់នឹងក្បត់សម្ដីខ្លួនមិនខាន! "ព្រះអើយ! ពាក្យសម្ដីគេនិយាយមក​បង្កើនកម្ដៅក្នុងខ្លួនអ្នកកម្លោះឲកើនឡើងជាលំដាប់​ គេហាក់ចង់ត្របាក់មនុស្សនៅនឹងមុខគេស៊ីភ្លាមៗចឹង

"ទ្រង់ ឯង​ឈ្លក់​វង្វេង​ជាមួយដងខ្លួនរបស់ខ្ញុំដោយឯកឯងមិនខាន! មិនបាច់ឲខ្ញុំលើកថ្វាយដល់បន្ទប់ទេ!"​នាយឱនទៅខ្សឹបនឹងត្រចៀករាងក្រាស់ដែលដកដង្ហើមញាប់នោះ

"ហ្អឹម~~~? ពិតទេបងសម្លាញ់?" ព្រះអើយមួយប្រយោគនេះពិតជាសមណាស់ ទឹកមុខស៊ីអារម្មណ៍ជាមួយបបូរមាត់ផ្កាឈូក ដែលគួរឲចង់(ចាប់ស្ងោរជ្រក់)​

   ស៊ុងហូនបញ្ចេញខ្យល់ដង្ហើមញ័រៗនៅពេលដែលដៃស្រឡូនត្រជាក់ស្រេបអង្អែលលើទ្រូងហាប់ណែនរបស់ខ្លួន។ ផ្នែកខាងក្រោមក៏រំកិលចុះឡើងៗ ធ្វើឲអាក្មេងខូចនោះវាខឹង​ ទៅហើយ!។ (កូនប្រុសម្ដាយ😭😭)

"អូនខ្លាចតែបងទៅវិញទេ~~ដែលទៅរកអូនរាល់ថ្ងៃដល់បន្ទប់នោះ!"​ មួយប្រយោគនេះស៊ុងហូនអស់ទ្រាំមែនទែនហើយ!

  ដៃមាំម្ខាងក្រសោបក្រគាកមូលក្លំនោះជាប់ដើម្បីរក្សាលំនឹងរបស់ម្ចាស់វា​។ នាយពិតជាក្ដៅក្រហាយណាស់! នាយសម្លឹងមើលទឹកមុខដ៏ស៊ីអារម្មណ៍របស់អនាគតភរិយាមិនដាក់។ ទឹកមុខនេះគឺវាទាក់ទាញខ្លាំងសឹងតែនាយទ្រាំមិនបាន​ចង់ប្រព្រឹត្តរឿងមិនល្អនៅទីនេះទៅហើយ។ ដៃដែលនៅសល់ម្ខាងទៅជាប់ទាញកសរខ្ចីនោះបណ្ដាលឲមុខហុចមកជិតមាត់ខ្លួន

"ទ្រង់ចង់- អ្ហឹម??" រីគីស្រាប់តែត្រូវអ្នកម្ខាងទៀតប្រើបបូរមាត់មកបំបិទមាត់ខ្លួនបាត់ទៅហើយ។

  ស្នាមថើបដ៏រោលរាល របស់រាងក្រាស់គឺពិតជា..... ក្ដៅណាស់ ។នាយប្រើការប៉ិនប្រសព្វរបស់ខ្លួនលូកលាន់យ៉ាងគគ្លើនទៅលើបបូរមាត់អ្នកម្ខាងទៀត។

*ឌឹបៗ *

  ដៃស្រឡូននោះវាយទ្រូងនាយខ្លាំងៗ ទាមទារការដោះលែង ហើយវាក៏បានសម្រេច!។ គ្រាន់តែនាយក្រាស់ព្រមប្រលែងបបូរមាត់តូចឲមានសេរីភាពភ្លាម

  *ផាច់! *






  អ្នកណាជាជនបង្ក?? 😭😭

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now