ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?

Start from the beginning
                                    

" ចំមែនឯងនេះមិចក៏ទៅដេកលក់ទៅវិញ ថែមទាំងធ្វេីរឿងមិនសមទៀត"ជុងហ្គុកនិយាយទាំងនឹក
ឃេីញរឿងកាលពីយប់មិញដែលខ្លួនបានជ្រុលដេកលក់មួយភាំង ដេាយសារតែគិតថាទម្រេតខ្លួន
បន្តិចព្រេាះរាងចុករេាយដេាយសារតែបេីកឡានរយៈពេលយូគួរសមដែរ ស្របពេលគ្នានេះដែរគ្រាន់តែដាក់ខ្លួនភ្លាមក៏បានជ្រុលខ្លួនដេកលក់បន្តិចទៅដែលខុសពីអ្វីដែលគេបានប្រាប់ថេយ៉ុងថាត្រឡប់ទៅវិញ ។ បកទៅយប់មិញនឹងគេភ្ញាក់បន្ទាប់ពីបានឮថេយ៉ុងនិយាយដាក់គេថែមទាំងលួចថេីបគេផងទៀត គ្រាន់តែពេលនឹងគេមិនចង់ក្រេាកឲគេដឹងទេីបធ្វេីពុតជាគេងបន្ត ពេលមេីលឃេីញថា
ថេយ៉ុងគេងលក់ហេីយគេក៏បានបេីកភ្នែកឡេីង
ហេីយក៏ប្រែខ្លួនត្រឡប់ទៅមេីលអ្នកដែលកំពុងតែលង់លក់នៅក្បែរខ្លួនរបស់គេ ។ សម្លឹងមេីលមុខរាងស្តេីងយូៗទៅគេហាមចិត្តមិនបានទេនៅទឹកមុខពេលគេងដ៏ខ្ចីខ្ជូតរបស់គេទេីបយកដៃទៅលេងថ្ពាល់គេតិចទាំងក្រឺតខ្នាញ់ ។ លេីសពីនេះទៅទៀតគេក៏បានខិតទៅកាន់តែជិតរួចយកដៃរបស់គេទៅក្រសេាបឱបចង្កេះអ្នកខាងនេាះយ៉ាងស្និតស្នាលថែមទៀត គេមិនដឹងខ្លួនថាពេលនេះគេកំពុងតែធ្វេីអ្វីទេ ប៉ុន្តែគ្រប់យ៉ាងពេលនេះបេះដូងគេជាអ្នកបញ្ជាឲធ្វេីតែ
ប៉ុណ្ណេាះ សម្លឹងមធ្យមងំនៅលួចថេីបបបូរមាត់កូនគេមួយខ្សឺតទៀត បន្ទាប់មកក៏ដេកឱបរាងស្តេីងរហូតដល់ពេលម៉េាង៥ក៏ក្រេាកហេីយចាកចេញបាត់ទៅដេាយមិនបានប្រាប់ថេយ៉ុងនេាះទេ ។ ក្នុងកំឡុងពេលនឹងតាមពិតគេអាចត្រឡប់ទៅផ្ទះវិញបាន  ព្រេាះមេឃបានរាំងភ្លៀងហេីយ ប៉ុន្តែចុងក្រេាយគេជ្រេីសរេីសនៅគេឱបរាងស្តេីងទៅវិញ សំណាងហេីយដែលគេងេីបមុននេាះ បេីសិនជាពេលនេាះថេយ៉ុង
ងេីបមុនវិញគេប្រាកដជាខ្មាស់ថេយ៉ុងហេីយ ទេីបប្រញាប់ចេញទៅវិញដេាយមិនបានឲដំណឹងថេយ៉ុងបែបនេះ ។

" បានហេីយឈប់គិត រឿងកន្លងហួសហេីយយ៉ាងណាក៏គេមិនដឹងដែរ " ជុងហ្គុកនិយាយប្រាប់ខ្លួនឯងវិញថារឿងផុតទៅមួយយប់ហេីយ គេក៏មិន
បានដឹងចឹងយេីងធ្វេីធម្មតាៗទៅពេលដែលជួបគ្នា ។ ក្នុងប្រការនេាះដែរ បន្ទាប់ពីគេវវៀសគំនិតទាំងនឹងចេាលអស់ហេីយក៏បានទាញយកសេាឡានដេីរចេញទៅក្នុងគេាលបំណងចង់ទៅណាមិនដឹងទេ
ដូច្នេះហេីយមានតែរងចាំមេីលបន្ត ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now