ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ

Start from the beginning
                                    

" មិនអីទេ ពួកគេមិនទាន់ញុំានេាះទេ ចាំអាំងសាច់រួលរាល់ហេីយ ទេីបញុំាទាំងអស់គ្នា ដូច្នេះខ្ញុំអាចជួយចាន់កឺបានឲឆាប់ហេីយនេាះអី " អុីប៉ូព្យាយាមប្រាប់ហេតុផលទៅកាន់អ្នកខាងនេាះវិញ ។

" បាទ! អញ្ចឹងតាមចិត្តចុះ "

" ចាន់កឺសួរមួយបានទេ "

" លេាកមានអីចង់សួរ សួរមកចុះ "

" តេីចាន់កឺមាន..មានសង្សាឬនៅ ? " អុីប៉ូរាងនិយាយទាក់ៗពេលសួរសំណួរបែបនេះទៅកាន់
ចាន់កឺដូច្នេះ ។

" ហេតុអ្វី សួរបែបនេះ ? " ចាន់កឺមិនបានឆ្លេីយ តែក៏សួរបកទៅរាងក្រាសវិញហេតុអីចង់ដឹងពីរឿងនេះ ។

" ក៏..អឺ ខ្ញុំមិនដែលឃេីញចាន់កឺមានអ្នកណែនាំឲពួកយេីងឃេីញ ដូចមិត្តរបស់ចាន់កឺដែរអ៊ីចឹងនឹងណាទេីបឆ្ងល់ តែបេីមិនចង់ប្រាប់ក៏មិនអីដែរ " អុីប៉ូលេីកហេតុផលផ្សេងដែលខុសពីគេាលបំណងរបស់ខ្លួន ដេីម្បីកុំឲចាន់កឺចាប់បានថាខ្លួនកំពុងតែលួចចាប់អារម្មណ៍ជាមួយនឹងគេ បានជានិយាយបង្វែររឿងផ្សែងបែបនេះ ។ គេាលបំណងគេក្នុងការសួរ
រឿងនេះព្រេាះតែបេីគេសារភាពទៅ ចៃដន្យអីចាន់កឺមានសង្សានេាះមិនខ្មាស់គេទៅហេីយទេអី ។



" មិនមែនបែបនឹងទេ ប្រាប់លេាកតាមត្រង់ចុះខ្ញុំគ្មានអ្នកណាទេ បេីនិយាយទៅគួរឲអស់សំណេីចណាស់ ព្រេាះខ្ញុំគិតថាមនុស្សដូចខ្ញុំគ្មានអ្នកណាមកស្រលាញ់ទេ " ចាន់កឺយល់ព្រមប្រាប់រឿងខ្លួនតាមត្រង់ទៅកាន់រាងក្រាសវិញ ព្រេាះថារឿងនេះគ្មានអ្វីត្រូវលាក់បាំងទេ ។

" មិចក៏ឯងដឹងថាគ្មានអ្នកស្រលាញ់នេាះ " អុីប៉ូពេលដែលបានឮថាចាន់កឺគ្មានអ្នកណាធ្វេីឲគេសប្បាយក្នុងចិត្តជាខ្លាំង ព្រេាះមនុស្សដែលគេកំពុងតែចាប់អារម្មណ៍គ្មានអ្នកណានេាះទេ ។ ប៉ុន្ត្តែត្រូវស្រងាកចិត្តបន្តិចពេលដែលចាន់កឺកំពុងតែ
និយាយមេីលងាយខ្លួនឯង ទេីបនិយាយទៅកាន់គេវិញលឿនៗមិនចាំយូ ។

"  អេ!!! ក៏ខ្ញុំនិយាយតាមការមេីលឃេីញនឹងហេីយ " ចាន់កឺប្រាប់គេវិញទាំងធ្វេីមាត់ស្រួចៗគួរឲស្រលាញ់ ធ្វេីឲរាងក្រាសមេីលឃេីញហេីយពិតជាក្រឺតខ្នាញ់ខ្លាំងណាស់ ចង់តែចាប់ក្រញិចទេ ។ ប៉ុន្តែក៏សម្រួលអារម្មណ៍វិញហេីយតបទៅចាន់កឺវិញ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now