ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ

Start from the beginning
                                    

" ខ្ញុំជាមនុស្សដំបូងដែលបានញុំាម្ហូបស្នាដៃបងអញ្ចឹងរឺ " ថេយ៉ុងសួររាងក្រាសបញ្ជាក់ម្តងទៀត ខ្លាចត្រចៀកខ្លួនមានបញ្ហាស្តាប់ច្រឡំ ។

" អឹម " ជុងហ្គុកបេីជ្រុលជាច្រឡំនិយាយហេីយ ក៏បណ្តេាយតាមនឹងទៅ ទេីបបញ្ជាក់ថាថេយ៉ុងជាមនុស្សដំបូងដែលបានញុំាវា ។  ថេយ៉ុងគ្រាន់ជុងហ្គុកបញ្ជាក់ច្បាស់បែបនេះហេីយ ក្នុងចិត្តគេពិតជាសប្បាយ រំភេីបខ្លាំងណាស់គេពិតជាមនុស្សដែលសំណាងបំផុតហេីយដែលបានគូរដណ្តឹងបេះដូងថ្មធ្វេីបែបនេះ ។

" ហិហិ " ថេយ៉ុង

" ឯងសេីចអី " ជុងហ្គុក

" ក៏សប្បាយចិត្តនឹងឯង មិនស្មានថាមនុស្សរវល់ធ្ចេីការគ្មានពេលឈប់សម្រាកដូចជាបងមកចេះធ្វេីម្ហូបបែបនេះ ថែមទាំងមានរស់ជាតិឆ្ងាញ់ទៀតផង "
ថេយ៉ុង

" ន៎ែ!! ឯងចង់មេីលងាយយេីងមែនទេ ? " ជុងហ្គុក

" កន្លែងណាថាខ្ញុំមេីលងាយនេាះ គេកំពុងសរសេីសេាះនឹងណា " ថេយ៉ុង

" បានហេីយយេីងឈប់និយាយជាមួយឯងហេីយ " ជុងហ្គុកខ្ជិលប្រកែកតវ៉ាទៀតណាស់ បេីប្រកែកគ្នា
ទៀតមេីលទៅមិនងាយចប់ទេ ។

" ហុឹស..." ឃេីញរាងក្រាសនិយាយបែបនឹងថេយ៉ុងក៏មិននិយាយអីទៀតដែរ គេផ្តេាតអារម្មណ៍ទៅលេីការញុំាវិញ ។


" ឯងញុំាមួយៗទៅគ្មានអ្នកណាដណ្តេីមនេាះទេ " ជុងហ្គុកថាមិនចង់និយាយទៀតទេប៉ុន្តែឃេីញគេញុំាលឿនដូចខ្លាចគេដណ្តេីមចឹងទេីបនិយាយប្រាប់ទៅកាន់រាងស្តេីងព្រេាះខ្លាចគេបង្ខំញុំាពេកអាចធ្វេីឲអួលបាន ។

" រឿងខ្ញុំបងកុំចេះ " ថេយ៉ុងប្រកែកតវ៉ាជាមួយនឹងរាងក្រាសទាំងបាយនៅពេញមាត់ មេីលទៅថ្ពាល់ប៉េាងទាំងសងខាងគួរឲស្រលាញ់ណាស់ ។ ជុងហ្គុកមិននិយាយអ្វីបន្តទៀត ព្រេាះដឹងថាហាមមិនស្តាប់ ប៉ុន្តែគ្រប់យ៉ាងស្តិតនៅក្នុងក្រសែភ្នែករបស់ជុងហ្គុកទាំងអស់ គេមេីលថេយ៉ុងពេលធ្វេីចរឹកដូចកូនក្នេងបែបនេះពិតជាគួរឲស្រលាញ់ខ្លាំងណាស់ គេលួចញញឹមតិចៗមេីលទៅកាន់អ្នកខាងនេាះ ហេីយរឹតតែមានអារម្មណ៍ថាដូចជារំភេីបមិចមិនដឹងទេ ពេល
ឃេីញរាងស្តេីងចូលចិត្តម្ហូបដែលខ្លួនបានធ្វេី ខណៈដែលគេកំពុងតែមិនយល់ពីអារម្មណ៍របស់ខ្លួនឯងកាន់តែខ្លាំងហេីយ ដឹងត្រឹមថាពេលនេះគេដូចជាមានសេចក្តីសុខចំឡែក ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now