ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ

Start from the beginning
                                    

" អឺ..គឺថាមិនបាននិយាយអីទេ ហេីយទេីបតែមកដល់មិញនេះទេ " ថេយ៉ុងក្រវីក្បាលបដិសេធកុហក់ថាមិនបាននិយាយអ្វីទេីបតែមកដល់មិញ ខណៈដែលឈរលួចមេីលកូនកម្លេាះគេតាំងពីយូហេីយនឹង ។

" ប្រាកដ ? " ជុងហ្គុកនៅតែមិនអស់ចិត្ត ព្យាយាមសួរបញ្ជាក់ព្រេាះឃេីញអាការៈគួរឲសង្ស័យរបស់រាងស្តេីង ថែមទាំងគេបានឭដែរ គ្រាន់តែស្តាប់មិនបានថាគេនិយាយអី ។

" ប្រាកដហេីយ នេះបងកំពុងតែធ្វេីម្ហូបមែនទេ "
ថេយ៉ុងប្រញាប់និយាយបង្វែររឿងផ្សេងកំឲរាងក្រាសួរបន្តទៀត ។

" ឯងក៏ឃេីញ " ជុងហ្គុក

" មានអ្វីឲខ្ញុំជួយទេ " ថេយ៉ុង

" មិនបាច់ទេ ឆ្អិនអស់ហេីយ " ជុងហ្គុក

" ចឹងចាំខ្ញុំលេីកចាន នឹង បាយ ទៅដាក់លេីតុមុន " ថេយ៉ុងឃេីញអ្នកខាងនេាះដូចមិនចង់ឲជួយ ទេីបរកការងារផ្សេងធ្វេីទៀត ។ រាងក្រាសឃេីញហេីយមិនមាត់ក៏ប្រញាប់ចំអិនបង្ហេីយឲរួលរាល់នឹងអាងបានញុំា ។ បន្តិចក្រេាយរួចរាល់ទេីបដួសវាដាក់ចានហេីយលេីកទៅដាក់លេីតុដែលកំពុងតែមានថេយ៉ុងអង្គុយរងចាំនេាះ ។

" វ៉ាវ!! ឆ្ងុយខ្លាំងណាស់ " ថេយ៉ុងស្រូបក្លិនឆ្ងុយពីម្ហូបបីមុខនេាះនិយាយឡេីង ។

" ឆាប់ញុំាទៅកុំនិយាយច្រេីន " ជុងហ្គុកចូលទៅអង្គុយតុដែលទល់មុខរាងស្តេីងនេាះ និងនិយាយថាឲគេ ។ ចំណែករាងស្តេីងពេបមាត់ដាក់រាងក្រាស គ្រាន់តែនិយាយអញ្ចឹងសេាះថាឲគេដែរ ។

" រស់ជាតិឆ្ងាញ់ណាស់ បងពិតជាពូកែធ្វេីមែន "
ថេយ៉ុងដាក់មួយម៉ាត់ភ្លាមពេាលសរសេីរាងក្រាសទាំងបេីកភ្នែកធំៗ នេះមិនត្រឹមពូកែរឿងការងារទេ ចំណែករឿងអាហារវិញធ្វេីឆ្ងាញ់មិនចាញ់ហាងល្បីៗនេាះទេ ។

" ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូង
ដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ អឺ.." ជុងហ្គុកភ្លាត់មាត់និយាយឡេីងដែលធ្វេីឲថេយ៉ុង
ងេីបមេីលមុខគេឡេីងលឿននេះគេកំពុងតែស្តាប់ច្រឡំមែនទេ គេជាមនុស្សទីមួយដែលបានញុំាស្នាដៃរាងក្រាសធ្វេីម្ហូប ។ ពិតប្រាកដណាស់ជុងហ្គុកមិនដែលធ្លាប់ធ្វេីម្ហូបឲអ្នកណាញុំាពីមុនទេ សូម្បីតែគ្រួសាររបស់គេក៏មិនធ្លាប់បានញុំាផងថេយ៉ុងជាមនុស្សដំបូងហេីយ  ហេីយកុំបាច់ឆ្ងល់នេាះថាមិចបានជារាងក្រាសចេះ ព្រេាះការនៅក្មេងគេធ្លាប់ជួយធ្វេីម្ហូបម៉ាក់របស់គេ ហេីយម៉ាក់របស់គេក៏បាន
បង្រៀនព្រេាះអាងថាជុងហ្គុកនឹងចេញទៅបរទេសរៀនបន្ត ហេីយពេលនេាះប្រាកដជាគ្មានអ្នកណាធ្វេីអីឲញុំាពីចេញពីរៀន ដូចជានៅជាមួយគ្រួសារទេ
ទេីបមកដល់ពេលនេះគេចេះធ្វេីដេាយខ្លួនឯង នឹងរៀនពីក្រៅខ្លះ ។ ប៉ុន្តែទាស់ត្រង់ថាគេកម្របញ្ចេញស្នាដៃណាស់ ពេាលទាល់តែគេនៅម្នាក់ឯងហេីយខ្ជិលទិញអាហារពីខាងក្រៅប៉ុណ្ណោះបានគេធ្វេី ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now