" ពិភាក្សាស្តីទៀត !! ពិភាក្សាហើយបានអាជីមកវិញទេ? អូនមិនយល់ពីចិត្តបងនោះទេ ម្នាក់ៗកាន់ជើងតែអាជីចុះបង?បងខុសមែនទេបើគ្រាន់តែចង់អោយកូនល្អមានជីវិតស្រស់បំព្រងដូចគេមានលុយចាយពេញ ៗដៃមិនមែនរស់នៅវេទនាល្ហាមៗជាមួយអារហាមនោះទេ !! " លោកមីនក្រោកឈរស្រែកដាក់លោកស្រីខ្លាំងៗទាំងមួម៉ៅគ្មានអ្នកណាម្នាក់យល់ពីគាត់នោះទេគឺពិតមែនហើយប៉ុន្តែគាត់មិនបានដឹងនោះទេ ថាការដែររស់នៅក្នុងត្រកូលអ្នកមានវាវេទនាជាងរស់នៅជាមួយអ្នកក្រប៉ុណ្ណា

" បងគិតពីទ្រព្យជាងក្តីសុខកូនមែនទេ? អូនមិនយល់ស្របនឹងគំនិតរបស់បងនោះទេ,ត្បិតតែអូនមិនពេញចិត្តគេម្នាក់នោះក៏ដោយតែអូនអាចនឹងជឿថាគេ អាចធ្វើអោយជីសប្បាយចិត្ត " លោកស្រីចាប់ផ្តើមរលីងរលោងចង់យំចេញមក,លោកស្រីប្រៀបដូចជាស្ពានមួយដែលខ័ណ្ឌចែកខ្សែលោហិតទាំងពីរយ៉ាងចឹង

ម្ខាងកូនម្ខាងប្ដី ចិត្តមួយចង់អោយកូនបានសុខនោះស្វាមីគេក្រក៏មិនថ្វីអោយតែកូនរស់នៅដោយក្តីសុខ,ចំណែកចិត្តមួយទៀតទ្រាំនឹងប្ដីដែលតែងតែខឹងសម្បាពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែពាក្យគេនិយាយមើលងាយគ្រួសារ តើគាត់គួរជ្រើសរើសមួយណាទៅបើគាត់រើសយកជីមីនលោកមីនច្បាស់ជាគិតថាគាត់នឹងកាន់ជើងជីមីនជាងគាត់ហើយបើជ្រើសយកលោកមីនវិញជីមីនច្បាស់ជាបែកបាក់គ្នា។

'' ចេញតែសម្ដីមកក៏ដឹងបាត់ទៅហើយថាកាន់ជើងវាជាងប្តីខ្លួនឯងដែរស៊ីអត់ស៊ីឃ្លានជាមួយគ្នាតាំងពីមិនទាន់មានអី គ្រាន់តែកូនមួយខ្ញុំក៏អាចកាត់ចោលបានដែរ " លោកមីនសម្លឹងមុខប្រពន្ធដោយកំហឹង

" អរ !! ចេះស្គាល់ពាក្យថាស៊ីអត់ស៊ីឃ្លានដែរហ៎? ក្រែងតស៊ូមករហូតតើហី? ចឹងហេតុអីមិនទុកអោយពួកគេតស៊ូរកស៊ីអោយមានបានដូចជាពួកយើងធ្លាប់ឆ្លងកាន់ពីមុនមកទៅ? " លោកស្រីមិនញញើតក៏តប ទៅវិញ

" តែក្រយៅអាជុងវាស៊យ ក្រយៅក្រទោះខំដល់ងាប់ក៏គ្មានបានទៅណាដែរ ជីវិតរហាមចេញមកគឺរហាមល្ងង់ក៏ល្ងង់ធ្វើអីកើតទៅ " លោកមីនដាក់ខ្លួនចុះវិញស្របពេលលោកស្រីមីនសម្រក់ទឹកភ្នែកម៉ាត់ៗចេញមក

បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀 ចប់Where stories live. Discover now