Ep2 : ដូរកូនក្រមុំ

Start from the beginning
                                        

"​តែយើងគ្មានភុស្ដតាងអ្វីចោតគេទេទាន! ណាមួយគេមិនអាចធ្វើរឿងបែបនេះបានដែល! "អាដាមនិយាយឡើងធ្វើឲកែវភ្នែកក្រហមបែរមកសម្លឹងនាយជាមួយកំហឹង

"​ឯងចង់កាន់ជើងអាឃាតករដែលធ្វើឲគូដណ្ដឹងយើងស្លាប់ហេស៎?? "គេចាប់ក្របួចកអាវមេការ

"ទ្រង់សម្រួលអារម្មណ៍សិនទៅ! អ្នកណាៗក៏ដឹងដែលថាគេនឹងអ្នកនាងរីកាស្រឡាញ់គ្នាប៉ុណ្ណា ចំណែកបើទ្រង់ចង់ចាប់គេដាក់ទោសទៅតាមផ្លូវច្បាប់វាក៏គ្មានភុស្ដតាងឯណាមកចោតគេដែល!"​អាដាមព្យាយាមបរិយាយកាត់សេចក្ដីទៅកាន់ខ្លាកំណាចដែលនៅមុខខ្លួន

"​យើង​មិនដឹង! អាឃាតករម្នាក់នោះមិនអាចឲរួចខ្លួនស្របពេលដែលអូនរីការបស់យើងត្រូវចាកចោលយើងបែបនឹងនោះទេ! "គេស្រែកឡើង

" ចុះទ្រង់ចង់ធ្វើអ្វីបន្ដ?? ការរៀបអភិសេធត្រូវបានបើកបង្ហាញរួចរាល់ទៅហើយ! យើងគួរតែប្រកាសរំសាយចោល ឬបែបណា?"​បុរសវ័យកណ្ដាលម្នាក់ទៀតបាននិយាយឡើង

"ល្អណាស់! ប្រកាសទៅថាកម្មវិធីរៀបអភិសេធនៅតែបន្ដ! ដូរតែកូនក្រមុំទៅ! "សុ៊ងហូន និយាយឡើងជាមួយស្នាមញញឹមចុងមាត់យ៉ាងកំណាច

"​ទ្រង់ចង់មានន័យថាមិច?? "អាដាមសួរឡើង

"​យើងមិនអាចដាក់ទោសគេតាមផ្លូវច្បាប់បាន! ចឹងយើងនឹងដាក់ទោសគេដោយខ្លួនឯង!"​ស៊ុងហូននិយាយបែបនេះអាដាមប្រកែកភ្លាម

"​ទ្រង់មិនអាចធ្វើបែបនឹងទៅកាន់គេបានទេ! គេនៅក្មេងខ្លាំងណាស់! ទ្រង់គួរតែបើកការស៊ើបអង្កេតឲបានជ្រៅជាងនេះ!"​អាដាម

"យើងបញ្ជាបែបណាធ្វើតាមយើងប្រាប់ទៅ!"​ស៊ុងហូននៅតែប្រកាន់គោលជំហររបស់ខ្លួនដដែល

"​ទ្រង់គិតម្ដងទៀតបាន! ចាំស៊ើបអង្កេតចប់បើគេអ្នកខុសទ្រង់ដាក់ទោសគេចុះ! តែបើគេមិនខុសទ្រង់ដាក់ទោសគេទៅមិនស្រណោះក្មេងដែលគ្មានកំហុសទេហេស៎!?... "

"​សូមទ្រង់ពិចារណាម្ដងទៀត! ព្រោះអ្នកទាំងពីរមានភេទដូចគ្នាការរៀបអភិសេធនោះវាមិនអាចកើតឡើងឡើយ! ទ្រង់ជាមនុស្សប្រុស! ចំណែកគេក៏ជាមនុស្សប្រុស! ហើយតើព្រះបិតាទ្រង់យល់ព្រមឬអត់? ព្រមទាំងការយល់ស្របរបស់គ្រួសារវេហ្គាស!? "មេការម្នាក់ទៀតដែលមានឈ្មោះចននិយាយឡើង

"​យើងជាស្ដេចមួយទាំងមូលហើយអ្នកណាហ៊ានបដិសេធ?? យើងបញ្ជាអីពួកឯងទៅធ្វើនឹងទៅ! មុននឹងយើងកាត់ក្បាលឯងចោល! "ស៊ុងហូន​និយាយ​ទាំងកំហឹង

" អាចន! ឯងរៀបចំប្រកាសការរៀបអភិសេធយើងទៅ! លើកថ្ងៃមកនៅសល់តែ2ថ្ងៃទៀត! កាន់តែលឿនកាន់តែល្អ! ចំណែកឯងអាដាម! រៀបចំក្បួនរថយន្តទៅគ្រួសារវេហ្គាស! យើងនឹងទៅពិធីរបស់អូនរីកា! នឹងយកអាឃាតករនោះមកទីនេះ! "រាងក្រាស់ចាត់ចែងការងារទៅឲកូនចៅរួចក៏ដើរចាកចេញពីបន្ទប់នោះបាត់ទៅ

"ឯងគិតថាក្មេងនោះជាអ្នកធ្វើហេស៎? "អាដាមសួរទៅអ្នកម្ខាងទៀត

"​ឯងបានមើលទៅទឹកមុខគេទេ? គេជាក្មេងស្លូតបូតណាស់!​គេមិនអាចធ្វើរឿងបែបនឹងបានទេ! "ចនតប

" យើងក៏គិតបែបនឹងដែល! តែយើងមិនអាចជួយអ្វីគេបានឡើយព្រោះនេះជាបញ្ជារបស់ព្រះអង្គ!"​

"តែយើងមិនដាច់ចិត្តឲទ្រង់ធ្វើបាបក្មេងនោះទេ! "

" ពួកយើងមានតែជួយគេបន្ដិចៗទៅតាមសមត្ថភាព! ព្រោះបញ្ជាព្រះអង្គពួកយើងមិនអាចបដិសេធបានឡើយ! "







បងចននឹងបងអាដាមល្អមែន👍

គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonkiWhere stories live. Discover now