"គ្មានអ្នកណាជឿទេ ! បើអាចោលម្សៀតឯងមិនធ្វើអាណាអ្នកធ្វើ? អញចិញ្ចឹមឯងបំបង់បាយដូចចិញ្ចឹមសត្វតិរិឆ្ឆានឲបកក្បាលមកស៊ីម្ចាស់វិញចឹង!! "អ្នកជាម្ដាយសម្លុតទៅកាន់កូនប្រុសព្រមទាំងប្រើពាក្យសម្ដីធ្ងន់ៗទៅកាន់នាយទៀតផង
"ម៉ាក់! ហេតុអ្វីអ្នកទាំងអស់គ្នាមិនជឿខ្ញុំ? ខ្ញុំចូលទៅបន្ទប់គាត់ក៏ឃើញថាគាត់ដេកក្នុងថ្លុកឈាមទើបខ្ញុំប្រញាប់បញ្ជូនគាត់មកមន្ទីពេទ្យ! ហើយមានរឿងអ្វីខ្ញុំទៅចាក់គាត់នោះ! គាត់ជាបងស្រីបង្កើតខ្ញុំ!"ក្មេងប្រុសតបយ៉ាងតឹងសរសៃរក ទៅកាន់មនុស្សនៅមុខខ្លួនទាំងបី
*ឌឹប*
ដៃមាំកម្លាំងខ្លាំងបានដាល់ទៅលើផ្ទៃមុខក្មេងប្រុសនោះមួយទំហឹងធ្វើឲគេត្រូវដួលក្រាបទៅនឹងដី ព្រមទាំងមានឈាមជ្រាបចេញមកតាមមាត់នឹងច្រមុះ។
"ឯងធ្វើឲនាងស្លាប់! ឯងកុំសង្ឃឹមថាយើងនឹងលើកលែងឲមនុស្សថោកទាបដូចជាឯងឲសោះ!"គេស្រែកទៅកាន់នាយព្រមទាំងគម្រាមនាយខ្លាំងៗ
"ព្រះអង្គ! សុំទ្រង់សម្រួលអារម្មណ៍សិនទាន!"បុរសមេការវ័យកណ្ដាលម្នាក់ចូលមកសម្រួលស្ថានការណ៍បើមិនចង់ទេបុរសកំណាចម្នាក់នេះនឹងសម្លាប់ក្មេងប្រុសកំសត់នេះមិនខានទេ
"ឯងឆាប់ទៅឆែកកាមេរ៉ាសុវត្តិភាពនៅផ្ទះនាងឲអស់! ថាអ្នកណាជាអ្នកធ្វើរឿងនេះ!!!" គេនិយាយទៅកាន់មេការនោះជាសម្ដីត្រជាក់ស្រេប
"ហើយឯង! បើសិនជាយើងដឹងថាឯងជាអ្នកសម្លាប់នាង! យើងនឹងកាត់ក្បាលឯងចោលមិនខានទេ!"គេចង្អុលទៅកាន់ក្មេងប្រុសកំសត់នោះជាមួយនឹងកំហឹង រួចក៏ដើរចាកចេញពីទីនោះ
វាកំសត់ពេកហើយ! ត្រូវគេគម្រាមសម្លាប់ ចំណែកម្ដាយនឹងឪពុកក៏ចោតថាខ្លួនជាឃាតករសម្លាប់បងស្រីបង្កើតទៅទៀត! ពេលនេះគេត្រូវការទីបង្អែកដើម្បីសម្រាលទុក្ខដ៏ធំមួយនេះ! ហេតុអ្វីបានគ្រប់គ្នាមិនជឿពាក្យដែលគេនិយាយ? គេស្រឡាញ់បងស្រីគេណាស់! គេស្រឡាញ់គាត់គោរពគាត់ហើយអ្នកណាៗក៏ដឹង តែនៅពេលមានរឿងនេះបែរជាចោតនាយថានាយសម្លាប់គាត់បែបនេះ? អ្នកដទៃមិនជឿនាយមិនថាទេ តែប៉ានឹងម៉ាក់! អ្នកទាំងពីរគួរតែជឿគេ! គាត់ចិញ្ចឹមគេតាំងពីតូចគាត់ស្គាល់ចរឹតគេច្បាស់! តែហេតុអ្វីបានជាគាត់នៅតែចោតនាយបែបនេះ? នាយមិនដែលហ៊ានសូម្បីសម្លាប់សត្វស្រមោចមួយក្បាលផងរឿងអ្វីដែលនាយហ៊ានទៅសម្លាប់មនុស្សនោះ? គេក្មេងពេកហើយសម្រាប់ទទួលរឿងទាំងនេះ!
"ប៉ា! ម៉ាក់! អ្នកទាំងពីរជឿខ្ញុំទៅ! ខ្ញុំពិតជាមិនធ្វើពិតមែន!"ក្មេងប្រុសនោះនិយាយទាំងយំ
"ឯងគ្មានថ្ងៃជឿមនុស្សដូចជាឯងទេriki! ហើយឯងក៏មិនមែនជាកូនយើងទៀតដែល! ឯងនឹងត្រូវសងទៅកាន់អ្នកអង្គម្ចាស់Sunghoon ទៅតាមអ្វីដែលឯងធ្វើដាក់rika!".....
បើកក្បាលភ្លាមរហាមភ្លាម! ព្រោះreaderសុំដាក់ឲល្ហាមឥឡូវតាមសំណូមពរ! 😊
ចង់និយាយថាអនុគ្រោះផងព្រោះខ្ញុំមិនសូវជាចេះភាសាក្សត្រប៉ុន្មានទេ.. 🙏
បញ្ជាក់រឿងនេះគឺញុមrepublishត្រឹមវគ្គទី2or3 idk! ហើយនេះជាwarningព្រោះរឿងនេះរៀងហិលបន្ដិចហើយ!
CITEȘTI
គ្រាំស្នេហ៍ភរិយាជំនួស(វគ្គ១) | hoonki
Dragosteក៏ព្រោះការភាន់ច្រលំបន្ដិចឈ្មោះជាអនាគតប្អូនថ្លៃបានឡើងមកជាភរិយា... នាយរៀបការនឹងគេព្រោះចង់សងសឹកនៅអ្វីដែលគេបានធ្វើមកលើមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីជាគេប្រកែកថាគេមិនបានធ្វើក៏ដោយក៏នាយនៅតែចាត់ទុកគេជាឃាតករដែរ....
Ep1 :ក្មេងប្រុសកំសត់
Începe de la început
