Episode 1 ( ដំណើរទៅប្រាសាទបុរាណ)

Start from the beginning
                                    

" ឯងនិងល្មោភដេកណាស់ " ជីមីន

" មកពីងងុយគេងនិងណា" ជេហូប យកដៃយីភ្នែកអោយស្វាង

" អា៎ អា៎... បានហើយឈប់ឈ្លោះគ្នា " ថេយ៍ ជួយសម្រួលស្ថានការណ៍ គ្រប់គ្នាក៏ស្ងាត់មាត់

5 នាទីក្រោយមក

" កូនៗ ទាំងអស់គ្នាពួកយើងត្រៀមខ្លួនណា បន្តិចទៀតដល់គោលដៅហើយ" អ្នកគ្រូ

" ហូ ហូ៎...." សម្លេងត្រេកអររបស់សិស្សគ្រប់គ្នា សប្បាយចិត្តព្រោះជិតដល់គោលដៅ។

ងឹត!! សម្លេងចាប់ហ្រ្វាំងឡាន

" កូនៗ នាំគ្នាចុះមក ហើយទៅយកអីវ៉ាន់រៀងខ្លួនមក ហើយឈរជុំគ្នានៅជិតឡានទាំងអស់់គ្នា" អ្នកគ្រូ

"កូនៗ នេះគឺជាអ្នកនាំផ្លូវយើងចូលទៅកាន់ផ្លូវទៅប្រាសាទបុរាណ ពីព្រោះផ្លូវខាងក្នុងឡានជិះមិនដល់ទេ ត្រូវដើរទៅបន្តទៀត" អ្នកគ្រូ

" សួស្តី អ្នកទាំងអស់គ្នា រីករាយណាស់ដែលបានស្គាល់អ្នកទាំងគ្នា ពួកយើងត្រូវដើរទៅប្រាសាទប្រហែល 1km ទៀតទើបទៅដល់ប្រាសាទ អ្នកទាំងអស់គ្នារៀបចំរួចហើយរឺនៅ??" ពូអ្នកនាំផ្លូវ

" បាទ / ចា៎ រួចរាល់ហើយ"

" តោះចាប់ផ្តើមចេញដំណើរ"

30 នាទីក្រោយមក

" អ្នកគ្រូខ្ញុំគិតថាអោយពួករៀបចំតង់ និង ហូបបាយអីសិនទៅ ក្រែងពួកគេឃ្លាន" ពូអ្នកនាំ ព្រោះឥឡូវថ្ងៃត្រង់ហើយ

" ចា៎ អញ្ចឹងក៏បាន .... កូនៗ ពួកយើងរៀបចំតង់ហើយសម្រាក

ហូបបាយថ្ងៃសិនទៅ ហើយចាំបន្តទៅប្រាសាទទៀត"

" បាទ/ ច៎ា អ្នកគ្រូ" ពួកគេក៏រៀបចំ និងសម្រាកហូបបាយថ្ងៃ។

ការធ្វើដំណើរទៅកាន់ប្រាសាទក៏ចាប់ផ្តើមបន្ត រហូតទៅដល់ប្រាសាទ។

" Wow .. ស្អាតណាស់.... ពិតមែនហើយ... ទោះជាចាស់បន្តិចតែនៅតែស្អាត" សម្លេងនិយាយពីរំភើប និង ភ្ញាក់ផ្អើលពីភាពនៅស្អាតរបស់ប្រាសាទតូចមួយនេះ

" ប្រាសាទតូចនេះ ថ្វីត្បិតតែ នៅក្នុងព្រៃជ្រៅក៏ប៉ុន្តែវានៅស្អាតដោយសារតែ អ្នកភូមិតែងតែមកគោរពបូជា និង មកសម្អាតម្តងម្កាល ហើយប្រាសាទនេះកសាងជាយូរមកហើយ ដោយស្តេច ...." ពូអ្នកនាំផ្លូវ និយាយរៀបរាប់ពីប្រាសាទទៅប្រាប់កូនសិស្សទាំងអស់

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now