ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ

Start from the beginning
                                    

" ម៉ាក់អ៊ុំ តេី!! " ថេយ៉ុងប្រញាប់ចុចទទួលភ្លាមនៅពេលឃេីញលេខអ្នកដែលត្រូវជាអនាគត់ម្តាយក្មេករបស់គេខលមក ។

" ហេឡូ! ជម្រាបសួរ! ម៉ាក់អ៊ុំ " ថេយ៉ុង

" ចា៎ លេីកដៃថ្វាយព្រះក្មួយ " អ្នកស្រីចន

" តេីម៉ាក់អុំ៊ខលមកក្មួយមានការអ្វីមែនទេ ? "
ថេយ៉ុង

" ចាស៎ អញ្ចេះទេក្មួយ ម៉ាក់អ៊ុំចង់សួរថាក្មួយទំនេរដែលទេ ម៉ាក់អ៊ុំចង់ឲក្មួយមកញុំាបាយនៅផ្ទះអ៊ុំ នឹងមានរឿងខ្លះចង់និយាយដូចគ្នា ចំណែកប៉ាម៉ាក់ក្មួយក៏បានមកដែរ ដូច្នេះទេីបសួរខ្លួនខ្លាចក្មួយរវល់អ៊ីចឹងទៅ " អ្នកស្រីចន

" បាទ! ម៉ាក់អ៊ុំខ្ញុំទំនេរនេាះទេ ទាល់តែអាទិត្យក្រេាយបានខ្ញុំចាប់ផ្តេីមទទួលការងារវិញ ព្រេាះទេីបមកពីធ្វេីការក្រៅប្រទេសហេីយ ចង់សម្រាកលំហែលកាយសិន " ថេយ៉ុង

" ប្រសេីរណាស់ អញ្ចឹងល្ងាចឡេីងចាំជួបគ្នាណាក្មួយ ប៉ុណ្ណឹងសិនចុះ " អ្នកស្រីចន

" បាទ! ម៉ាក់អ៊ុំ " នៅពេលបញ្ចប់ការសន្ទនាហេីយ
ថេយ៉ុងបានទៅរៀបចំខ្លួន ប៉ុន្តែទាស់ត្រង់ថាគេមិនបានចេញទៅណានេាះទេ បន្ទាប់ពីមានការណាត់របស់ម៉ាក់អ៊ុំល្ងាចនេះហេីយ ទេីបសម្រេចចិត្តនៅផ្ទះ ចាំពេលល្ងាចរៀបចំខ្លួនទៅផ្ទះប៉ាម៉ាក់ជុងហ្គុកតែម្តង ។

__________________

             

            ពេលល្ងាចឈានចូលមកដល់ថេយ៉ុងបានរៀបចំខ្លួនយ៉ាងស្អាតបាត ដេីម្បីទៅផ្ទះអនាគត់ម្តាយក្មេករបស់គេដេាយប្រេីឡានផ្ទាល់ពណ៌ខ្មៅ ដែលមានតម្លៃថ្លៃមិនធម្មតានេាះបេីកទៅមិនយូប៉ុន្មានឡានគេក៏បានមកដល់ក្នុងភូមិគ្រឹះដ៏ធំស្កឹងស្កៃរបស់ត្រកូលចន ។

                @ភូមិគ្រឹះចន

" អ្ហា! នេាះថេយ៉ុងប្រហែលមកហេីយ អ្នកបង " អ្នកស្រីចនក្រឡេកទៅឃេីញឡានមួយគ្រឿងដែល
កំពុងបេីកចូលមកភូមិគ្រឹះរបស់ខ្លួន គ្រាន់តែឃេីញភ្លាមដឹងតែជាថេយ៉ុងតែម្តងហេីយ ព្រេាះគ្មានអ្នកណាទៀតនេាះទេអ្នកផ្សេងបានមកដល់អស់ហេីយទាំងប៉ាម៉ាក់របស់គេនឹងកូនប្រុសរបស់ខ្លួន ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now