ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង

Start from the beginning
                                        

" បេីដឹងខ្លួនឯងមិនចេះផឹកហេីយ នៅប្រឹងធ្វេីខ្លាំងផឹកធ្វេីអីទៀត " ជុងហ្គុកស្តីឲទៅកាន់ថេយ៉ុង ធ្វេីឲអ្នកដែលកំពុងសំងំដេកនេាះបេីកភ្នែកឡេីង ។

" ជារឿងរបស់ខ្ញុំ ខ្ញុំចង់ផឹកយ៉ាងមិច " ថេយ៉ុងងាកទៅនិយាយតវ៉ាជាមួយរាងក្រាសវិញមិនឲចាញ់ ។

" គ្មានយ៉ាងមិចទេ តែផឹកឲចេះមេីលសមត្ថភាពខ្លួនឯងផង ឃេីញទេផឹកហេីយវាយ៉ាងមិចពិបាកដល់គេដល់ឯងទៅផ្ទះមិនចង់កេីត " ជុងហ្គុកថាឲថេយ៉ុងម៉ាត់ៗតាមចិត្តដែលខឹងនឹងគេនៅពេលនេះ ។

" ពិបាកអញ្ចឹងហ្ហេស ចុះខ្ញុំមានបានឲបងជូនទៅទេ បងជាអ្នកមកបង្ខំខ្ញុំខ្លួនឯងហេីយតាំងមកថាខ្ញុំធ្វេីឲបងពិបាក " ថេយ៉ុងហួសចិត្តនឹងអ្នកខាងនេាះជាខ្លាំងក្រែងខ្លួនឯងអ្នកបង្ខំគេតេីមិនចឹង ។

" បេីពួកគេមិនបង្ខំស្មានតែយេីងនឹងហ្ហេស ចង់ជូនឯងទៅនេាះ " សម្តីបញ្ជាក់ច្បាស់ៗរបស់រាងក្រាសធ្វេីឲរាងស្តេីងស្តាប់ហេីយឈឺក្នុងទ្រូងជាខ្លាំងតែគេមិនយំនេាះទេ ព្រេាះគេមិនចង់ឲអ្នកណាឃេីញភាពទន់ជ្រាយរបស់គេ ។

" ដាក់ខ្ញុំត្រឹមនេះហេីយ ហេីយបងទៅចុះ ខ្ញុំមិនចង់ឲអ្នកជូនខ្ញុំទៅវិញទាំងបង្ខំចិត្តជូនទៅនេាះទេ "
ថេយ៉ុងនិយាយខ្សៀវៗទាំងអស់កម្លាំងខ្លាំងណាស់បូកទាំងជាតិស្រវឹងនៅក្នុងខ្លួនទៀតគេពិតជាងងុយណាស់ ។ ប៉ុន្តែគេក៏មិនចង់បន្តទៅជាមួយគ្នាដែលបេីតាមពិតគេគ្មានចិត្តចង់ជូននេាះទេ មកដេាយសារគេបង្ខំប៉ុណ្ណេាះ ។

" បិទមាត់ទៅ "

" បងយ៉ាងមិចនឹង ក្រែងមិនចង់ជូនខ្ញុំទេ ដល់ពេលខ្ញុំឲដាក់ខ្ញុំចុះ បងមកឲខ្ញុំបិទមាត់ ឆាប់ឈប់ឡានភ្លាមទៅ " ថេយ៉ុងដេាះខ្សែរក្រវ៉ាត់ចេញចង់បេីកទ្វាឡានចុះពេលឃេីញជុងហ្គុកមិនធ្វេីតាមសម្តីខ្លួនទាំងដែលឡាននៅតែបង្វិលកង់ទៅមុខយ៉ាងលឿននេាះ ។

"  គីម ថេយ៉ុង ឯងឆ្គួតមែនទេ? ងុឺត...." ជុងហ្គុកចាប់ហ្រ្វាំងឡានលាន់លឺយ៉ាងខ្លាំង និងមិនភ្លេចស្រែកថាអ្នកខាងនេាះដែលកំពុងតែធ្វេីរឿងឆ្គួតឡប់មិនខ្លាចមានគ្រេាះថ្នាក់សេាះ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now