6 អាងអំណាច

71 9 0
                                    

ភាគទី6

"ហឹុម! ឆ្ងាញ់ខ្លាំងណាស់ " ថេហ្យុង ញាំុមីស៊ុបរហូតដល់អស់ពីចានថែមទាំងសប្បាយចិត្តរកអ្វីមកប្រៀបមិនបាន ទោះបីនៅសម័យនេះបុរាណតែយ៉ាងហោចណាស់គេក៏អាចញាំុមីស៊ុបស្រស់ៗបានដោយខ្លួនឯងដែរ ។

"ព្រះអង្គម្ចាស់យាងមកដល់" សម្លេងអាមាត្របានបន្លឺឡេីងនៅមុខដំណាក់របស់ព្រះមហេសី ទ្វាក៏បានបេីកឡេីងបង្ហាញអោយឃេីញព្រះអង្គម្ចាស់កំពុងតែយាងចូលទៅខាងក្នុងរួចទ្វាក៏ត្រូវបានបិទទៅវិញ។

ថេហ្យុងអង្គុយអោបជេីងម្ខាងតាមចរឹកពីធម្មជាតិមិនខ្ចីក្រោកគោរពស្តេចនោះទេ គេមិនខ្វល់ឡេីយ ចំណែកឯជុងហ្គុកទ្រង់ក៏រាងប្លែកក្នុងចិត្តកាលបេីឃេីញកាយវិកាប្លែកៗរបស់ទ្រង់ចំពោះខ្លួន ប៉ុន្តែថេហ្យុងបាត់បង់ការចងចាំទ្រង់ក៏ដឹងដែរតែមិនគួរណាប្លែកដាក់ទ្រង់ច្រេីនយ៉ាងនេះសោះ។

"ព្រះមហេសី ..." ជុងហ្គុកក៏បានចូលទៅអង្គុយទល់មុខថេហ្យុងដោយមានតុទាបមួយនៅចំកណ្តាលរវាងពួកគេទាំងពីរផងដែរ ទ្រង់បានហៅថេហ្យុងប៉ុន្តែថេហ្យុងហាក់មិនឮទាល់តែសោះនេះថ្លង់ឬធ្វេីថ្លង់ទៅ។

"ទ្រង់មិនឆ្លេីយ? ឬគិតថាយេីងជាស្តេចគ្មានអំណាចមែនដែរទេ??" ជុងហ្គុក ទ្រង់នឡតែនិយាយជាមួយថេហ្យុង ទឹកមុខទ្រង់ពេលនេះហាក់ម៨នពេញចិត្តនឹងអាកប្បកិរិយារបស់ព្រះមហេសីទាល់តែសោះ

"ទ្រង់គិតតែម្នាក់ឯង!! ខ្ញុំគ្រាន់តែរោយមាត់ក្រោយញាំុស៊ុបមីមួយចាននេះរួច" ថេហ្យុង រេភ្នែកទៅមេីលជុងហ្គុក រួចឆ្លេីយដោយសម្តីធម្មតាហាក់មិនខ្វល់ខ្វាយពីទ្រង់ទាល់តែសោះ ដោយកាយវិកាទាំងនេះបង្កអោយព្រះអង្គមិនសប្បាយព្រះទ័យទាល់តែសោះតែក៏មិនដឹងថាមកពីមូលហេរុអ្វីដែររាល់ដងមិនទាំងដែលនិយាយជាមួយថេហ្យុងផងថែមទាំងស្អប់មុខទៀតចុះពេលនេះមកតាមសួរគេដល់បន្ទប់តែម្តង។

"ហឹុស! " ជុងហ្គុក ទ្រង់បានតែសេីចអោយរហុឹសក្នុងបំពង់កប៉ុណ្ណោះ មិនថាទ្រង់និយាយអ្វីទេក្មេងម្នាក់នេះនៅតែមិនខ្វល់ពីទ្រង់។

"ទ្រង់មកធ្វេីអីទីនេះ??" ថេហ្យុង

"យេីងចង់មកមេីលមុខព្រះមហេសីរបស់យេីងមិនបានឬ?" ជុងហ្គុក ក៏លេីកចិញ្ចេីមដាក់នាយតូច

ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚWhere stories live. Discover now