ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ

Start from the beginning
                                    

" ចឹងបានន័យថារាល់ថ្ងៃខ្ញុំមិនស្អាតទេមែនទេ ? "
ថេយ៉ុងសួរធ្វេីជាអន់ចិត្ត ។

" អ្ហា..មិនមែនបែបនឹងទេគ្រាន់តែថ្ងៃនឹងស្រស់ស្អាតផ្លែកជាងពេលមុន " អ៊ុនវ៉ូប្រញាប់និយាយបដិសេដខ្លាចអ្នកខាងនេាះយល់ច្រឡំនឹងខ្លួន ។

" ហាសហា ខ្ញុំនិយាយលេងទេកុំបាច់ភ័យមេីល "
ថេយ៉ុងអស់សំណេីចនឹងអ៊ុនវ៉ូតិចៗ តែក៏ក្រលៀសភ្នែកបន្តិចឃេីញនារីស្រស់ស្អាត់ម្នាក់កំពុងតែមេីល
មកខ្លួនមិនដាក់ភ្នែកសេាះ ទេីបសួរទៅអ៊ុនវ៉ូចង់ដឹងថាជាអ្នកណា ។

" អ៊ុនវ៉ូអ្នកនាងម្នាក់នេាះគឺជាអ្នកណាមិចក៏មេីលមក
ពួកយេីងយ៉ាងនេះ " ថេយ៉ុង

" គឺគេជា...." អ៊ុនវូ

" សួរស្តីបងប្រុស គីម ថេយ៉ុង ខ្ញុំឈ្មេាះ ណានសុី ជេវែលមុិចដូនី ជាកូនស្រីបង្កើតម្ចាស់ក្រុមហ៊ុននេះដែលបងអ៊ុនវ៉ូជាអ្នកគ្រប់គ្រង់បច្ចុប្បន្ន រីករាយដែលបានជួបបងផ្ទាល់បែបនេះ "ណានសុីនិយាយកាត់អ៊ុនវ៉ូពេលឃេីញថេយ៉ុងមេីលមកខ្លួនបែបនេះទេីបប្រញាប់ណែនាំខ្លួន តែសម្តីរបស់គេនិយាយដូចជាស្គាល់
ថេយ៉ុងតាំងពីយូហេីយចឹង ។

" ណានសុីឯងនិយាយដូចជាស្គាល់ថេយ៉ុងតាំងពីយូណាស់មកហេីយចឹង ថែមទាំងស្គាល់ឈ្មេាះគេទៀត ទាំងបងមិនទាន់បានប្រាប់ផង " អ៊ុនវ៉ូលេីកចញ្ចេីមសួរធ្វេីឲណានសុីញញឹមហេីយទេីបនិយាយប្រាប់ ។

" អ្នកណាមិនស្គាល់នេាះបេីគាត់ជាតារាបង្ហាញម៉ូតដល់ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ហេីយម្យ៉ាងវិញទៀតខ្ញុំចូលចិត្តមេីលវីដេអូគាត់ខ្លាំងណាស់ ខ្ញុំសុំហៅបងថាបងប្រុសហេីយណា ព្រេាះបងអាយុបងខ្ញុំ៣ឆ្នាំ " ណានសុីនិយាយរួចទេីបពួកគេងក់ក្បាលបែបយល់ ។

" បាទ! បានអ្នកនាង " ថេយ៉ុងនិយាយទាំងញញឹម ។

" អរគុណបងខ្លាំងណាស់ និយាយអញ្ចឹងបងពេលដែលជួបក្រៅបែបនេះពិតជាស្អាតជាងក្នុងទូរស័ព្ទទៅទៀត ខ្ញុំពិតជារំភេីបខ្លាំងណាស់ដែលបានជួបបងផ្ទាល់បែបនេះ " ណានសុី

" អ្ហា!មិនដល់ថ្នាក់នឹងទេ អ្នកនាងណានសុីសរសេីរខ្ញុំពេកហេីយ ហេីយអរគុណសម្រាប់ការស្រលាញ់ចូលចិត្តខ្ញុំ " ថេយ៉ុងនិយាយសម្លេងទន់ភ្លន់ទៅនាងវិញ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now