1" ឆ្លងភព"

Start from the beginning
                                    

"បាទ លោកល្បងធំ ឆឹស!!" ថេហ្យុងពេបមាត់រួចក៏រត់ស្ទុយទៅរកបន្ទប់គេងដេីម្បីផ្លាស់ប្តូឈុត។

ក្នុងក្រុមអង្គភាពពិសេសឬក្រុមប៉ូលីសសំងាត់មានគ្នាតែ6នាក់ប៉ុណ្ណោះ ពួកគេជាប៉ូលីសដែលគ្មាននរណាម្នាក់ស្គាល់មុខឡេីយ ម្នាក់ៗសុទ្ធតែកូនអ្នកមានប៉ុន្តែពួគេចូលចិត្តមកសម្រាកជុំគ្នានៅឯសណ្ធាសម្រាប់ពួកគេ អាចនិយាយថាវាជាសណ្ធាគាផ្តាច់មុខសម្រាប់តែពួកគេ6នាក់រស់នៅប៉ុណ្ណោះក្រៅពីនឹងក៏មានបុគ្គលិកផងដែរ។

សណ្ធាគាលំដាប់ផ្កាយប្រាំ

នៅលេីកំពូលអគារសម្បូរទៅដោយមនុស្សប្រុសស្រីយ៉ាងច្រេីនកុះករ អ្នកខ្លះអង្គុយអ្នកខ្លះឈរជជែកគ្នាលេងអីបែបនេះ កម្មវិធីបានចាប់ផ្តេីមមុននេះរួចហេីយ ប៉ុន្តែពេលនេះការបរិភោគអាហារប្លែកៗក៏ឈានចូលមកដល់ ខណៈអ្នកបម្រេីប្រុសស្រីរត់ទៅរត់មកដេីម្បីលេីកម្ហូបបម្រេីដល់ភ្ញៀវ។

"លោកជាចុងភៅខាងណាដែរ? ខ្ញុំដូចមិនដែលឃេីញមុខលោកពីមុនមកទាល់តែសោះ" ឆយឈីឈិ ក៏ជាចុងភៅស្រីម្នាក់ដែរមានថ្វីដៃខាងធ្វេីម្ហូបយ៉ាងឆ្ងាញ់ពិសាផងដែរ នាងជាស្រីក្រមុំអាយុ20ឆ្នាំ ឃេីញមុខចុងភៅប្រុសប្លែកក៏សួរលេងទៅ។

"ខ្ញុំហេស៎? ប្រហែលជាប្រាប់មិនបានទេ" ថេហ្យុងក៏សេីចបន្លប់

"ហេតុអ្វី? ឬលោកជាចុងភៅពិសេស ប្រចាំត្រកូលហាក់នេះមែនទេ?"

"ប្រហែលហេីយ.." ថារួច ក៏លេីកយកទូរស័ព្ទមកមេីលប្រកបដោយទឹកមុខញញឹមលាក់គំនួច

"នេះលោកជាអ្នកកាន់កាប់កាំមេរ៉ាសុវត្តិភាពក្នុងបន្ទប់ធ្វេីម្ហូបហេស៎?"

"បាទ អ៎មែនហេីយម្ហូបមុននេះលេីកយកទៅអោយលោកហាក់ ហេីយមែនទេ?"

"មុននេះ អ្នកបម្រេីលេីកយកទៅបាត់ហេីយ"

"បាទ អុីចឹងខ្ញុំទៅបន្ទប់ទឹកសិនហេីយ " ថេហ្យុងក៏រកលេសគិចពីនាងដេីម្បីតាមដានរកមេីលជនសង្ស័យ ប្រាកដណាស់នៅក្នុងកាំមេរ៉ាសុវត្តិភាពបានបង្ហាញអោយឃេីញជនគួរអោយសង្ស័យម្នាក់កំពុងលេីកម្ហូបសុខៗរួចក៏ឈប់រកគៀនជណ្តេីបន្តិចក្រោយអាម្នាក់នោះក៏យកកញ្ចប់ថ្នាំអ្វីិម្យ៉ាងចាក់ចូលទៅក្នុងម្ហូបពិសេសរបស់លោកហាក់ ឃេីញដូចនេះភ្លាមថេហ្យុងក៏រាយការទៅគ្នីគ្នារបស់់ខ្លួនដែរបង្កប់នៅទីនេះ។

ᰔᩚ ចំណងស្នេហ៍ ទ្វេភព ᰔᩚWhere stories live. Discover now