" អឹម! "

" ពេលនេះពូក៏មានមនុស្សដែលពូស្រឡាញ់ហើយ! ពូមិនចង់ឲនរណាម្នាក់ក្នុងចំណោមយើងទាំង2ត្រូវឈឺចាប់ទេ-"

"ជុង! បងប្រាប់មកថាមិញនេះខ្ញុំស្ដាប់ច្រលំត្រូវទេ? "រីគីសួរឡើងព្រមទាំងមានទឹកភ្នែករលីរលោង

"​ពូស្រឡាញ់Jasmine! មិនមែនជាឯងទេ! បើអាចកាលពីពួកយើងស្គាល់គ្នា ពូនឹងមិន....... មិនបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយគ្នាជាមួយឯងទេ! "

"​ហ្អឺក! "

" ឯងគួបំភ្លេច- "

"​បំភ្លេចហេស៎?? និយាយបានយ៉ាងមិច? លោកជាមនុស្សតែម្នាក់ដែលឲខ្ញុំស្គាល់ថាអ្វីជាស្នេហា ជាមនុស្សតែម្នាក់ដែលឲខ្ញុំស្គាល់នៅភាពរីករាយហើយឲខ្ញុំបំភ្លេចស្រួលៗយ៉ាងមិច! "រីគីស្រែកមួយអស់សម្លេងជាមួយទឹកភ្នែកស្រក់ចុះមក

"​មកពីពូដឹងថាឯងនៅតែស្រឡាញ់ពូទើបពូមកនិយាយពីទំនាក់ទំនងយើងទាំង2! "គេនិយាយខ្លាំងៗតបទៅវិញ

" បើ​អាចខ្ញុំមិនចង់ជួបមុខលោកម្ដងទៀតទេ Park​jongseong! ខ្ញុំសុំធ្វើមិនស្គាល់លោក! "

"​ខ្ញុំមិនដែលស្រឡាញ់ឯងម្ដងណាទេ! "គេនិយាយតឹងសរសៃរក

"អ៎!!! មិនដែលស្រឡាញ់ខ្ញុំហេស៎? ចុះអាឆ្គួតម្នាក់ណាដែលមកសារភាពប្រាប់ខ្ញុំថាស្រឡាញ់ខ្ញុំស្មើជីវិត! មិនឲខ្ញុំយំ! ប្រាប់មកថាជាអ្នកណា? "

" មកពីវាឆ្គួតវាមិនបានគិតទើបវានិយាយពាក្យទាំងនោះ! "

"លោក​ឆ្គួតហើយជុង!"រីគីនិយាយទាំងយំសស្រាក់

"​ឯងឃើញទេ! យើងស្រឡាញ់ឯងក៏ព្រោះតែលុយ! ពាក្យថាលុយ! លុយមួយមាត់ទើបយើងសម្ដែងថាស្រឡាញ់ឯង! "

" អ៎! ខ្ញុំយល់ហើយ! "

"​នៅពេលដែលយើងបានចូលគ្រួសារjungពេញសិទ្ធហើយ ឯងក៏គ្មានតម្លៃអ្វីឲយើងដែល! "

"​ខ្ញុំស្អប់លោកជាអ្វីៗទាំងអស់Park jongseong! ខ្ញុំសន្យានឹងខ្លួនឯងថាមិនមកពាក់ពាន់នឹងលោក! សូម្បីតែរបស់លោកក៏ខ្ញុំមិនប៉ះពាល់ដែល! "រីគីស្រែកយ៉ាងតឹងសរសៃកទៅនាក់ម្ខាងទៀត

"​យើងក៏មិនបានឲឯងមកស្រឡាញ់យើងដែល! ឯងទៅវិញទេដែលឆ្គួតមកស្រឡាញ់យើងខ្លួនឯង! "

"​ហឺស! បានតើ! " រីគីនិយាយទាំងយំធ្វើឲសម្លេងគេប្រែជាងុលៗស្ដាប់មិនច្បាស់!

*ខ្វោក*

  អាវសស្ដើងដែលគ្របដណ្ដប់ទៅលើកាយតូចសាច់សដូចគុជខ្យងត្រូវបានហែកជាបំណែកៗដោយសារដៃតូច។ រីគីហែកអាវដែលជេយ៍ពាក់ឲខ្លួនជាមួយនឹងកំហឹង ការអន់ចិត្ត នឹងហួសចិត្ត។ គេហែកទាំងគម្រោលមិនគិតពីរបួសដែលដេរមិនទាន់ជារបស់ខ្លួនសោះនៅឡើង គេហែកខ្លាំងៗធ្វើឲក្រចកស្រួចមុតទៅកាន់មុខរបួស ធ្វើឲឈាមជ្រាបចេញមក​ ប្រឡាក់នូវឥន្ឋការ៉ូ ព្រមទាំងអាវសផងដែល

   ជេយ៍ឃើញបែបនេះក៏យកដៃមាំរបស់ខ្លួនទៅចាប់ដៃតូចៗទាំងឯនោះជាប់ ជាមួយទឹកមុខខឹង

៊"រីគី!! ធ្វើចរឹករបស់ឯងឲស្រួលបួលបន្ដិចទៅមើល! "
























  Benefits of ត្រូវ​ Jay បោក គឺឈាមរហាម

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now