Ep14

816 90 6
                                    

  2សប្តាហ៍​បានកន្លងផុតទៅ (កាត់ៗឆាប់ចប់)

   រីគីកំពុងឈរចាំលោកពូមកទទួលគេពីមន្ទីពេទ្យ ព្រោះម៉ាក់គេទៅ Australia វិញបាត់ទៅហើយ ចំណែកលោកយាយចាស់ហើយ រីឯអ៊ំជុន ឮថាទៅលួងសង្សាទើបមកមិនបាន(Bro Jun​ ទៅលួងស្រីHao👉👈)​។ គេខានទៅរៀនរហូតដល់ទៅ2សប្ដាហ៍ មិនដឹងថាមានរឿងអីខ្លះទេនៅសាលា។

  ឈរគិតសុខៗឡានទំនើបមួយមកឈប់ចំពោះមុខគេ នាយហាក់ស្រឡាំងកាំងព្រោះមិនដឹងថាឡានអ្នកណា​

"អ្នកប្រុស​តូច!​"​អ្នកបើកឡាននោះរត់ចុះមករករីគី ឱនគោរពទៀតផង

"លោកជាអ្នកណា? ខ្ញុំមិនដែលស្គាល់ទេ!"

"លោកប្រុសជេយ៍គាត់មានណាត់ ទើបឲខ្ញុំមកទទួលអ្នកប្រុស!"​ ប្រុសនោះនិយាយ

"ចុះ​លោកជាអ្នកណា?"​រីគីសួរឡើង

"ខ្ញុំជាអ្នកបើកឡានឲលោកប្រុសជេយ៍"

"អឺ! ចឹង​ក៏បាន!"​រីគីក៏ព្រមឡើងឡាន តែពេលនាយចូលមកដល់ទើបដឹងថា.​

    ✨ចាញ់បោកគេហើយ✨

"លោកប៉ា?????? "រីគីភ្លាត់មាត់ស្រែកសួរ

"យ៉ាងមិច? "

" លោកប៉ាមកទីនេះធ្វើអី? "

"​មកទទួលកូនប្រុសចេញពីមន្ទីពេទ្យ "

"​ចុះចាំបាច់កុហកកូនថាជាកូនចៅរបស់ពូជេយ៍! "

" បើមិនកុហកស្មានតែកូនព្រមឡើងឡានហេស៎?"

"ចុះប៉ាចង់នាំកូនទៅណា?"​រីគីក៏សម្រួលអារម្មណ៍សួរទៅរាងចំណាស់ជាមួយសម្ដីស្រទន់

"​ប៉ាខាននាំកូនដើរលេងទើបចង់នាំទៅដើរលេងម្ដង​ កូនចង់ទៅទេ? "

" បាទ! ទៅ! "

"​ចឹងអាHan បើកឡានទៅកន្លែងដែលយើងកក់ទៅ! "នាយចំណាស់ប្រាប់ទៅកាន់អ្នកបើកឡានខ្លួន

"​បាទ! លោកម្ចាស់​"

  ឡានបានបើកចេញទៅ.​ ប្រហែលជា30នាទីវាក៏បានមកដល់សួរផ្កាមួយដែលពោរពេញដោយ ផ្កាdaisy វាមើលទៅស្រស់ស្អាតណាស់ ហើយរីគីក៏ចូលចិត្តទីនេះខ្លាំងដែល

"​រីគី! កុំរត់កូន! ទើបចេញពីពេទ្យផង "រាងចំណាស់ឃាត់កូន ព្រោះគេរត់ចូលក្នុងសួនលឿនដូចភ្យុះ

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now