Ep6

1.1K 104 6
                                    

  រីគីដើរចេញពីលើឡានតម្រង់ទៅកាន់សិស្សប្រុសម្នាក់ដែលឈរចាំគេនៅខ្លោងទ្វារសាលា។ ជេយ៍ស្គាល់ថាគេម្នាក់នឹងជាអ្នកណាទៀតផង។ គេតាមមើលដំណើរក្មួយប្រុសចូលក្នុងសាលាទាល់តែផុតកន្ទុយភ្នែកទើបព្រមបើកឡានចេញ ព្រោះខ្លាចក្មួយគេចសាលាទៅរកអូនៗ😊

  #ក្រុមហ៊ុនjung

  ជេយ៍ដើរចូលមកក្នុងofficeរបស់ខ្លួនជាមួយនឹងមហាមិត្តម្នាក់ដើរតាម​ពីក្រោយ​គេ​ សួរនូវសំណួរដដែលៗមកកាន់គេ ហើយវាជាសំណួរដែលគេមិនអាចឆ្លើយបានទៀតផង

"បានហើយអាហ៊ូន! អញហត់ណាស់!" ជេយ៍

"សួរតិចតួចសោះមិនបាន!"​ស៊ុងហូន

"បើឯងវាសួរខុសរឿងពេកនឹង!". ជេយ៍

"ជេយ៍ហា៎~~នឹងឯងជាមិត្តនឹងគ្នាតាំងពីនៅបឋមមកម្លេះ! យើងគ្រាន់តែចង់ដឹងថាឯងមានអារម្មណ៍បែបណាប៉ុណ្ណោះ!" ស៊ុងហូន

"ទៅ! ចេញទៅ! ចាំមានអារម្មណ៍ល្អចាំយើងប្រាប់!"​

"ពេលខ្លះឯងកុំគិតច្រើនពេក បើអាចក៏តាមបេះដូងខ្លួនខ្លះទៅ! " ស៊ុងហូន

"បើយើងតាមបេះដូងខ្លួនឯងគឺវាខុសធ្ងន់ណាស់! "

"​បើចឹងក៏កាត់ចិត្តទៅ! "

"​អឺ! ដឹងហើយ! ឥឡូវឯងទៅណាក៏ទៅៗយើងត្រូវធ្វើការងារ"

    #ម៉ោង9យប់

កម្លោះសង្ហាជេយ៍កំពុងឈរពាក់មុខខ្លានៅរបងទ្វាធំ រងចាំវត្តមានក្មួយប្រុសត្រឡប់ចូលផ្ទះវិញ។ គេរកនាយនៅសាលាតាំងពីម៉ោង3ដល់ម៉ោង5 ហើយត្រូវមកអង្គុយចាំរហូតដល់ម៉ោង9ក៏មិនឃើញវត្តមានក្មួយដែរ។ នាយឈរចាំទាំងមុខមាំ។ ក្មេងនោះបើមកដល់ផ្ទះវិញមិនបង្រ្កាបទេ នឹងខូចខ្លាំងជាងនេះមិនខាន។

  សម្លេងសើចក្អាកក្អាយចេញពីមាត់មនុស្ស2នាក់ដែលកំពុងជិះកង់។ ជេគកំពុងតែដុបរីគីពីក្រោយ ជិះកង់ប្រលែងគ្នាសប្បាយរីក​រាយ​។ តែសេចក្ដីរីករាយនោះបានរលាយអស់នៅពេលក្រលែកឃើញវត្តមានពូឈរចាំមាត់ទ្វារបងជាមួយទឹកមុខហាកើចង់សម្លាប់នរណាម្នាក់យ៉ាងចឹង។

"ដល់ហើយ!!!!!!!" ជេគចាប់ហ្វ្រាងកង់ឈប់នៅចំពោះមុខពូគេតែម្ដង

  (ហាំហានណាស់ប្រូ នាំក្មួយគេដើរលេងដាច់យប់ហើយមកឈប់កង់ឌឺទៀត)​

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now