💛ស្ពានយោលចាំស្នេហ៍💛

Comenzar desde el principio
                                    

  «មកដល់ហើយគ្រប់គ្នាទៅតាមបន្ទប់ដែរយើងបានដាក់ឈ្មោះគ្រប់គ្នាតាមបន្ទប់ហើយ»លោកឆេនចុះពីឡានហើយស្រែកប្រាប់គ្រប់គ្នាដែរទើបតែចុះពីឡានដូចគ្នាអោយពួកគេទៅតាមបន្ទប់ដែរមានឈ្មោះរបស់ពួកគេនៅលើទីនោះស្រាច់។

  «ចា៎៎/បាទ»គ្រប់គ្នាក៏រៀបចំអីវ៉ាន់ចូលទៅក្នុងបន្ទប់ដែរមានឈ្មោះនិងលេខរាងៗខ្លួន។

  «នៅទីនេះជាភូមិស្អាតពិតមែន»អារីនដើរចេញពីផ្ទះមើលទៅទេសភាពមាត់ភ្នំដែរនៅក្បែរទីនោះទាំងទឹកមុខស្រស់ស្រាយ។

  «ពិតមែនហើយធ្លាប់តែនៅទីក្រុងឃើញតែអាគារខ្ពស់ដល់មកកន្លែងដែរមានធម្មជាតិជុំជិតបែបនេះពិតជាមានអារម្មណ៍ប្លែកខ្លាំងណាស់»ជេហូបក៏លាដៃមួយទំហឹងស្រូបយកក្លិនធម្មជាតិដែររូបគេមិនងាយនិងបានជួបឡើយ។

  «អ្នកទាំងពីរកំពុងតែនិយាយគ្នាពីរឿងអ្វីដែរខ្ញុំសូមចូលរួមផង»កំពុងតែគយគន់ស្រស់ធម្មជាតិសុខៗក៏មានសម្លេងស្រួយស្រេះបន្លឺឡើងពីក្រោយខ្នងរបស់ពួកគេឡើងមក។

  «គ្មានអ្វីទេគ្រាន់តែនិយាយពីទេសភាពប្លែកស្អាតពីទីនេះតែប៉ុណ្ណោះ»ជេហូបតបទៅនាងវិញទាំងអស់អារម្មណ៍អោយតែនាងមកម្ដងណាដឹងតែរំអុកនាយអោយទៅតាមនាងជាមិនខានទេ។

  «ចឹងទេឬ...បងហូបយើងទៅលេងខាងនោះទៅបងឆេនថាទីនោះមានវាលស្មៅស្អាតណាស់»យ៉ារីនចូលទៅឱបដៃកាយតូចទាំងគ្មានការអនុញ្ញាតពីម្ចាស់ខ្លួនឡើយធ្វើអោយជេហូបចាប់ផ្តើមនូវទឹកមុខមិនស្រួលមកទៀតហើយ។

  «តែបងថានេះជិតល្ងាចហើយចាំពេលក្រោយទៅណាមួយពួកយើងមកពីឆ្ងាយត្រូវការសម្រាកព្រោះស្អែកត្រូវថតផង...បងសង្ឃឹមថាយ៉ារីននិងយល់»នាយបេះដៃនាងចេញទាំងពន្យល់នាងតាមសម្រួលព្រោះមិនចង់កើតរឿងរញ៉ែរញ៉ៃកើតឡើង។

  «អូខេខ្ញុំស្រមតាមបងសម្រាប់ហើយតែទៅតាមខ្ញុំមកខ្ញុំមានអ្វីបង្ហាញបង»នាងហាក់ដឹងថានាយតូចដូចជាមិនស្រូវចូលចិត្តក៏ងក់ក្បាលសម្របតាម។

  «អ្ហឹមបាទ»នាយជ្រួញចញ្ចើមឡើង នេះអ្វីទៀតហើយទើបតែនិយាយថាខ្លួនចង់សម្រាកមិញសោះនាងនៅតែមានរឿងបន្តនិយាយទៀតឬ នេះគេពិតជាចង់ស្រែកខ្លាំងណាស់ថាគេហត់ណាស់ចង់សម្រាកលំហែរអារម្មណ៍ខ្លះ។

📗short novel 📘Donde viven las historias. Descúbrelo ahora