💛ស្ពានយោលចាំស្នេហ៍💛

45 3 0
                                    

មួយសប្តាហ៍ក៏កន្លងផុតទៅកាលកំណត់ដែរត្រូវចេញដើរទៅជនបទក៏ចូលមកដល់ ឡានជាច្រើនគ្រឿងបរលើផ្លូវលំដែរទេសភាពព្រៃភ្នំជុំជិតធ្វើអោយអ្នកផ្សេងទៀតបើកកញ្ចក់ឡានស្រូបយកខ្យល់អាកាសបរិសុទ្ធទៅតាមចំណូលចិត្តរបស់ពួកគេ។ចំណែកឯងនាយតូចឯណេះវិញគឺដោយសារការធ្វើដំណើរវែងឆ្ងាយក៏គេងលង់លក់លើឡានតែម្ដង។

  «ស៊ុក»សម្លេងល្វីយៗស្រែកលាន់រំពងទីព្រៃដែរមានទេសភាពអាប់ជុំជិត។

  «អ្នកណា»ជេហូបស្រែកឡើងធ្វើអោយនាងតូចជាមិត្តភ្ញាក់ចង់ប្រហោងពោះទៅហើយសុខស្រែកឡើងទៅកើត។

  «ជេហូបអេណែកញាក់ឡើង»អារីន

  «ហ្ហឹម..អ្ហឹមដល់ណាហើយ»ជេហូបភ្ញាក់ឡើងមមីមើសួរទៅនាង។

  «មិនទាន់ដល់ទេ...តែឯងសួរអ្នកណាស្អីយ៉ាងមិចសុបិនចម្លែកទៀតហើយមែនទេ»អារីន

  «អើគឺសុបិនដូចជាមិនមែនសុបិន»ជេហូប

  «ស្អីនិយាយឡប់ស្អីស្ដាប់មិនយល់ទេឯងនេះចេះតែអាមិចក្នុងខ្លួនទៅ»អារីន

«គឺយើងឃើញថាយើងដើរទៅកាន់ស្ពាននោះហើយមានសម្លេងមួយស្រែកហៅស្អី...ស៊ុកស្អីទេសតែវាដូចយើងនៅក្នុងកន្លែងនោះផ្ទាល់តែម្ដង»ជេហូបរៀបរាប់គ្រប់យ៉ាងអំពីអ្វីដែរខ្លួនបានឃើញក្នុងសុបិនរបស់ខ្លួន

  «បានហើយឯងនិងគិតរឿងស្ពាននិងច្រើនពេកហើយទើបយល់សុបិនបែបនិង»អារីន

  «ប្រហែលហើយ...អើយឈឺក្បាលពិតមែន»ជេហូបជ្រោងសក់ឡើងទាំងឈឺក្បាលនឹកគិតរឿងដែរខ្លួនបានជួបវាធ្វើអោយគេគិតច្រើនណាស់ពីវា។

  «សម្រាកទៅពេលទៅដល់កន្លែងចាំយើងដាស»អារីន

  «អឹម»នាយតូចក៌ផ្ដេកខ្លួនគេងម្ដងទៀត។

  ធ្វើដំណើរជាងកន្លះម៉ោងក្រុមការងារទាំងមូលក៏បានបរចូលច្រកល្ហៀងតូចល្មមរហូតដល់មុខឃ្លោងទ្វាបុរាណចំណាស់ដែរមានរូបតោថ្មមួយគូឈរពីមុខ ចូលទៅកាន់ភូមិមួយនៃស្រុកនៅទីនោះ។គ្រប់ផ្ទះភាគច្រើនសុទ្ធតែជាម៉ូតផ្ទះបុរាណដែរសាកសមណាស់សម្រាប់ការថតរឿងបុរាណផ្សេងៗ ឡានជាច្រើនគ្រឿងបន្តដំណើរចូលទៅក្នុងផ្ទះធំដែរមានរបងថ្មប្រថាប់គ្នាជាច្រើនជាន់ ឃើញថាចម្ងាយផ្ទះនោះពីមាត់ច្រកចូលភូមិគឺជិតគ្នាណាស់។

📗short novel 📘Where stories live. Discover now