ផ្ដេីមរឿង

571 55 26
                                        

នៅអាណាចក្រ Diamond

ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសវិសាលមួយនៅក្នុងចំណោមថ្ងៃពិសេសទាំងអស់ទេីបព្រះបរមរាជវាំងត្រូវបានតុបតែងយ៉ាងស្រស់ស្អាតខុសពីធម្មតា។ នៅតាមទីធ្លាគ្រប់បរិវេណទាំងអស់ត្រូវបានលំអដោយភ្លេីងចម្រុះពណ៌ដែលញុាំងឲ្យព្រះបរមរាជវាំងកាន់តែមានភាពល្អប្រណីតនិងស្រស់ស្អាតទ្វេដង។

តាមពិតទៅដោយសារតែថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប១៨វស្សារបស់បុត្រាពៅនៃដែនដីមួយនេះទេីបព្រះរាជវាំងទាំងមូលត្រូវបានតុបតែងឡេីងនិងមានមនុស្សអ៊ូអរច្រេីនខុសពីសព្វដង។

អាណាចក្រមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រមួយអង្គដែលមានគុណសម្បតិល្អប្រពៃនិងជាទីពេញចិត្តរបស់ព្រះជានុរាស្រ្តគ្រប់រូប។ ព្រះអង្គមានព្រះនាមថាអេឡិច ខាសៀរ៍ហេីយទ្រង់មានព្រះមហេសីមួយអង្គដែលមានព្រះនាមថាម៉ារី អេឡិចខាសៀរ៍។ ទ្រង់ទាំង ២មានបុត្រាចំនួន២អង្គដែលបុត្រាច្បងមានព្រះនាមថាជេក ខាសៀរ៍ រីឯបុត្រាពៅមានព្រះនាមថាជុងវ៉ុន ខាសៀរ៍។

ក្រឡេកមេីលខាងក្នុងព្រះរាជវាំងវិញ នៅពេលនេះកម្មវិធីជិតចាប់ផ្ដេីមទៅហេីយក៏ប៉ុន្តែព្រះបុត្រាពៅនៅមិនទាន់បង្ហាញវត្តមាននៅឡេីយដែលបណ្ដាលឲ្យព្រះមហេសីសម្រេចព្រះទ័យឡេីងទៅហៅបុត្រានៅឯរាជដំណាក់ដោយផ្ទាល់។

ព្រះមហេសីបានគោះទ្វារដំណាក់ដេីម្បីហៅបុត្ររបស់ខ្លួនឲ្យចេញមកក៏ប៉ុន្តែកន្លងហួសជិត៥នាទីទៅហេីយគឺនៅតែមិនទាន់មានការឆ្លេីយតបទៀត។

« ជុងវ៉ុន បេីកទ្វារឲ្យមាតាបន្តិចមក! កម្មវិធីជិតចាប់ផ្តើមហេីយ» ព្រះមហេសីព្យាយាមនិយាយប្រាប់អ្នកខាងក្នុងឲ្យឆាប់ចេញមកក៏ប៉ុន្តែគ្មានចម្លេីយទាល់តែសោះហាក់ដូចជាព្រះបុត្រាជុងវ៉ុនមិនបាននៅខាងក្នុងដំណាក់ឡេីយ។

«មាតាចូលទៅខាងក្នុងហេីយណា៎»ដោយក្ដីងឿងឆ្ងល់ព្រះមហេសីក៏លេីកដៃច្រានទ្វារចូលទៅខាងក្នុងដំណាក់តែម្ដង។

មិនខុសនោះទេ តាមពិតទៅព្រះបុត្រាជុងវ៉ុនមិនបាននៅខាងក្នុងដំណាក់ឡេីយ។ ព្រះមហេសីព្យាយាមស្វែងរកបុត្រាពៅពាសពេញដំំណាក់ ក៏ប៉ុន្តែទ្រង់មិនបានឃេីញសូម្បីតែស្រមោលរបស់បុត្រ។

Ice Prince ❄️Where stories live. Discover now