"យ៉ាងមិច? បងវាយបំបាក់ជើងខ្ញុំមែនទេ?"​

"អត់ទេ! រំលោភ!"​

"ណែ!!!! និយាយស្អីនឹង! ប្រយត្ន័អ្នកដែលត្រូវដេកក្រៅផ្ទះគឺជាបង "

"​អៅ! ស្ដាប់បងjunនិយាយទៅថាឲស្ដាប់បង្គាប់បងប្រយត្ន័គ្មានអ្នកណាជួយ!"

"ចុះបើអូនមិនស្ដាប់! "ឌឺសម្បើមហា៎យើងនឹង

"​ក៏មិនដឹងដែល! កម្រិតតាមទោសធ្ងន់ស្រាល! "

"​ស៊ាំតាប៉ែណាស់! "

"​ដូរសម្លៀកបំពាក់ទៅ! ព្រោះបង​នឹងមិនឲអូនទៅជាដាច់ខាត! "

"​ស្អីទេ! តែម្ដងសោះក៏មិនឲទៅ!"​រីគីដើរត្រឡប់ទៅបន្ទប់វិញទាំងងរ 

"​ក្មេងនេះនិយាយមិនចេះស្ដាប់គ្នាសោះតែម្ដង! "ជេយ៍ក្រវីក្បាលហួសចិត្តនឹងអ្នកម្ខាងទៀត​

  រីគីដើរត្រឡប់មកវិញជាមួយសម្លៀកបំពាក់គេងយប់ ភ្នែកកំពុងដៀងសម្លក់ទៅកាន់បុរសម្នាក់ដែលកំពុងអង្គុយលើសាឡុងចុចទូរសព្ទ័។ គេធ្វើហីដើរបន្ដទៅផ្ទះបាយធ្វើមិនដឹង ជេយ៍ដែលអង្គុយលើសាឡុងមើលដំណើរគេដើរចេញពីខ្លួនទាំងហួសចិត្ត មិនបាច់ប្រាប់ក៏ដឹងថាងទៀតហើយ

"រីគី!!!"ជេយ៍ស្រែកហៅរាងតូចដែលដើរជាមួយនឹងសម្លៀកបំពាក់ខ្លីរបស់គេ មិនប្រាប់ក៏ដឹងថាមានចេតនាដុតនាយទាំងរស់តែម្ដង

"យ៉ាងមិច???" គេដើរមកអង្គុយលើតុអាហារយកជើងគងលើគ្នា

"អ្នកណាអនុញ្ញាតឲអូនស្លៀកបែបនេះហ្អឹម??"

"ច្បាប់មិនបានហាម! ខ្ញុំចង់ស្លៀកពាក់យ៉ាងមិចស្រេចតែខ្ញុំ!"​

" ហឺស!" ជេយ៍មិននិយាយដាក់ទូរសព្ទ័ចូលហោប៉ៅហើយក៏ដើរមកជិតរាងតូចដែលកំពុងញាក់ចញ្ចើមឌឺដាក់គេ

*ផាច់* (ស្អីនឹង??)

" អូយ! ឈឺណា!!" រីគីស្រែកឡើងនៅពេលដែលជេយ៍វាយភ្លៅរបស់នាយ

"​បើឈឺឆាប់ដាក់ជើងចុះវិញឲស្រួលទៅ! "

"​អត់ចង់! "

" រីគី!!!!!!!!!! "

" ជេយ៍!!!!!!!!!!!!" ឌឺហា៎កូន​

  ជេយ៍មិនបានតបតអ្វីឡើងតែគេធ្វើរឿងមួយដែលរីគីនឹងស្មានមិនដល់។ បបូរមាត់បានប្រោសលើបបូរទន់ពណ៌ក្រហមព្រឿងៗ​ (??)

" យ៉ាងមិច! មិនឌឺទៀតទៅ?"

"ឆឹស! ខ្ញុំទៅបន្ទប់ហើយ! ស្អែកទៅរៀន! "រីគីដើរចេញពីជេយ៍យ៉ាងលឿន តែជេយ៍បែរជាចាប់ដៃគេជាប់

"​បងស្រឡាញ់អូនណាស់រីគី! អូនជាអ្វីគ្រប់យ៉ាងរបស់បង! បងស្រឡាញ់អូនស្មើជីវិត"​

"Aww! អូនក៏ស្រឡាញ់បងដែលជេយ៍!-"​

   តែ.........

"រីគី! រីគី! រីគី!!!!!!!!" សម្លេងមួយស្រែកនៅក្បែរត្រចៀកកាយតូចដែលស្ថិតក្នុងសម្លៀកបំពាក់ដ៏សង្ហា

"អឹម! ម៉ាក់មានការអីហេស៎??"

"ពិធីមង្គលការជិតចាប់ផ្ដើមហើយ! កូនរុះរាន់ឡើង!"​hoyeonនិយាយហើយញញឹមដាក់កូនបន្ដិចទើបដើរចេញ
 
  រី​គីសម្លឹងទៅកាន់កញ្ចក់ដែលនៅក្បែរខ្លួន ក៏ឃើញថាខ្លួនស្ថិតនៅក្នុងឈុតពណ៌សដ៏ស្រស់សង្ហា

"អម្បិញមិញនេះខ្ញុំស្រមៃសោះ!"​គេសើចអស់សំណើចនឹងខ្លួនឯងហើយក៏ដើរចេញពីបន្ទប់តែងខ្លួននោះ​











  1ep nis យកហេងទុកឌីប្លូម

  សាធុៗ 🙏🙏

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now