ជេយ៍មិនបានតបអ្វីងាកទៅសម្លក់អ្នកដែលគេងលើគ្រែពេទ្យថ្លែរ មិនដឹងជាមនុស្សនឹងគេឬអត់ទេ! គេបា2គ្រាប់ចូលបន្ទប់វៈកាត់ ប៉ុណ្ណឹងហើយនៅមានកម្លាំងឈ្លោះទៀត

"មិនឈឺមុខរបួសទេមែនទេបានជាមានកម្លាំងមកតមាត់ជាមួយពូ? "​

" និយាយតែមាត់តើមិនពាក់ពាន់នឹងមុខរបួសរឿងអ្វីត្រូវឈឺ!  "

"ឌឺសម្បើមណាស់យើងនឹង!"​ជេយ៍ញញឹមយកដៃទៅញីក្បាលអ្នកដែលគេងលើគ្រែ​

'ទ្រាំអាជេយ៍ទ្រាំ! នេះជារីគីមិនមែនជាអាហ៊ូនទេ!​ទ្រាំជេយ៍ទ្រាំ' ជេយ៍បិទភ្នែកគិតក្នុងចិត្ត

  នេះណាជាបណ្ដូលចិត្តគេមួយទាំងមូលមិនអាចខឹងផ្ដេសផ្ដាសបានទេ។ តែបើសិនជាអាហ៊ូនមិត្តរបស់គេវិញធានាថានឹងបែកមាត់មិនខាន

"​មិចបានជាមិនមកមើលខ្ញុំ?"​

"ពូរវល់ការងារនៅក្រុមហ៊ុន! ក៏ពឹងឲជេគជួយមើល!"​

"អ៎! នេះទៅត្រូវគ្នាជាមួយបងជេគហើយមែនទេបានជាឲគាត់មកមើលថែខ្ញុំ".

"ក៏ព្រោះពេលព្រឹកមិញនឹងជេគគេមកចំពេលដែលពូចេញទៅចឹងក៏ពឹងពាក់ជេគតែម្ដងទៅ! ហើយណាមួយជេគជាសង្សាឯងមិនចឹង?"​

"អ្នកណាប្រាប់ថាសង្សា? "
   
"​ជេគអ្នកប្រាប់! "

"​ឆឹស! ពូចំមើលចុះ! ចាំមើលខ្ញុំជាពីឈឺខ្ញុំលែងនិយាយរកពូហើយ! "

"​អៅ! នេះងក់ងរនឹងពូហើយមែនទេ? "

"​អ្នកណាខ្ញុំងរនឹងពូ! គ្មានរឿងអីត្រូវមកអង្គុយងរទេ! "

"​ប្រាកដទេថាមិនបានងរនឹងពូ? "

" ប្រាកដ100% "

"​ចឹងក៏គេងទៅ! កុំនិយាយច្រើនពេកនាំតែអស់កម្លាំង! យើងនឹងខ្វះឈាមផង! "

"​បើពូមកអង្គុយមើលមុខខ្ញុំនឹងខ្ញុំគេងលក់បានហេស៎? "

"ចុះចង់ឲពូធ្វើយ៉ាងមិច? "

" សាឡុងមានទៅអង្គុយលើសាឡុងទៅ! "

"​okok ទៅក៏បាន! គេងទៅ " ជេយ៍ដើរចេញពីកៅអីទៅអង្គុយលើសាឡុង

  #4ម៉ោងក្រោយមក

  ជេយ៍កំពុងអង្គុយស្ងាបបណ្ដើរសម្លឹងមើលក្មេងដែលកំពុងគេងលង់លក់បណ្ដើរ​រយៈពេល4ម៉ោងនេះគេអង្គុយមើលក្មេងម្នាក់នេះគេងធ្វើឲគេចង់ងងុយដែលទៅហើយ។ ចឹងបើមិនរកអ្វីធ្វើនឹងគេងលក់មិនខានទេ។ នាយដើរចេញពីបន្ទប់ភ្លាមក៏ស្រាប់តែបុកទៅនឹងនរណាម្នាក់មួយទំហឹង​ ធ្វើឲនាយសឹងដួលផ្ងាកក្រោយតែក៏ទប់លំនឹងខ្លួនជាប់

"លោកប្រុស????" ក្រោយពីជេយ៍សម្លឹងមើលមុខគាត់ហើយក៏ភ្ងាក់ផ្អើលយ៉ាងខ្លាំង

"មិនបាច់ហៅយើងបែបនឹងនោះទេ!"​

"លោកមកធ្វើអ្វីដែរ?"​

"មកមើលរីគី ឥឡូវគេយ៉ាងមិចហើយ?"​

"គេគេងលក់បាត់ទៅហើយ មុខមាត់​និងសាច់មើលទៅស្លេកខ្លាំងណាស់តែថានៅមានកម្លាំងឈ្លោះជាមួយខ្ញុំធម្មតា!"​

"អឺ! យើងទៅវិញហើយ! ព្រោះគេគេងលក់បាត់ទៅហើយ!"​

"បាទ! "

     ជួបឪក្មេកហើយតើប្រូ😏

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) Where stories live. Discover now