ត្រឹមអ្នកជំនួស 6

70 3 0
                                    

🍃 ត្រឹមអ្នកជំនួស 🍃

ភាគទី6

ពន្លឺព្រះអាទិត្យក៏រះមកដោយនំាយកថ្ងៃថ្មីល្អៗសំរាប់មនុស្សគ្រប់គ្នាតែខុសតែមនុស្សម្នាក់ប៉ុណ្ណោះគឺគេមិនបានស្រស់បំព្រងនោះទេ? តែក៏ប្រឹងប្រែងធ្វើជាស្រស់ថ្លាខ្លំាងណាស់...
" លោកម្ចាស់ខ្ញុំទៅវិញហើយជួបគ្នាពេលក្រោយ " រាងតូចដែលកំពុងតែអោនក្បាលរបស់ខ្លួនគោរពលាប៉ារបស់ថេយ៍ដោយមានរាងក្រាស់មិនបានមកលាគាត់នោះទេតែការពីយប់មិញគឺគេបានប្រាប់រួចទៅហើយទើបគេមិនមកម្តងទៀត។
" ហ៊ឹម... មើលថែខ្លួនអោយល្អណា "
" បាទ...លោកម្ខាស់ក៏ដូចគ្នា "

ពេលនេះឡានរបស់ថេយ៍ក៏បើកចាកចេញពីផ្ទះដោយឆ្ពូលទៅកាន់ប្រលោនយន្តហោះដោយមិនមាននរណានិយាយអីនោះទេ? សូម្បីតែរាងតូចក៏គេមិននិយាយដែរដោយដឹងថាពេលនេះមិនមែនជាពេលដែលសាកសមទើបខ្លួនមិនចង់នំារឿងទៀតទើបសំរេចចិត្តថាមិននិយាយគ្នា។

ពេលនេះយន្តហោះក៏បានហោះចេញពីប្រទេសជប៉ុនដោយឆ្ពូលទៅកាន់ប្រទេសកូរ៉េតែថេយ៍មិនមាត់រកអ្នកដែលអង្គុយក្បែរខ្លួននោះទេ? ហើយអ្នកដែលអង្គុយនៅជិតក៏មិននិយាយរកដូចគ្នាពេលនេះពួកគេបានតែស្ងាត់ប៉ុណ្ណោះ។

ការចំណាយពេលអង្គុយនៅលើយន្តហោះសឹងតែរាប់ម៉ោងតែវាប្រៀបដូចជារាប់ឆ្នំាចឹងគឺព្រោះតែមនុស្សពីរនាក់ដែលធ្លាប់តែនិយាយរកគ្នាតែពេលនេះបែបជាស្ងាត់គ្មាននរណាម្នាក់និយាយអីសោះដល់ថ្នាក់រាងតូចដែលកំពុងតែក្តុកក្តួលនៅក្នុងខ្លួនកាន់តែមិនអាចទ្រំាលែងបាននូវពេលនេះ។

ហូស៊ុកក៏ក្រោបចេញពីកៅអីរបស់ខ្លួនដោយមិនចង់រំខានអ្នកដែលគេងលក់នោះទេ? គេក៏ងើបទៅថ្នមៗដើរចាកចេញទៅ...

" ហ្ហឹកៗ.... ហ្ហឹកៗ... " សម្លេងយំសោករបស់រាងតូចដែលបន្លឺចេញមកពីក្នុងបន្ទប់ទឹកដោយខ្លួនមកសំងំយំតែម្នាក់ឯងព្រោះបើយំនៅក្បែរខ្លួនថេយ៍គេអាចនឹងបានឃើញក៏ថាបានចឹងហើយមានតែមកលួចយំនៅក្នុងបន្ទប់ទឹក។

ងាកមកមើលថេយ៍ដែលភ្ញាក់ខ្លួនបន្តិចពេលដែលដឹងខ្លួនតែក៏ងាករកមើលអ្នកដែលអង្គុយក្បែរខ្លួនមិនឃើញទើបងើបដើរចេញពីកៅអីតាមទៅរកភ្លាមៗ

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now