ត្រឹមអ្នកជំនួស 4

87 9 0
                                    

កើតទុក្ខសុខៗព្រឺសម្បុរខ្ញា🤫🤭

ភាគទី4 : រស់ក្នុងអតីត

" ក្មេងឆ្លាតត្រូវតែស្តាប់សម្តីរបស់បងណា "

គ្រាន់តែបានស្តាប់លឺមួយប្រយោកនេះហើយរាងតូចក៏មិននិយាយអីតទៀតទំាងអោនមុខចុះដោយការអន់ចិត្តជាខ្លំាងតែមិនហ៊ានបង្ហាញចេញមកថាខ្លួនពេលនេះកំពុងតែអន់នឹងរឿងនេះជាដាច់ខាត...
" .... " អង្គុយក្នុងឡានមួយសន្ទុះធំទៅហើយដោយភាពស្ងាប់ស្ងាត់មិនមាននរណានិយាយអីសូម្បីតែរាងតូចដែលកំពុងតែអោនសម្លឹងមើលទៅដៃដ៏មំាដោយក្នុងចិត្តកំពុងតែគិតថាតើខ្លួនអាចនឹងចាប់ប៉ះដៃមួយនោះបានដែរឬទេ?
" បងថេយ៍ ! " សម្លេងដ៏ស្រទន់អមនឹងទឹកមុខដ៏រីករាយដែលសម្លឹងមើលទៅប្រុសម្នាក់ដែលនូវក្បែរខ្លួនទំាងញញឹម...
" ហ៊ឹម... " កែវភ្នែកដែលសម្លឹងមកអមនឹងចញ្ចើមជាប់គ្នាដោយមិនយល់ថារាងតូចហៅខ្លួនធ្វើស្អី...
" គឺគ្មានអីទេ? គ្រាន់តែចង់ហៅឈ្មោះបង " ស្នាមសើចចេញមកយ៉ាងស្រស់ស្អាតបំផុតដែលនិយាយចេញមកទំាងដែលការពិតគេកុហកនោះទេព្រោះតែក្នុងចិត្តគេមិនចង់បានបែបនេះ។
" .... " ថេយ៍ដឹងថារាងតូចមិនមានអីទើបគេបែបមុខចេញដោយស្ងៀមស្ងាត់ទៅទោះជាបានឃើញពីភាពរីករាយរបស់ខ្លួនក៏ដោយតែម្រាមដៃក្រាស់បែបជាលូកមកចាប់កាន់ដៃតូចស្រឡូនដែលនៅក្បែរខ្លួនដោយស្ងៀមស្ងាត់ទៅវិញធ្វើអោយម្ខាស់កាយនេះបើកស្នាមញញឹមកាន់តែស្រស់ស្អាតដោយលូកទៅអោបក្រសោបជាប់នឹងខ្លួនទំាងអារម្មណ៍ត្រេកអរជាខ្លំាងនូវពេលនេះ។
( ទោះជាបងយកអូនមកជំនួសកន្លែងមួយនេះក៏ដោយតែដឹងថាអូនស្រលាញ់បងណាស់ )
" .... " ស្នាមសើចចេញមកយ៉ាងមានក្តីសុខទោះជាការសើចនេះធ្វើអោយខ្លួនឈឺលាយឡំគ្នាក៏ដោយតែរាងតូចនៅតែសើចចេញមកដាក់ប្រុសម្នាក់នេះបានគ្រប់ពេលសូម្បីតែពេលនេះក៏គេអាចនឹងញញឹមចេញមកដូចគ្នា។
ងឺត...សម្លេងឡានក៏ឈប់មុននឹងរាងក្រាស់ចុះពីឡានតែក៏ត្រូវងាកមកវិញពេលដែលមានសម្លេងតូចហៅខ្លួន...
" បងថេយ៍អូនចំាបងនូវផ្ទះណា... " រាងតូចពោលចេញមកទំាងរីករាយតែក៏ទទួលបានមកវិញនៅទឹកមុខស្មើសូម្បីតែស្នាមញញឹមក៏គ្មានឬមួយក៏តបអ្វីតែបែបជាបានតែការក្រហឹមត្រលប់មក...
" ហ៊ឹម... "
" អូនស្រលាញ់បង អ៊ុប " មិនត្រូវតែពោលពាក្យស្រលាញ់ដាក់ទៅកាន់គេតែថែមទំាងផ្ទាល់ស្នាមថើបអោយគេមួយទៀតដោយចង់បង្ហាញថាខ្លួនពិតជាស្រលាញ់ហើយក៏ចង់ប្រាប់ទៅគ្រប់គ្នាថាខ្លួននឹងប្រុសម្នាក់នេះគឺស្រលាញ់គ្នាណាស់។
" ពេលដល់ផ្ទះផ្ញើសារប្រាប់បងផងចឹងបងទៅហើយ "
ដំណើរចាកចេញដោយសំដៅចូលទៅក្នុងក្រុមហ៊ុនដោយទឹកមុខស្មើអមនឹងអ្នកដែលដើរតាមពីក្រោយវាក៏សិត្ថនៅក្រោមការសម្លឹងមើលរបស់រាងតូចដូចគ្នារហូតដល់ដាច់កន្ទុយភ្នែកទើបឡានរបស់ខ្លួនបានបើកចាកចេញពីមុខក្រុមហ៊ុន។
ការជិះក្នុងឡានដោយស្ងាប់ស្ងាត់មិននិយាយអីធ្វើអោយឡានទំាងមូលដូចជាគ្មានមនុស្សអង្គុយចឹងដោយនូវក្នុងឡានមានមនុស្សសូម្បីតែអ្នកបើកឡានក៏មិននិយាយហើយរឹតតែមិនបញ្ចេញសម្លេងដោយសារតែគិតថាអ្នកដែលកំពុងតែអង្គុយនៅពេលខាងក្រោយប្រហែលជាត្រូវការភាពស្ងាប់ស្ងាត់បើមិនមាត់។
ទ្វាររបងផ្ទះរបស់បើកឡើងដោយមានឡានបើកចូលទៅទោះជាផ្ទះមើលទៅវាស្រស់ស្អាតតែនូវក្នុងផ្ទះទំាងមូលគឺវាស្ងាត់ណាស់មើលទៅដូចជាសារមន្ទីរមួយដែលមិនអោយមានភាពអ៊ួអរឬមួយក៏សម្លេងខ្លំាងៗអ្វីឡើង...
" សួស្តីអ្នកប្រុស "
" .... " រាងតូចញញឹមដាក់ពេលដែលមានអ្នកបំម្រើមកទទួលខ្លួនមុននឹងគេដើរឡើងទៅខាងលើដោយស្ងៀមស្ងាត់ដូចគ្នា។
តុត...តុត...
" លោកម្ចាស់... គឺខ្ញុំហូស៊ុក " រាងតូចនិយាយមុននឹងបើកទ្វារចូលទៅរកមនុស្សម្នាក់ដែលនូវក្នុងបន្ទប់ហើយម្ចាស់នឹងគឺជាប៉ារបស់ថេយ៍ដោយគាត់រស់នៅប្រទេសជប៉ុនតំាងពីគាត់ចាកចេញពីតំណែងហើយក៏មករស់នៅបែបស្ងាប់ស្ងាត់ព្រោះគាត់ចូលចិត្តជីវិតបែបសាមញ្ញ។
" ក្រុមហ៊ុនមានបញ្ហាមែនទេ? បានជាថេយ៍មកដល់ទីនេះ " ប្រុសចំណាស់ម្នាក់ដែលកំពុងតែអង្គុយឆ្លាក់រូបគំរូរបស់ខ្លួនដោយមាត់កំពុងតែនិយាយសួរនំា៖
" បាទ ! គាត់មួយរយះនេះរវល់ណាស់សឹងតែពេលខ្លះមិនបានសំរាកផង " គ្រាន់តែបានលឺសំម្តីនេះគាត់ក៏ទម្លាក់របស់ចុះមុននឹងងាកមកសម្លឹងមើលអ្នកដែលនូវចំពោះមុខ។
" កូនដូចជាស្គមជាងមុនឆ្ងាយណាស់កុំសូវគិតពីគេខ្លំាងពេកមើលថែខ្លួនឯងអោយល្អផងទៅសំរាកយកកំលំាងចំាប៉ាអោយគេធ្វើអីអោយកូនញុំា " គាត់មិនសូវជានិយាយច្រើនឬមួយក៏ញញឹមនោះទេទឹកមុខរបស់គាត់ស្ងាប់ស្ងាត់ដូចតែថេយ៍ចឹងគ្មានស្នាមញញឹមជាប់នៅនឹកមុខដូចគ្នាហើយក៏កំរឃើញគាត់សើចណាស់។
" បាទ... ! "
រាងតូចដែលដើរចាកចេញពីបន្ទប់នោះហើយក៏សំដៅទៅជាន់មួយទៀតដែលវាជាបន្ទប់របស់ថេយ៍តែអ្វីដែលធ្វើអោយខ្លួនចង់ដឹងចង់លឺហើយនូវមិនសុខតំាងពីថ្ងៃខ្លួនបានមកជាន់ទីនេះជាលើកដំបូងមកម្លេះគឺបន្ទប់ដែលនូវលើដំបូល...
" គាត់មិនដឹងនោះទេ? បើខ្ញុំឡើងទៅខាងលើនោះ " ដោយដឹងថាវាជាការមិនគោរពដល់ម្ចាស់ផ្ទះហើយក៏ដឹងថាបើរាងក្រាស់ដឹងនោះខ្លួននឹងមានរឿងជាមិនខាតតែយ៉ាងណាខ្លួនគ្រាន់តែចង់ចូលទៅមើលតែប៉ុណ្ណោះ...
ក្រាក... សម្លេងបើកទ្វារបន្ទប់ដោយខ្លួនមិនអាចនឹងហាមឃាត់បានទើបគេឡើងមកដល់ខាងលើដោយក្នុងចិត្តភិតភ័យណាស់សំរាប់រឿងមួយនេះ...
ដៃតូចស្រឡូនដែលកំពុងតែដាក់ពីលើព្យាណូដែលគេបានក្របវាចោលនៅក្នុងបន្ទប់យ៉ាងស្អាតល្អណាស់មុននឹងខ្លួនប៉ះវាថ្នមៗដោយមិនចង់បង្ករជាសម្លេង...
" សម្លេងវីយូឡុងដែលលេងអមនឹងសម្លេងព្យាណូវាគឺជាបទភ្លេងដ៏កំរណាស់តែហេតុក៏បងមិនលេងវាឬមួយក៏មកពីគេទើបបងបិទសម្លេងមួយនេះ...ប្រហែលជាខ្ញុំស្លាប់បាត់ក៏គ្មានថ្ងៃបានលឺបទភ្លេងនោះដូចគ្នា "
គ្រាន់តែបានឃើញពីព្យាណូនោះហើយវាក៏ធ្វើអោយដើមទ្រូងរបស់ខ្លួនឈឺចាប់ណាស់ហើយក៏ឈឺតំាងពីថ្ងៃដែលខ្លួនបានដឹងថាគីម ថេហ្យុងក៏ធ្លាប់ជាអ្នកលេងភ្លេងក៏ល្បីប្រចំាសាលារៀនហើយក៏ជាមនុស្សដែលលេងភ្លេងបានល្អឥតខ្ចោះហើយក៏ធ្លាប់ទទួលបានពានប្រចំាឆ្នាំទៀតផងតែតំាងពីថ្ងៃនោះមកគេក៏បោះបង់គ្រប់យ៉ាងហើយគ្រប់យ៉ាងក៏ព្រោះតែមនុស្សម្នាក់ដូចគ្នា ។
" .... " រាងតូចក៏ដើរចេញពីបន្ទប់នោះដោយចុះមកក្រោមវិញមុននឹងបើកទ្វារចូលបន្ទប់ដែលថេយ៍ធ្លាប់រស់នៅតែក្នុងចិត្តរបស់ខ្លួនក៏ដក់ជាប់នឹងបន្ទប់ដែលនៅក្បែរបន្ទប់ភ្លេងហើយវាក៏ជាបន្ទប់ដែលមនុស្សម្នាក់នោះធ្លាប់រស់នៅដូចគ្នាគឺពួកគេទំាងពីរធ្លាប់រស់នៅជាមួយគ្នាការតែពួកគេនៅរៀនវិទ្យាល័យ...
" នរណាក៏ធ្លាប់មានអតីតកាលដែលតែអូនមិនខ្វល់ព្រោះពេលនេះបងមានអូនតែអូនគ្រាន់តែអន់ចិត្តនឹងបងដែលបងមិនអាចដកនូវអតីតកាលមួយនោះ "

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now