ភាគទី 31

374 11 0
                                    

ពីរខែកន្លងផុតទៅ យូអាហ្វា នឹង ជុងហ្គុក តែងតែបង្កើតអនុស្សាវរីយ៍ជាមួយគ្នាដើរលេងដំណើរកម្សាន្តទៅក្រៅប្រទេសនានាពេលដែល យូអាហ្វា សម្រាកពីការងារ ។ ចំណែក ថេយ៉ុង នឹង ជីមីន កាន់តែស្និតស្នាលគ្នាព្រោះពួកគេបាន ជូវី នឹង សុីសុី មើលថែរតាមយកចិត្តព្រោះពួកនាងសុទ្ធតែ Crush គេ ។ ថ្ងៃនេះក៏មកដល់ថ្ងៃ យូអាហ្វា ត្រូវចូលថតរឿង
នៅក្រុមហ៊ុន
     + បន្ទប់ទឹក
« ពួកឯងគ្រប់គ្នាសុទ្ធតែសើយសុខលើគំនររបស់យើង ពួកឯងអាក្រក់ណាស់ យើងនឹងមិនអោយឯងបានសុខទេ ជុងហ្គុក ត្រូវតែជារបស់យើង » ម៉ារីណា ក្ដាប់រូបថតដែល យូអាហ្វា នឹង ជុងហ្គុក ដើរលេងក្រៅប្រទេសជាមួយគ្នា
« បងកំពុងគិតអ្វី » អាណាលីស ដៃគូរដៃកង់ដៃរបស់ ម៉ារីណា ក៏ចូលមក ។ ម៉ារីណា ក៏ក្ដាប់រូបថតនោះទម្លាក់ចោលក្នុងធុងសំរាមបាត់ទៅ
« គ្មានអ្វីទេ ! ឯងស៊ើបដឹងទេថា ជុងហ្គុក នឹងលោក មីនហូ ចូលមកកន្លែងថតឬអត់ថ្ងៃនេះ ? » ម៉ារីណា
« ចាស ស៊ើបមកច្បាស់ហើយថ្ងៃនេះលោកប្រធានមិនបានមកទេ មកតែលោក មីនហូ » អាណាលីស គ្រប់ពេលតែងតែធ្វើតាមបញ្ជាររបស់ ម៉ារីណា
« ចឹងល្អណាស់ យើងទៅខាងនោះមួយភ្លែត » និយាយហើយ ម៉ារីណា ក៏ដើរចេញទៅបាត់ទៅ ។
ម៉ារីណា នាងមិនបានទៅណាទេពោលគឺមករក មីនហូ នេះឯង
« អ្នកនាងមករកខ្ញុំមានអ្វីមែនទេ ? » មីនហូ
« អរុណសួស្ដីណាលោក ! និយាយចឹងលោកនៅស្រលាញ់ យូអាហ្វា ណាស់ត្រូវទេ ? » ម៉ារីណា
« ត្រូវហើយ នៅស្រលាញ់តើមានប្រយោជន៍អ្វីបើគេមានម្ចាស់ហើយពេលនេះ » មីនហូ ក៏ទាញឯកសារយកមកមើលរូបគេក៏មានអារម្មណ៍ថាខូចចិត្ត
« នេះលោកកំសាកយ៉ាងនេះ ? លោកមិនគិតថាលោកអន់ទេ ទាំងការងារនឹងស្នេហាលោកបណ្ដោយអោយ ជុងហ្គុក ឈ្នះលោកគ្រប់យ៉ាងណា » សម្ដី ម៉ារីណា ដូចដាស់អារម្មណ៍ មីនហូ អោយឆេះកើតមានកំហឹងក្នុងខ្លួន
« ផាំង ! នេះនាង នាងនិយាយបានន័យថាមិចហា » សម្លេងទះតុរបស់គេហើយក៏ស្ទុះទៅច្របាច់ករបស់ ម៉ារីណា
« អួយ ... ! កុំខឹងខ្ញុំអីណាខ្ញុំនិយាយគ្មានបំណងអាក្រក់អ្វីទេ គ្រាន់តែចង់ដាស់ស្មារតីលោកឡើងវិញខ្ញុំមានវិធីជួយលោកអោយឈ្នះ ជុងហ្គុក ណា ហ្ហឹកៗ » កម្លាំងដៃ មីនហូ សង្កត់បំពង់កនាងស្ទើរតែនាងមិនអាចដកដង្ហើមបានផង
« នាងនិយាយមកបើសិននាងមិនចង់ស្លាប់ពេលនេះ » មីនហូ មិនបានដកដៃនោះទេ
« លោកក៏ដឹងថា ជុងហ្គុក គេមិនដែលចាញ់លោកទេ ហើយមុខមាត់ប្រហែលគេមិចនឹងព្រមសុីរបស់ដដែលលោកទៅ ហ្ហិក ... » មីនហូ លឺហើយគួរអោយចាប់អារម្មណ៍ក៏ប្រលែងដៃពីបំពង់ករបស់ ម៉ារីណា
« ហើយយ៉ាងមិចទៀតនាងចង់អោយខ្ញុំធ្វើអ្វី ? » មីនហូ
« គ្រប់យ៉ាងលើខ្ញុំលោកគ្រាន់តែចាំចាត់ការទៅភាពជាកូនប្រុសរបស់លោកបើសិនខ្ញុំយកចំណីដល់មានលោកមិនហ៊ានសុីទៀតកំសាកពេកហើយ ចាំខ្ញុំទម្លាក់ Location អោយ » ថាហើយ ម៉ារីណា ក៏ប្រញាប់ចេញមកព្រោះមើលទៅគេដូចមនុស្សរោគចិត្តចឹងពេលខឹងម្ដងៗ
នៅកន្លែងថត
យូអាហ្វា កំពុងមើលប៉ារ៉ូលត្រៀមសម្ដែងរឿងភ្លាមនោះ ម៉ារីណា ក៏ដើរចូលមកទាំងទឹកមុខកំសត់
« នែ៎ នាងមករករឿងបង ហ្វា ទៀតហើយមែនទេ ? » សុីសុី ក៏ចេញមុខមកការពារបងស្រី
« សុី កុំចឹងអីណា ឯងមានអ្វីមែនទេ » យូអាហ្វា ពីមុនធ្លាប់តែកាចឆ្នាស់ប្រែជាសុភាព ព្រោះនាងមានអារម្មណ៍ថាខុសចំពោះមនុស្សជុំវិញខ្លួននូវកំហុសដែលនាងបានសាង
« យូ ឯងនៅខឹងយើងទេ យើងពិតជាចង់សុំទោសឯងចំពោះគ្រប់យ៉ាងណា ហ្ហឹកៗ ... » ម៉ារីណា សម្ដែងធ្វើជាយំអោប យូអាហ្វា ។ សុីសុី នឹង ជូវី ឃើញហើយចិត្តម្នាក់នេះ Fake ពេកហើយទេដឹង
« សុីសុី ជូវី ដល់ប្លង់ហើយ » ជំនួញការអ្នកដឹកនាំ ក៏មកហៅ សុីសុី នឹង ជូវី ទៅថតពួកគេក៏ចេញទៅបាត់ទៅ
« ឯងផ្ដល់ឪកាសអោយយើងបានកែប្រែផងណា ហ្ហឹកៗ ... ខ្ញុំអាក្រក់ណាធ្វើបាបឯងទាំងដែលយើងជាមិត្តនឹងគ្នាតាំងពីក្មេង ផាច់ៗ ... » ម៉ារីណា ក៏ធ្វើជាយំផងទះកំផ្លៀងខ្លួនឯងផង
« បានហើយ ឯងកុំធ្វើបាបខ្លួនឯងអីយ៉ាងណាយើងនៅតែជាមិត្តនឹងគ្នាណា » យូអាហ្វា ជឿនាងទាំងស្រុងមានចិត្តអាណិតអាសូរនាងណាស
« បានន័យថាយើងអាចជាមិត្តនឹងគ្នាណា » ម៉ារីណា ក៏ធ្វើជានិយាយទាំងទឹកភ្នែករលីងរលោង
« ពិតមែនហើយឯងនៅតែជាមិត្តរបស់យើងណា » យូអាហ្វា ញញឹមចេញពីចិត្តទៅកាន់នាងទាំងក្ដីរំភើប
« ចឹងល្ងាចេះយើងទៅញាំអីជាមួយគ្នាណា រំលឹកអនុស្សាវរីយ៍ជាមួយគ្នាយើងខានដើរលេងតែពីរនាក់យូរហើយណា » ម៉ារីណា
« រឿងអីថាមិនបានយើងក៏នឹកឯងណាស់ » យូអាហ្វា
« ចឹងល្ងាចនេះជួបគ្នាណា ដល់ប្លង់យើងថតហើយ » ម៉ារីណា ដើរចេញពី យូអាហ្វា ទាំងញញឹមល្បិចកល
ពេលល្ងាច
« ថតចប់ហើយគ្រប់គ្នាទំនេរទេទៅញាំអីជុំគ្នាហី » ជីមីន ក៏មកបបួលក្រុមស្រីស្អាតទាំងបី
« ខ្ញុំទៅមុនហើយមានណាត់ណាបង ចាំលើកក្រោយណា » យូអាហ្វា មានណាត់ជាមួយ ម៉ារីណា នាងក៏ប្រញាប់ទៅ
« ខ្ញុំដូចគ្នាណា » ជូវី មើលទូរស័ព្ទហើយញញឹម
« ថា ហ្វា គេមានស្នេហាចុះឯងស្អីដែលហា ជូវី » ជីមីន ចាត់ទុកពួកគេពេលនេះដូចប្អូនស្រីចឹង
« មនុស្សមានស្នេហាតែចឹងបង » សុីសុី
« អូអូ នេះឯងមានណាត់ជាមួយអ្នកណាហា » ជីមីន ក៏ជម្រិតសួរទៅ ជូវី
« គឺបង ថេយ៉ុង » សុីសុី ជាអ្នកនិយាយជំនួសហើយសើចបង្អាប់ ជូវី អោយមុខក្រហមនិយាយចំចំណុចខ្សោយ
« នេះឯងក្មេងច្រលើម » ជូវី
« ចឹងតើបាន ថេយ៍ មួយរយះមើលទៅស្រស់ស្រាយមើលបានកផតទុក្ខដូចមុន » ជីមីន
« ខ្ញុំទៅហើយមិននិយាយជាមួយពួកបងទៀតទេ » ជូវី អៀនឡើងរឹងខ្លួនទៅហើយ
« ស៊ូៗណា បងថ្មររឹងយ៉ាងណាពេលដែលទឹកស្រក់ពីលើម្ដងបន្ដិចគង់តែប្រេះបែកទេបងចិត្តបង ថេយ៉ុង ក៏ដូចបងព្យាយាមយ៉ាងនេះគង់តែបានសម្រេច » សុីសុី
« អូអូ កូនក្មេងពេលនេះទ្រឹស្ដីស្នេហាសម្បើមណាស់ » ជីមីន ក៏យកដៃញីក្បាលរបស់ សុីសុី
« ចេះថាទៅបងមានទៅពិបាកអីណា » សុីសុី
« ចុះពេលនេះឯងមានណាត់ទេ ? ទៅជាមួយបងឬអត់ » ជីមីន
« មនុស្សចាំតែពាក្យនេះយូរហើយ » ពួកគេក៏ចេញទៅក្រៅជាមួយគ្នាតែពីរនាក់
ក្រឡេកមក យូអាហ្វា វិញនឹងមកញាំអីជាមួយ ម៉ារីណា ។ នាងដើរលេងជាមួយគ្នាទៅកន្លែងទំនើបៗដែលកាលពីមុនធ្លាប់ទៅជាមួយគ្នា ។ យប់បន្តិច ម៉ារីណា បានដាក់ថ្នាំចូលកែវទឹកក្រូចរបស់ យូអាហ្វា ។ នាងបាននាំ យូអាហ្វា មកសណ្ធាគារហើយទម្លាក់ Location អោយ មីនហូ
« នេះចំណីខ្ញុំយកមកអោយហើយលោកគួរតែចាត់ការបានហើយណា ? » ម៉ារីណា ក៏ហុចកាតសណ្ធាគារលំដាប់ផ្កាយប្រាំអោយ មីនហូ នាងដើរចេញទៅទាំងញញឹម
« ទីបំផុតខ្ញុំយកអ្នកនាងបានហើយអ្នកនាងស្អាតណាស់ » មីនហូ ក៏យកដៃទៅអង្អែលមុខរបស់ យូអាហ្វា ។ មីនហូ ញញឹមហើយក៏ដោះសម្លៀកបំពាក់

           🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now