Episode 49:ខ្ញុំមិនស្អាតទេ

Comincia dall'inizio
                                    

<សឺត~ អូនខុស អូនសូមទោស! បងទៅធ្វើការចុះ> គេលើកដៃវាសទឹកភ្នែកចេញពីថ្ពាល់មុននឹងយកកាតខ្មៅពីនាយ រហ័សបើកទ្វារឡានចាកចេញទៅ។ ថ្ងៃនេះគេទៅក៏គ្រាន់តែចង់ឲនាយអោបគេ! ថើបគេ! និយាយពាក្យផ្អែមល្ហែមដាក់គេដូចកន្លងមក មិនមែនមកឲគេយំ ហើយនាយពាក់មុខយក្សសម្លឹងគេចឹងទេ។

<ហាឡូ! ឯងទៅឲកូនចៅ2-3នាក់ តាមការពារម្ចាស់តូចពេលទៅដល់ជេជូផង> ជុងហ្គុក នាយខលទូរស័ព្ទប្រាប់កូនចៅខ្លាចក្រែងប្រពន្ធមានរឿងអី ព្រោះខ្លួននៅឆ្ងាយមិនអាចឃើញគេនឹងភ្នែកបានទេ។
"បាទ ចៅហ្វាយ"
<ហឹម! ប៉ុន្នឹងចុះ>
   |កាត់|
   //ពេលយប់!
   នៅភោជនីយដ្ឋានមួយកន្លែង!

<ហឹស! ចា៎អគុណ> សុីអ៊ុនញញឹមអគុណទៅកាន់រាងក្រាស់បន្តិច មុននឹងអង្គុយកៅអីដែលនាយបានដកឲ។ ត្រូវហើយថ្ងៃនេះគេណាត់គ្នាមកញុាំអាហារពេលយប់ជាមួយគ្នាទៀតហើយ សុទ្ធតែហាងលំដាប់ផ្កាយ5ព្រោះអភិជនដូចគ្នា-,-

<សុីអ៊ុនចង់ញុាំអ្វីកម្មង់ទៅ> សម្ដីទន់ភ្លន់មានទឹកដមគួបផ្សំនឹងទឹកមុខរីកដូចគ្រាប់ជីសួរទៅកាន់នាងក្រមុំ, វាខុសដាច់ពេលនៅក្បែរប្រពន្ធពាក់តែមុខយក្សដាក់គ្នា។

<ចុះលោកចន?>
<ខ្ញុំអ្វីក៏បាន តាមតែសុីអ៊ុននោះទេ>
<ហឹស! តែមាត់ពួកយើងខុសគ្នា ការញុាំក៏ខុសគ្នាដែរ> នាងក្រមុំសើចបន្តិចមើលមីនុយបណ្ដើរសម្លឹងនាយបណ្ដើរ ឆ្លាស់គ្នា។

<អឹម! សម្រេចថាយកមួយនេះចុះ>
<ចា៎! សូមអ្នកទាំងពីររងចាំបន្តិច> ថារួចបុគ្គលិកក៏ដើរចាកចេញទៅ។

<លោកចន ខ្ញុំសូមទៅបន្ទប់ទឹកមួយភ្លែត>
<បាទ>
    រីងៗ!~

<ហាឡូ..លោកប្ដី>
"ទៅដល់ជេជូរឺនៅ?"

<អ៌រ! អូនភ្លេចទូរស័ព្ទប្រាប់បង អូនមកដល់តាំងពីល្ងាចម្ល៉េះ> លឺសម្ដីនាយក៏ធ្វើឲគេនឹកឃើញ ថាមុននឹងមកជុងហ្គុកនាយផ្ដាំរួចហើយ។

"បើបងមិនខលសួរអូនក៏មិនខលមកតែប៉ុន្នឹង កុំយកលេសថាភ្លេចអី"

<អត់ទេ-មិនមែនបែបនឹងឡើយ អូនភ្លេចមែន>

"បងភ្លេចទៅ ថាសម្ដីបងអូនមិនដែលយកចិត្តទុកដាក់ស្ដាប់ផង ដូច្នេះហើយបងលែងឆ្ងល់ហើយ"

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Dove le storie prendono vita. Scoprilo ora