Part 23(រង់ចាំ)

193 36 3
                                    

«Ble!កុំទៅចាកចេញពីអូនអីហ្ហឹកហ្ហឹកក្រែងពួកយើងស្រឡាញ់គ្នាមិនចឹង?»

«មែនបងស្រឡាញ់អូន តែនោះជារឿងកាលពីមុន» Ble និយាយទៅការគូស្នេហ៍របស់ខ្លួនដែលទាក់ទង គ្នាអស់2ឆ្នាំមកនេះ តាំងពីឆ្នាំទី3រហូតរៀនដល់ឆ្នាំទី4 តែBible រៀនពូកែ បានអាហាររូបករណ៍ទៅរៀន បន្តនៅអង់គ្លេសទោះគេជាកូនអ្នកធូធារក៏ដោយ

«មានន័យថាយ៉ាងមិច?Bible» កម្លោះតូចស្រស់ស្អាតជាងគេក្នុងមហាវិទ្យាល័យមាននាមជាសង្សាររបស់Ble ដែលមានមនុស្សច្រណែនគ្រប់គ្នាតែមិនដឹងហេតុអីបានជាBle ចង់សុំគេបែកគេចឹង

«ទោះអូនរៀនពូកែប៉ុន្តែអូនជាកូនអ្នកក្រ អនាគតនិងក្លាយជាយ៉ាងមិចក៏មិនដឹង! ពេលនេះបងមានឪកាសទៅរៀនបន្តនៅប្រទេសអង់គ្លេសហើយបងមិនចង់ឱ្យអូននៅរង់ចាំបងទៀតទេ ពួកយើងបែកគ្នាទៅ» Ble ប្រើសម្តីខ្លាំងៗដាក់អ្នកចំពោះមុខ ព្រោះB មិនមែនជាកូនអ្នកមានហុឺហាទើប មិនមានមិត្តភក្តិច្រើន ទោះគេជាក្មេងប្រុសរូបស្អាត ដោយ

«នេះឬជាហេតុផលរបស់បង?ព្រោះតែអូនមិនមែនជាកូនអ្នកមានមែនទេ?» B សម្លឹងមើលមនុស្សដែលខ្លួនស្រឡាញ់សឹងមិចង់ជឿនិងអ្វីដែលខ្លួនបានឮ

«ត្រូវហើយបងមិនចង់និយាយជាអូនច្រើនទេ ដឹងត្រឹមថាទំនាក់ទំនងមួយនេះពួកយើងមិនអាចបន្តបានទៀតទៅ» និយាយចប់Bleក៏ដើរចេញពីBដោយ មិនងាកក្រោយសូម្បីតែបន្តិច

«បងនិងស្តាយក្រោយដែលជ្រើសរើសផ្លូវនេះBle»

«ហ្ហឹកហ្ហឹកហេតុអីរឿងមួយនេះកម្សត់ខ្លាំងម្ល៉េះ?ដូចBiu នៅពេលនេះចឹងត្រូវប្តីផ្តាច់ទំនាក់ទំនងចោលជាងពីរខែហើយហ្ហឹកហ្ហឹក» Biu អង្គុយមើលទូរទស្សន៍ស្រក់ទឹកទឹកសំបោរព្រោះតែតួអង្គនៅក្នុងរឿងត្រូវបែកគ្នា

«Biu អូនកើតអី!?» សម្លេងយំរបស់រាងតូចបានធ្វើឱ្យភីTong ប្រញាប់រត់មកមើលខ្លាចគេមានបញ្ហាអ្វី

«បងប្រុសធំហ្ហឹកហ្ហឹកពួកគេបែកគ្នាហើយហ្ហឹក!!» Biu លើកដៃចង្អុលទៅកញ្ចក់ទូរទស្សន៍ប្រាប់ពីហេតុដែលធ្វើឱ្យគេយំ

«អូ៎!!គឺចឹងទេហ៎?បងខំតែភ័យ» ភីTong
«បងប្រុសធំ...!!» Biu
«បាទ៎!!» ភីTong
«តើ...បងមានទទួលបានដំណឹងពីបងBible ដែរទេ?Biu រង់ចាំគាត់យូរហើយ!!» រាងតូចលើកដៃជូតទឹកភ្នែកសម្រួលអារម្មណ៍សួរពីដំណឹងរបស់នាយក្រាស់

រឿង Ugly Brother(ចប់)Where stories live. Discover now