Part 22(ការឃ្លាតឆ្ងាយ)

Start from the beginning
                                    

«បងមិននឹកអូនទេហ៎?» Biu គេសម្ងំយំមួយសន្ទុះទើបចាប់ផ្តើមការសន្ទនាបន្ត
«នឹក....នឹកខ្លាំងណាស់!» Bible
«បើនឹកហេតុអីមិនទាក់ទងមកអូនចឹងហ្ហឹកហ្ហឹក!» Biu គេបន្តសួរ

«ក៏ព្រោះតែនៅនេះមានការងារបន្ទាន់ច្រើន គ្រាន់តែបងចុះពីលើយន្តហោះភ្លាមការងារក៏រត់មកជាន់គ្នាតែម្តង ហើយពេលនេះបងទើបតែអាចដកខ្លួនសម្រាកក៏ប្រញាប់ទាក់ទងទៅអូន ព្រោះបងដឹងថាក្មេងក្បាលរឹងរបស់បងកំពុងអង្គុយរង់ចាំបងនោះអី» Bible ពោលឡើងធ្វើឱ្យរាងតូចអៀនមុខក្រហមតែម្តងព្រោះនាយដឹងចិត្តគេណាស់ តែក៏មានអារម្មណ៍ថាអាណិតស្វាមីខ្លាំងដែល ដែលត្រូវទទួលបន្ទុកការងារយ៉ាងមហាលសារតែម្នាក់ឯងបែបនេះ មិនដឹងថានាយលំបាកយ៉ាងណាទេ

«បងលំបាកហើយលោកប្តី» Biu បន្តសម្លេងយ៉ាងស្រទន់ដាក់នាយជាស្វាមី
«រឿងប៉ុណ្ណឹងមិនលំបាកទេសម្រាប់បង ឱ្យតែអូនអាចរស់នៅបានសុខស្រួលមានសុវត្ថិភាពទៅគឺល្អហើយ» Bible គេមិនចង់បង្ហាញភាពលំបាករបស់នាយឱ្យរាងតូចដឹងឡើយព្រោះនាយដឹងថាក្មេងស្លូតបូតដែលត្រូវរួមរស់ជាមួយនាយគេជាមនុស្សគិតច្រើន បារម្ភច្រើន នាយមិនអាចឈរមើលមនុស្សដែលខ្លួនស្រឡាញ់មានទឹកមុខនឹងអារម្មណ៍មិនល្អពេលនៅក្បែរខ្លួនឡើយ

«មនុស្សពូកែ...!!ហាហា អរ៎!មែនហើយពេលនេះបងញាំបាយហើយឬនៅ?» Biu
«ពេលនេះនៅមិនទាន់បានញាំទេ តែបន្តិចទៀតទើបបងចុះទៅញាំ ចុះអូនវិញ?» Bible
«អូនបានញាំរួចហើយ បន្តិចទៀតក៏ត្រូវចូលគេងដូចគ្នា» Biu
«ចឹងអូនប្រញាប់ទៅគេងចុះ ព្រោះបងត្រូវទៅរកអីញាំហើយ ឃ្លានខ្លាំងណាស់» នាយក្រាស់គេបង្អូសសម្លេងធ្វើដូចជាក្មេងអាយុបីឆ្នាំឃ្លានអាហារចឹង
«បានបាន!!បងទៅរកអីញាំចុះ អូនស្រឡាញ់លោកប្តីណាជុបបបប!!» រាងតូចបង្ហើរសម្លេងថើបយ៉ាងវែងទៅឱ្យអ្នកម្ខាងទៀតបានស្តាប់
«អួយយយតែយ៉ាងៗនេះ ពេលបងត្រឡប់ទៅវិញអូនមិនរួចខ្លួនទេ!!ហាហា ជុប!!!» បន្ទាប់ពីសារសងគ្នាចប់រាងតូចក៏ដើរចូលទៅក្នុងផ្ទះសម្រាកយ៉ាងមានក្តីសុខ

#ប្រទេសទួរគី

«ចេញដំណើរទៅ!!» នាយក្រាស់តែខ្លួនសង្ហារអង្គុយនៅកាប៊ីនក្រោយបញ្ជាកូនចៅទាំងទឹកមុខកាចៗមិននិយាយផ្អែមដូចមុននេះឡើយ

រឿង Ugly Brother(ចប់)Where stories live. Discover now