ភាគទី២:ក្លែងក្លាយមែនទេ

Start from the beginning
                                    

<ជុងហា៎!!!!នេះដូចជាហួសហេតុបន្ដិចហើយគេជាអ្នកហាត់ការថ្មីថ្មោងទេណា>ជីនតបទាំងមិនចង់ជឿនេះប្រុងដាក់គំនាប់បុគ្គលិកថ្មីថ្មោងថ្ងៃដំបូងផងហេស

<ហ្យុង!!!នេះជាតម្រូវការរបស់ក្រុមហ៊ុនយើង~ខ្ញុំត្រូវការអ្នកដែលមានសមត្ថភាពព្រោះក្រុមហ៊ុនបានចំណាយលុយជួលពួកគេមកធ្វើការ>ជុងហ្គុករាងតឹងសរសៃករបន្ដិចព្រោះតែនាយជាមនុស្សច្បាស់លាស់ដូច្នេះហើយគ្រប់យ៉ាងត្រូវតែរៀបរយនិងល្អ

<បាន!!!>ជីនតបព្រោះដឹងច្បាស់ថាបើនៅតែនិយាយបន្ដទៀតជុងហ្គុកនិងមិនយល់ស្របតាមគាត់ឡើយក្មេងនេះរឹងរូសមិនស្ទើទេ

ទន្ទឹមនឹងនោះក្រុមការងារក្នុងនាយកដ្ឋានផែនការ ឯណោះវិញពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញអ្នកហាត់ការថ្មីដែលបានមកបង្ហាញខ្លួន

"អ្នកទាំងអស់គ្នានេះគឺជាអ្នកហាត់ការថ្មីរបស់យើងជីមីនសូមបង្រៀនគេឱ្យបានល្អ!!!ណែនាំខ្លួនបន្ដិចទៅ"ប្រធានក្រុមបានប្រកាសហើយបង្ហាញគ្រប់គ្នាឲ្យបានឃើញពីបុគ្គលិកថ្មី

"សួស្តីអ្នកទាំងអស់គ្នាខ្ញុំចនអឹម-ផាក ជីមីនសូមជួយណែនាំផង"ជីមីនអោនក្បាលបន្តិចជាការគោរពហើយញញឹមដាក់បុគ្គលិកឯទៀតតែថាគ្រប់គ្នាកំពុងសម្លឹងមើលគេពីក្បាលដល់ចុងជើង

«បុគ្គលិកហាត់ការ?»សម្លេងខ្សឹបខ្សាវរបស់បុគ្គិលស្រីប៉ុន្មាននាក់នៅខាងក្រោយ

«ឋានៈត្រឹមបុគ្គិលកិច្ចសន្យាតែនេះហ៊ានពាក់អាវធំម៉ាកChanelជាមួយនឹងអាវដៃវែងpradaពណ៌ខ្មៅជាមួយខោពណ៌ខ្មៅស្បែកជើងកវែងchelseaកាបូបម៉ាកco&coពណ៌ខ្មៅនិងចិញ្ចៀនtiffany&coដែលមានតម្លៃរាប់លានវ៉ុន»សម្លឹងខ្សឹបខ្សាវបន្ដជាមួយការសម្លឹងមើលមិនដាក់ភ្នែក

"អា៎!!!!ពេលនប៉ុណ្ណឹងហើយពួកយើងមាគម្រោងការណ៍ថ្មីត្រូវធ្វើ!!!ហើយយើងត្រូវបញ្ជូនរបាយការណ៍មួយនេះនៅថ្ងៃស្អែកជីមីននេះជាតុរបស់""ប្រធានក្រុមដោយយល់ស្ថានការណ៍ទើបនិយាយបង្វែរឿងនិងណែនាំជីមីនទៅកាន់តុធ្វើការ

ពេលដែលជីមីនអង្គុយភ្លាមស្រាប់តែជីនបានចូលមកទាំងទឹកមុខមិនសូវល្អទើបតម្រូវឲ្យនាយតូចលាក់មុខយ៉ាងលឿន

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now