ភាគ៣

232 27 0
                                    

«យប់មិញអ៊ំចូលបន្ទប់ខ្ញុំមែនទេ?»
«អត់...អត់ទេ គឺអ្នកប្រុសច្បងជាអ្នកចូល»
«ថាម៉េច???» ថេយ៉ុង ស្រែកឡើងភ្លាត់សំឡេង អ្នប្រុសច្បង គ្មាននរណាក្រៅពីប្រុសមុខងាប់មិនរាប់ញាតិនោះឯង ហើយកំពុងតែភ្ញាក់ផ្អើលសុខៗ ទូរស័ព្ទលើតុស្រាប់តែរោទ៍ អ៊ំក៏ឆ្លៀតទៅទទួលយ៉ាងលឿន តែពេលលើកនិយាយក៏ឮសំឡេងឆ្មាយំង៉ាវ៎ៗ ថែមទាំងឮអ្នកខាងនោះនិយាយ៖
(ខ្ញុំគួរដាក់ឈ្មោះវាថាម៉េចទៅមេដោះ? អាតុកប៉ុកគី ពិរោះដែរទេមេដោះ?)សម្តីអ្នកខាងណោះ បានធ្វើឲ្យមេដោះគាំងអស់ពាក្យវាចា ឃើញឫកពាគាត់ដូច្នោះ នាយតូច ក៏កើតចិត្តសង្ស័យ ទើបស្ទុះទៅដណ្តើមទូរស័ព្ទពីដៃមេដោះមកដាក់ផ្ទប់នឹងត្រចៀកដើម្បីស្តាប់៖
(អាតុកប៉ុកគីឆ្លាតណាស់ ទើសតែពេលខ្លះវាឌឺ វាយឫកដាក់ខ្ញុំបន្តិច...ម៉េវ៎វវ...) ជុងហ្គុក និយាយទាំងមិនដឹងថាទូរស័ព្ទត្រូវបានស្ថិតក្នុងដៃ ថេយ៉ុង ស្របពេលឆ្មាសំណព្វរបស់គេយំរង៉ូវដាក់ត្រចៀក បញ្ជាក់ច្បាស់ណាស់ថាឆ្មាត្រូវជុងហ្គុកលួចយកទៅពិតមែន។
«ម៉េចក៏អ៊ំមិនព្រមប្រាប់ខ្ញុំពីដំបូងថាអ្នកមក?» ថេយ៉ុង ចុចផ្តាច់ទូរស័ព្ទយ៉ាងលឿន ហើយបែទៅនិយាយជាមួយវ័យចំណាស់ដោយអារម្មណ៍តឹងថប់ មិនស្ងប់ចិត្ត សត្វដែលធ្លាប់ចិញ្ចឹមមើលថែដូចកូន ថ្នមវាណាស់ មិនឲ្យចេញពីបន្ទប់ផ្តេសផ្តាសឡើយ ឥឡូវត្រូវប្រុសកំណាចនោះលួចប្លន់ទៅបាត់ពីណាក៏មិនដឹងទៀត
«អ៊ំមិនហ៊ានឃាត់ ដោយសាអ្នកប្រុសនិយាយថាឡើងទៅបន្ទប់រករបស់ផ្ទាល់ខ្លួនហ្នឹងណា៎»
«របស់អ្វីទៀត?បើអ៊ំជញ្ជូនរបស់ទុកនៅបន្ទប់ផ្សេងទៅហើយនោះ?»ថេយ៉ុង និយាយដល់ត្រឹមហ្នឹង វ័យចំណាស់ក៏យកដៃថ្ងាសខ្លួនឯងដែលពូកែភ្លេច
«អូហ៍!ភ្លេចឲ្យឈឹងទៅថាអ៊ំដាក់នៅបន្ទប់មួយទៀត»
«...» នាយតូច បានតែស្ងាត់ ហើយនៅតែមានទឹកមុខមិនល្អ ត្បិតគាត់ចាស់ភ្លេចភ្លាំងច្រើនគេមិនប្រកាន់ទោសពៃឡើយ តែម្នាក់នោះ បើចូលទៅដឹងថាជាបន្ទប់គេហើយ នៅហ៊ានប៉ះពាល់អ្វីដែលជាកម្មសិទ្ធរបស់គេទៀត មនុស្សស្អីគ្មានសុជីវធម៌យ៉ាងហ្នឹង?!
កំពុងតែតប់ប្រមល់ចិត្ត ស្រាប់តែមានឡានមួយគ្រឿងចូលចតមុខផ្ទះ ថេយ៉ុង ដឹងថាឡាន ជេហ្វ នាយតូចរឹតតែធ្វើមុខក្រញ៉ូវលើសដើម ហើយក្រឡេកចាំមើលវត្តមានគេមកដល់ នឹងអាលតំអូញប្រាប់។
«អ្នកប្រុសតូច ថ្ងៃនេះលោកម្ចាស់ឲ្យខ្ញុំមកទទួលអ្នកប្រុសទៅមើលការងារជាមួយគាត់នៅឯក្រុមហ៊ុន»
«ជេហ្វ ខ្ញុំបាត់ឆ្មា» ថេយ៉ុង មិនខ្វល់ពីសម្តី ជេហ្វ ហើយនិយាយចាកប្រធាន ធ្វើឲ្យនាយកំលោះត្រូវភាំងមួយខណៈ ហើយក៏ចងចិញ្ចើមសួរ
«បាត់ មីលខ៍(Milk)? ក្រែងអ្នកប្រុសតូចមិនដែលឲ្យវាចេញពីបន្ទប់ទេមែនទេ?»កុំថាឡើយសុវត្ថិភាព ថេយ៉ុងសូម្បីតែឆ្មាមួយក្បាល ក៏គេមានការឆឺឆ្អាលដែរ ព្រោះគេគោរពណាស់ លោកម្ចាស់ផ្តាំបែបណា គឺត្រូវតែធ្វើបែបហ្នឹង។
«មានគេចូលមកលួចយប់មិញ» ថេយ៉ុង តបទៅកាន់ជេហ្វ ប៉ុន្តែកែវភ្នែកសម្លឹងទៅទីឆ្ងាយ ហាក់សញ្ជឹងគិតពីសុខទុក្ខរបស់ មីលខ៍ វាចេះណាស់ គួរឲ្យស្រឡាញ់ណាស់ ដេកឱបដេកថើបវារាល់ថ្ងៃ សុខៗបែជាទៅនៅក្នុងដៃម្នាក់នោះទៅវិញ គួរឲ្យធុញ ខឹងៗៗៗៗ!
«អ្នកណា?»
«...»ចម្លើយនេះ ថេយ៉ុង មិនចាំបាច់ឆ្លើយ គ្រាន់តែប្រើកែវភ្នែកមើលមុខជេហ្វ ក៏ជេហ្វអាចស្មានត្រូវមូួយរយភាគរយដែរ ទើបសួរហាក់ដូចដឹងចិត្ត៖
«អ្នកប្រុសតូចប្រាកដចិត្តដែរទេថាចង់ទៅយកមកវិញ» ជេហ្វ ដឹងថា ការដែល នាយតូច មកតំអូញគឺចង់ឲ្យគេជូននាំទៅយក ឆ្មា មកវិញ ប៉ុន្តែវាមិនងាយស្រួលឡើយ ដែលកំលោះតូចម្នាក់ ចូលខ្លួនទៅ ដណ្តើមឆ្មាពីដៃខ្លានោះ ទោះជេហ្វ ក្លាហាន តែពេលខ្លះក៏មានភាពស្ទាក់ស្ទើរដែរ។
...
ម្ចាស់រាងកាយមាំ ពន្លែងមួយល្វែងលើ បញ្ចេញសាច់សខ្ចី អមដោយសាច់ដុំហាប់ណែនទាក់ទាញ ស្នាមសាក់បញ្ជាក់ពីមហិឆ្ឆតានិងថាមពលនៃអំណាច ផ្ទៃមុខកាចមិនងាយញញឹម តែបើគេញញឹមអាចនឹងធ្វើឲ្យអ្នកគ្រប់គ្នាញញើតព្រឺព្រួចមិនខាន។ អ្នកកំលោះ អង្គុយលើសាឡុងពណ៌ខ្មៅ ជាមួយនិងកូនឆ្មាដ៏ស្រស់ស្អាត សម្បុរពណ៌ទឹកដោះគោ ដែលម្ចាស់វាបានដាក់ឈ្មោះឲ្យថា មីលខ៍ ប្រែថាទឹកដោះគោ ព្រោះគ្រប់ពេលថើបរោមរបស់វា ក្លិនឈ្ងុយដូចទឹកគោលាយវ៉ានីឡាយ៉ាងអ៊ីចឹង ធ្វើឲ្យជុងហ្គុក ហាក់ចូលចិត្តក្លិនមួយនេះ គេយកដៃអង្អែលរោមរបស់ មីលខ៍ ថ្នមៗ ខណៈដៃម្ខាងចាំចុចទូរស័ព្ទ។
«បន្តិចទៀតម្ចាស់ឯងមកហើយ មកយកឯងទៅ អូ៎ដូចជាមិនមែនទេដឹង?»ជុងហ្គុក ឱននិយាយជាមួយឆ្មា ហាក់ដូចវាអាចស្តាប់បាន តែមិនមែនទេ មីលខ៍គិតតែយំ ង៉ាវ៎ៗ ប៉ុន្តែមើលទៅវាហាក់ស៊ាំនឹងនៅកន្លែងនេះ។
...
បកមកមើល ជេហ្វ និងថេយ៉ុង អ្នកទាំងពីរកំពុងតែធ្វើដំណើរទៅកន្លែងមួយ ដែលនាយតូចកំពុងតែសួរដេញដោល៖
«លោកនាំខ្ញុំទៅណា?»សំណួរនេះ ថេយ៉ុង សួរដដែលៗ ច្រើនដងហើយ តែមិនទទួលបានចម្លើយ ងាកទៅមើល ជេហ្វ គេស្ងៀមស្ងាត់ តែបើមើលតាមកែវភ្នែកនិងឫកពា ហាក់ដូចជាកំពុងសញ្ជឹងគិតពីអ្វីម្យ៉ាង អស់មួយសន្ទុះទើបគេដាច់ចិត្តឆ្លើយ៖
«ទៅផ្ទះអ្នកប្រុសធំ»
«សូម្បីតែលោកប៉ា ក៏គេមិនប្រាប់ផង ហេតុអីលោកដឹងថាគេនៅឯណា?»ថេយ៉ុង និយាយទាំងឱបដៃផ្អែកខ្នងនឹងសាឡុងឡានដូចជាចង់អស់សំណើច តែជេហ្វមិនបានសើចហើយមុខនៅមាំដដែល ទើបនាយតូចប្រែជាស្ងៀមវិញ។
«ខ្ញុំធ្លាប់ជិះតាមឡានរបស់គាត់»
«លោកតាមដានគេ?»
«ចៃដន្យខ្ញុំឃើញគាត់ចូលចិត្តជិះកាត់ខន់ដូរអ្នកប្រុសតូចណាស់ តែម្សិលមិញនេះ ខ្ញុំក៏បានតាមរហូតដល់ភូមិគ្រឹះមួយ...» ថេយ៉ុង គួរតែដឹងហើយថា ជេហ្វ កំពុងតែព្យាយាមប្រាប់ថាកន្លែងនោះនៅឯណា ហើយគេកំពុងតែនាំទៅ ធ្វើឲ្យនាយតូច ស្រាប់តែមានអារម្មណ៍មិនស្រួល...
«ជេហ្វ ខ្ញុំថា ពួកយើងគិតត្រឡប់ទៅវិញទៅ»
«ហេតុអី? អ្នកប្រុសមិនចង់បានឆ្មានោះមកវិញទេ?»
«...»សំណួរដេញដោលពី ជេហ្វ ធ្វើឲ្យ នាយតូច រកពាក្យមកឆ្លើយតបមិនចេញ ហើយអារម្មណ៍មិនស្រួលនោះគឺ ភាពភ័យខ្លាច មិនដឹងហេតុអី សុខៗបែជាខ្លាចគេទៅវិញ ទាំងដែលរាល់ដងអាចប្រឈមជាមួយគេតែម្នាក់ឯង ឥឡូវមាន ជេហ្វ នៅក្បែរហើយ បែជាខ្លាចៗទៅវិញ។
...
មិនប៉ុន្មាននាទីក្រោយមក ជេហ្វ បានបើកឡានទៅដល់គោលដៅ ឡានឈប់នៅមុខច្រកចូលភូមិគ្រឹះមួយដែលធំចង្រ្គង ថេយ៉ុង សម្លឹងទៅភូមិគ្រឹះដែលនៅទីឆ្ងាយជាមួយនិងអារម្មណ៍ថ្មីមួយទៀតដែលកំពុងតែប្រាប់ថា អស្ចារ្យណាស់!
ត្រឹមឈប់នៅច្រកចូល ស្រាប់តែមនុស្សដែលឈរយាមនៅមាត់ច្រកចូល ដើរចូលមកគោះកញ្ចក់ឡានសួរ៖
«មានការអីដែរលោក?» កំលោះសង្ហាមាឌធំដំបង ស្លៀកឈុតខ្មៅ មានកាសនៅក្នុងត្រចៀកទាំងសងខាងផង ឱនទៅសួរពេល ជេហ្វ ទម្លាក់កញ្ចក់ឡានចុះ
«មករកម្ចាស់របស់ឯង» ជេហ្វ ហាក់ដូចធ្លាប់មកកន្លែងនេះញឹកញាប់ តែមិនមែនទេ នោះគ្រាន់តែជាភាសាបន្លំត្រចៀកពួកគេប៉ុណ្ណោះ ហើយគ្រាន់តែប្រាប់ប៉ុណ្ណឹងសោះ វាក៏ស៉ីញ៉ូប្រាប់គ្នាវាម្នាក់ទៀត ឲ្យជូនសារនេះជម្រាបដល់ម្ចាស់ តាមរយៈកាស់
«ចៅហ្វាយ មានមនុស្សចម្លែកមុខ ប្រាប់ថាមករកចៅហ្វាយ»
(ឲ្យគេចូលមក អ្ហេ៎...ឈប់សិន ចូលតែម្នាក់បានហើយ)
«???» កំលោះឈុតខ្មៅនោះ គិតថាចៅហ្វាយប្រហែលជាបានដឹងមុនហើយ តែនៅស្ទាក់ស្ទើរត្រង់ថា ក្នុងឡានមានមនុស្សពីរនាក់ ព្រោះក្រឡេកមកមើលអ្នកក្នុងឡានមួយដង្ហើមទៅ ឃើញថា មានកំលោះតូច ម្នាក់ទៀតដែរ ដែលអង្គុយក្រាញខ្លួនដូចកូនក្មេងនៅម្ខាងដៃ ជេហ្វ គេក៏សួរចៅហ្វាយបញ្ជាក់ ទាំងស្រពិចស្រពិល៖
«ម្នាក់ណាទាន?»
(ឯងសួរទៅថាអ្នកណាម្ចាស់ឆ្មា ឲ្យគេដើរចូលមកដោយខ្លួនឯង មកតែម្នាក់ឯងបានហើយ អ្នកផ្សេងហាមចូល បើហ៊ានល្មើស ចាត់ការតាមច្បាប់របស់យើងទៅ)




To be continued💕

សន្តានស្នេហ៍ងប់ងល់Where stories live. Discover now