រឿង លោកគ្រូពេទ្យ Jeon🚬🤑

576 12 0
                                    

          ភាគ6

     " ឮទេ?ឥឡូវនេះឆាប់ទៅរកទៅ ត្រូវតែឲ្យបានលឿន ឆាប់ទៅៗ " លោកវ៉ាង

     " បាទ " ប៉ូលីសក្រោមបង្គាប់

     " និយាយអញ្ចឹងឯងមិនអីទេមែនទេ?ដែលខកជើងយន្តហោះនោះ? "គាត់និយាយព្រោះតែនាងបានមកមន្ទីរពេទ្យដូច្នេះនាងប្រាកដជាខកខានហើយ រួចនិយាយត។

     " ខ្ញុំមិនបាននិយាយថាខ្ញុំនឹងនៅនោះទេ! " នាងតូចឆ្លើយតបទៅលោកពូរបស់នាងវិញ

     " ហា៎ស!! អត់ទេហ៎? " គាត់សួរម្តងទៀត

     " ខ្ញុំនិងទៅ នៅពេលគេធ្វើកុសលវិច្ច័យរួចហើយមានស្ថេរភាពឡើងវិញ ខ្ញុំអាចរកជើងយន្តហោះណាមួយទៀតក៏បាន " នាងឆ្លើយទៅគាត់

     " អ្នកទោស 21 19ឆ្លើយបានល្អណាស់! តើគេកើតអី? " គាត់ឈប់សួររឿងនេះតទៅទៀត រួចក៏បង្វែរសាច់រឿងទៅសួរអំពីអ្នកទោស 57 57 វិញម្ដងហើយរួចនិយាយត។

     " គេថាថេយ៉ុងឯងអាចជួយសង្គ្រោះគេបាន! ប្លែកខ្លាំងណាស់ " គាត់បានត្រឹមនិយាយតែនាងមិនបាននិយាយឆ្លើយតបនោះទេ។

             ការស្រមៃរបស់ជុងហ្គុក

     " អាទិត្យក្រោយខ្ញុំត្រូវបានគេដោះលែងហើយ ហើយខ្ញុំនឹងទៅពេទ្យធំដើម្បីពិនិត្យជំងឺ " អ៊ុនវូនិយាយទាំងញញឹម ទីបំផុតគេអាចទៅមើលថែប្អូនស្រីគេវិញបានហើយ។

      " ចុះបើឯងត្រូវស្លាប់មុនពេលគេដោះលែងនោះ? " ក្រោយលឺនាយនិយាយបែបនេះស្នាមញញឹមដែលមានអម្បាញ់មិញក៏ត្រូវបានរលាយទៅវិញ។

     ____________________________________

      " ហាសហា!! គឺថ្ងៃនេះហើយ " អ៊ុនវូ ដើម្បីបន្លប់ស្ថានការណ៍គេក៏បាននិយាយរឿងកាហ្វេម្ដង

      " មិនទាន់រួចនោះទេ ឆាប់ឡើង " នាយនិយាយរួចក៏ដើរចូលបន្ទប់ឃុំឃាំងរួចក៏អង្គុយចុះដើម្បីឲ្យអ៊ុនវូឆុងកាហ្វេឲ្យគេសាកភ្លក់។ នៅក្នុងបន្ទប់ឃុំឃាំងគឺគ្មានឧបករណ៍គ្រប់គ្រាន់ដើម្បីឆុងនោះទេ។ គេប្រើកំពុងក្រដាសចោះរន្ធពីខាងក្រោម រួចប្រើក្រដាសផ្លាស្ទិកដើម្បីកុំឲ្យគេកាកកាហ្វេធ្លាក់ចុះ បន្ទាប់មកគេប្រើចង្កឹះពីរសម្រាប់ដាក់ទន្ទឹមគ្នាដើម្បីឲ្យទឹកកាហ្វេធ្លាក់ចុះមករួចប្រើកែវត្រងពីក្រោមជាការស្រេច។

រឿង លោកគ្រូពេទ្យ Jeon🚬🤑Where stories live. Discover now