រឿង លោកគ្រូពេទ្យ Joen🚬🤑

468 10 2
                                    

                    ភាគ4

    " តើមានរឿងអីចេះ?មានរឿងអី? " អ្នកយាមទាំងនោះនាំគ្នារត់ទៅមើល

    " ឆាប់មកមើលឱ្យលឿនឡើងទៅ " អ្នកទោស និយាយទាំងមានភាពចលាចលពេលនោះក៏ឮដល់ត្រចៀកអ្នកទោស 21 19 ដែលជាជុងហ្គុករបស់យើងនោះហើយ មិនបង្អង់យូរនាយក៏រត់ចូលទៅមើលដែរ។ នៅក្នុងគុកពេលនេះកំពុងមានភាពចលាចល តែបើយើងមើលទៅខាងក្រៅគុកពេលនេះក៏ដល់ម៉ោងដែលថេយ៉ុង
នាងត្រូវឡើងឡានផងដែរ។

      @ នៅក្នុងគុក

       អាការ:របស់អ្នកទោសឈ្មោះអ៊ុនវូ ដែលមានលេខសម្គាល់72 38 ពេលនេះគឺប្រកាច់និងមានអុចៗក្រហមនៅបាតដៃនឹងបាតជើង កែវភ្នែកឡើងលឿង

    " ខ្ញុំខ្ចីបន្តិចសិន " ជុងហ្គុកនិយាយទៅកាន់លោកវ៉ាងនិងយកពិលពីគាត់

    " សុំមើលភ្នែកឯងបន្តិច " នាយនិយាយរួចក៏យកពិលទៅជ្រោងលើភ្នែកគេ(ពិនិត្យ)

    " ដល់គេកើតអីហ្នឹង? " អ្នកទោស

    " គេមិនមានបែកញើសនោះទេ! " ជុងហ្គុក

    " ចាំយើងខលទៅ 911 " លោកវ៉ាង

    " អត់នោះទេ!មិនអាចខលទៅ 9 11 នោះទេ "

    " ហេតុអីមិនឲ្យខលទៅ911? "

    " ហៅគីមថេយ៉ុង/អ្នកណាគេ?/គឺអ្នកគ្រូពេទ្យគីមថេយ៉ុង មានតែនាងទេដែលអាចជួយគេបាន " នាយនិយាយទាំងអន្ទះសារ ពេលនេះនាយមិនមែនជាពេទ្យនោះទេ នាយម៉េចនិងអាចមើលគេបានទៅ មានតែគីមថេយ៉ុងតែប៉ុណ្ណោះដែលអាចព្យាបាលគេបាន។

    " ឆាប់ទៅហៅអ្នកគ្រូពេទ្យគីមមក " លោកវ៉ាងបានបញ្ជាឲ្យគេទៅហៅក្មួយស្រីរបស់លោកគេងតក់ក្រហល់និងប្រញាប់ជាទីបំផុត។ ព្រោះដឹងថាបើសិនជានៅយូរជាងនេះនាងនឹងឡើងឡានទៅបាត់ហើយ

        @ ខាងក្រៅ

      ពេលនេះថេយ៉ុងកំពុងលើកអីវ៉ាន់ដាក់ទៅក្នុងឡានរៀបនឹងឡើងទៅហើយ។ ប៉ុន្តែនាងមិនដាច់ចិត្តសោះហើយភ្លាមៗនោះឡានពេទ្យក៏បានជិះកាត់នាង នាង
សម្លឹងមើលទាំងអារម្មណ៍ដែលពិបាកស្មាន។ ពេលនោះក៏មានសំឡេងមួយពីចម្ងាយហៅនាង

រឿង លោកគ្រូពេទ្យ Jeon🚬🤑Where stories live. Discover now