ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?

Start from the beginning
                                    

" អុះ!!សូមទេាសលេាកមិនអីទេមែនទេ ? " បុរសនេាះបានទៅរេីសកាបូបអ្នកដែលខ្លួនបានបុកហុចទៅអេាយគេវិញ ព្រមទាំងពេាលពាក្យសូមទេាសផងដែរ ។ បន្តែក៏ត្រូវភ្លឹកស្មារតីនៅពេលឃេីញសម្រស់អ្នកនៅចំពេាះមុខខ្លួន តេីជាស្រីឬប្រុសហេតុអ្វីក៏ស្អាតយ៉ាងនេះ បបូរមាត់ពណ៌ស៊ីជម្ពូរ សក់ពណ៌ប្រាក់ រាងតូចច្រឡឹង ទម្រង់មុខអក្សរវី មេីលពីខាងណាក៏គួរឲទាក់ទាញ ។

" ខ្ញុំមិនអីទេ " ថេយ៉ុងយកការបូបពីដៃអ្នកនៅចំពេាះមុខខ្លួន ។ តែក៏ត្រូវហៅគេម្តងទៀតព្រេាះមេីលទៅអ្នកខាងនេាះកំពុងសម្លឹងមេីលគេមិនដាក់ភ្នែកសេាះ ។

" លេាក..លេាក " ថេយ៉ុងហៅពីរបីដងទេីបប្រុសកម្លេាះភ្ញាក់ពីការភ្លឹកវិញ ។

" អឺ...សូមទេាស គឺថាលេាកមិនអីទេមែនទេ ? "
បុរសនេាះក៏បានសួរម្តងទៀតទាំងងេមង៉ាមមិនទាន់បាត់ ព្រេាះមានអារម្មណ៍ថាអៀនខ្មាសពេលដែល
ថេយ៉ុងបានថាខ្លួនកំពុងភ្លឹកនឹងគេ ។

" ខ្ញុំមិនអីទេ " ថេយ៉ុងក៏ឆ្លេីយម្តងទៀតទាំង
សេីចតិចៗអស់សំណេីចនឹងអ្នកខាងនេាះ ។ យ៉ាងមិចធ្លាក់ក្នុងអន្លង់ស្នេហ៍គេមែនទេបានទ្រង់ភ្លឹកយ៉ាងនឹង ។

" មិនអីគឺល្អហេីយ នេះលេាកចូលទៅញុំាអីមែនទេ"

" មែនហេីយ អញ្ចឹងខ្ញុំសូមទៅមុនហេីយ " ថេយ៉ុង
រៀបនឹងដេីរចេញហេីយ អ្នកខាងនេាះក៏ស្ទុះមកចាប់ដៃរបស់គេបែបចង់ហាមថាកុំទាន់ទៅ ។ ចំណែកថេយ៉ុងងាកមកមេីលអ្នកដែលកំពុងចាប់ដៃខ្លួនទាំងជ្រួញចញ្ចេីម ។

" អឹម...ខ្ញុំ..ខ្ញុំ គ្មានចេតនាទេ " អ្នកកម្លោះនេាះក៏ប្រញាប់ប្រលែងដៃវិញ ពេលដឹងថាកម្លេាះតូចមិនពេញចិត្ត ។ គេមិនដឹងពីខ្លួនឯងទេ ថាពេលនេះគេកំពុងធ្វេីអ្វីដឹងត្រឹមថាចង់ឃាត់កម្លេាះតូចមិនចង់អេាយទៅ ។

" លេាកហៅខ្ញុំមានការអ្វីទៀតមែនទេ ? " ថេយ៉ុងព្យាយាមសម្រួលអារម្មណ៍មិនចង់ប្រកាន់អ្នកចំពេាះមុខខ្លួន ដែលមិញមកចាប់ដៃគេទាំងគ្មានភាពអៀនខ្មាស ទាំងដែលពួកគេទេីបតែជួបគ្នាលេីក
ដំបូងសេាះ ។

" ចៃដន្យខ្លាំងណាស់ខ្ញុំក៏ត្រូវទៅញុំាអីដែរ ពួកយេីងទៅញុំាអីជាមួយគ្នាទៅ ខ្ញុំឈ្មេាះ ឆា អ៊ុនវូ រីករាយដែលបានស្គាល់ ហេីយក៏សូមទេាសម្តងទៀតចំពេាះអាកប្បកិរិយាអម្បាញ់មិញ" អ៊ុនវូព្យាយាមសម្រួលឥរិយាបថឲបានត្រឹមត្រូវមកវិញរួចក៏បានណែនាំឈ្មេាះទៅកាន់កម្លេាះតូច ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now