រឿង លោកគ្រូពេទ្យ Jeon🚬🤑

Start from the beginning
                                    

     " ហេឡូ!! ប្រហែលជាស្អែកនេះ គាត់ត្រូវទៅហើយ! " បន្ទាប់ពីនិយាយទូរសព្ទរួចនាងក៏ដើរចេញទៅបាត់ទៅ។

     កាត់មកថេយ៉ុងវិញ ( ចូលថ្ងៃថ្មី )

    ពេលនេះនាងក៏នៅមន្ទីរពេទ្យដែរដើម្បីមកសួរពីអាការៈរបស់អ្នកទោសម្នាក់នោះ។ ហើយពេលនោះសម្លេងកាលពីមុនទាំងប៉ុន្មានក៏បានហោះចូលត្រចៀករបស់នាង

    " នាងជាពេទ្យហេតុអី្វបណ្ដាលឲ្យប៉ានាងទៅជាបែបនេះ? /នាងបោះបង់អ្នកជំងឺចោល/ បងជាមនុស្សអាត្មានិយម " សំឡេងដែលហោះចូលត្រចៀកបូករួមនិងរូបភាពការពីមុនធ្វើឲ្យនាងទន់ជង្គង់ខ្ទប់មុខយប់នៅក្បែរមន្ទីរពេទ្យ។

    " ឯងមនុស្សអីទេមែនទេ? " លោកវ៉ាង

     # នៅក្នុងឡាន

    " គីម ថេយ៉ុងហា៎!! ឯងអាចបកក្រោយបានណា " លោកវ៉ាង

     " ខ្ញុំដឹងហើយ" ថេយ៉ុង

     " បកប្រោយពេលនេះវាមិនទាន់ហួសពេលនោះទេ "

     " មិនមែនខ្ញុំមិនចង់បកក្រោយនោះទេ! បើខ្ញុំបកក្រោយតើឱ្យខ្ញុំប្រឈមមុខនិងគាត់បែបណាទៅ? មិនមែនគ្រាន់តែព្យាបាលអ្នកជំងឺហើយសប្បាយចិត្ត ធ្វើដូចត្រូវឆ្នោតនោះទេ " ស្ងាត់បន្តិចនាងក៏និយាយត

      "  តែនេះជាទណ្ឌកម្មរបស់ខ្ញុំ ខ្ញុំស្បថខ្លួនឯងហើយ ថាមួយជីវិតនេះខ្ញុំមិនអាចពាក់អាវពេទ្យបាននោះទេ ខ្ញុំមិនចង់ធ្វើខ្លួនដូចគ្មានរឿងអ្វីកើតឡើងបន្ទាប់ពីព្យាបាលអ្នកជំងឺហើយនោះទេ ខ្ញុំមិនអាចទទួលយកអារម្មណ៍បែបនោះបាននោះទេ " នាងនិយាយទាំងគ្មានអារម្មណ៍អ្វីទាំងអស់។

           # ថ្ងៃថ្មី

       " គីមថេយ៉ុងនៅទេ? " ជុងហ្គុក សួរទៅកាន់ប៉ូលីសដែលនៅក្បែរនោះ

       " អ្នកគ្រូពេទ្យនៅខាងក្នុងបន្ទប់ " ប៉ូលីសចៀមនៅទីនោះបានឆ្លើយ។ បន្ទាប់ពីឮប៉ូលីសនោះនិយាយហើយនាយក៏ដើរចូលក្នុងបន្ទប់

       " ខ្ញុំមកពិនិត្យឈាម " ជុងហ្គុក

       " អរ សុំចាំបន្តិច! អង្គុយចុះមក " និយាយទាំងមើលទៅកុំព្យូទ័រ

      " លោកមកពិនិត្យឈាមរាល់ថ្ងៃ? "

      " ពិតមែនហើយព្រោះខ្ញុំជាមនុស្សស្រឡាញ់សុខភាពនោះអី " មិនសួរនាំច្រើននាងក៏ចាប់ផ្ដើមពិនិត្យមើល។

      " គ្មានបញ្ហាអ្វីនោះទេ សុខភាពលោកក៏ល្អ ឈាមក៏គ្មានលើសឬខ្វះអ្វីដែរ " ជុងហ្គុកមិនបាននិយាយអ្វីនោះទេគ្រាន់តែមើលមុខនឹងញញឹមបន្តិចរួចក៏ដើរចេញបាត់ទៅ។
     
      #  ក្នុងហាងអាហារ

      " ថេយ៉ុង អ្ហា! ឯងពិតជាចង់ទៅហើយមែនទេ? " លោកវ៉ាង

      " ពិតមែនហើយព្រោះខ្ញុំធ្វើកិច្ចការខ្ញុំរួចហើយយប់នេះខ្ញុំនិងចេញដំណើរទៅហើយ " នាងនិយាយតែគ្មានអារម្មណ៍គឺគិតតែពីញ៉ាំបាយនៅនឹងចាន

        ពេលយប់ក៏បា ឈានមកដល់ ថេយ៉ុងក៏បានរៀបចំវ៉ាលីរួចរាល់អស់ហើយដែរ គឺសល់ពេលតែ 15 នាទីទៀតតែប៉ុណ្ណោះ នាងនឹងឡើងឡានទៅព្រលានហើយ។

        # នៅក្នុងគុក

      " សាច់ៗៗ បានញ៉ាំសាច់ហើយ " អ្នកទោសដែលមានរាងចំណាស់ម្នាក់រត់ចេញពីបន្ទប់ទឹក (តួអង្គអត់សំខាន់សុំមិនអញ្ចើញឈ្មោះ)

      " យកចានមកយកដួសបាយឱ្យ "

      " ហើយចុះអាមួយនោះ គេមិនក្រោកមកញុាំបាយទេអី? " គាត់និយាយហើយក៏ចាប់ទាញគេមកមើល។

      " អួយ!! គេកើតអីហ្នឹង " នៅពេលដែលអ្នកទោសម្នាក់ទៀតបានចាប់ទាញគេមកមើលស្រាប់តែភ្ញាក់ផ្អើលគ្រប់គ្នា។

      " វីវរហើយ! ហើយមានរឿងហើយ "

    (ផាំងៗ)  " អ្នកយាមៗ! មានរឿងហើយ អ្នកយាមៗៗ ឆាប់មកមើលគេផង ឱ្យលឿនឡើងមានរឿងហើយ អ្នកយាមៗៗ " អ្នកទោសបានស្រែកឡើងនឹងវាយទ្វារគុក

      " តើមានរឿងអីចេះ? មានរឿងអី? " អ្នកយាមនៅក្បែរនោះបានលើកនិងស្រែកសួរ

  _____________________________________

              To be coutinue...!

រឿង លោកគ្រូពេទ្យ Jeon🚬🤑Where stories live. Discover now