===
«ចៅហ្វាយ! ស៊ើបដឹងហើយថាក្មេងស្រីម្នាក់នោះមានឈ្មោះថាផាក ណាមរីនជាចៅស្រីរបស់លោកផាក ជេស៊ុកដែលជាអ្នកជំនួញល្បីឈ្មោះម្នាក់»
«ចម្លែកណាស់ឈ្មោះដូចជាដំណក់ឈាមចុងក្រោយរបស់ត្រកូលសាគូរ៉ាម្ល៉េះ»
«មានរឿងមួយខ្ញសង្ស័យថាណាមរីន សាគូរ៉ានោះរស់»
«កុំប្រាប់ណាថាជាក្មេងស្រីម្នាក់នោះ?»
«អាចទៅរួចព្រោះរកមិនឃើញសាកសពរបស់កូនស្រីរបស់លោកសាគូរ៉ាទេ»
«បើជានាងនោះប្រសើរហើយ យើងនឹងមានលេសគំរាមហូស៊ុក»
«ចៅហ្វាយ! ចង់ឲ្យខ្ញុំទៅចាប់នាងមកទេ»
«ហេ! កុំទាន់អី ឲ្យពួកវាសប្បាយចិត្តសិនទៅចាំឱកាសល្អយើងនឹងចាត់ការម្ដងឲ្យវាឈឺចាប់ជាងស្លាប់ទៅទៀត»
«បាទចៅហ្វាយ!»
តុក! ៗ
(បងប្រុស! អូនគឺគ្រីនឡ៉ា... អូនចូលទៅបានឬអត់) គ្រាន់តែលឺសម្លេងប្អូនស្រីភ្លាមខេនតាក៏ប្រែទឹកមុខកាចសាហាវទៅជាញញឹមដូចមនុស្សម្នាក់ផ្សេងទៀតចឹង
«ចូលមក»
«អូនធ្វើបង្អែមមកឲ្យបងសាកមើល បើបងថាមិនអីអូននឹងដាក់លក់នៅក្នុងហាង» នាងតូចមុខមាត់ស្រស់ស្អាត ដើរចូលមកជាមួយនំនៅក្នុងដៃ ឌ៊ីគ្រីនឡ៉ានាងជាប្អូនស្រីតែម្នាក់របស់ខេនតា ដែលនាយស្រលាញ់ស្មើរជីវិត
«បងថាមិនបានញាំក៏ដឹងថាវាឆ្ងាញ់ដែរ»
«បងចេះតែបែបនឹង ធ្វើឲ្យអូនចេះតែមានអំនួត»
«ក៏ព្រោះអូនពិតជាពូកែរមែននោះអី ក្រោយពីប៉ាម៉ាក់ស្លាប់ទៅអូនជាទ្រព្យសម្បិត្តដ៏មានតម្លៃតែមួយគត់ដែលបងមាន»
«សំដីផ្អែមបែបនេះមើលទៅនំនេះមិនបាច់ឲ្យបងសាកទេ បងចូស! នំនេះឲ្យបងចុះញាំហើយប្រាប់ខ្ញុំផង» គ្រីនឡ៉ាហុចនំឲ្យជំនិតបងប្រុស អ្នកជាកូនចៅមិនហ៊ាទទួលនាយក៏បដិសេដ
«អឺ! តែនេះជារបស់ចៅហ្វាយទេ»
«ប្អូនយើងឲ្យឯងញាំហើយចឹងឯងញាំទៅ» ខេនតានិយាយមុខស្មើរ ចូសមិនអាចប្រកែកបានក៏មានតែយល់ព្រម
«យ៉ាងមិចហើយ» នាងតូចសួរនាំដោយស្នាមញញឹម
«ឆ្ងាញ់ខ្លាំងណាស់ តែថាវារាងផ្អែមបន្ដិចសម្រាប់ខ្ញុំ»
«ចូសគេមិនសូវចូលចិត្តរបស់ផ្អែមទេ» ខេនតាបន្ដ
«អូ! សុំទោស មិចក៏បងមិនប្រាប់ខ្ញុំ តែថាចាំលើកក្រោយខ្ញុំបន្ថយជាតិផ្អែម»
«កុំអីអ្នកនាងតូច នំរបស់អ្នកនាងមិនសមនឹងខ្ញុំឡើយ ចៅហ្វាយខ្ញុំលាទៅធ្វើកិច្ចការបន្ដហើយ» ចូសឱនគោរពខេនតារួចក៏ចាកចេញយ៉ាងប្រញាប់
«បងប្រុស...»
«បានហើយយប់ណាស់ហើយទៅគេងទៅ»
«ក៏បាន! រាត្រីសួស្ដី» នាងតូចងើយទៅថើបបងប្រុសរួចក៏ចាកចេញទៅ
====
ពីរសប្ដាហ៍ក្រោយមកអេននីផ្អាកធ្វើបាបណាមរីនព្រោះខ្លាចលោកតានាងចាប់បាន ហើយមិនយូរប៉ុន្មានមីនហ៊ូក៏ត្រូវរៀបការនៅក្នុងផ្ទះក៏ត្រូវរៀបចំឡើងសារជាថ្មី ណាមរីនដូចជារាល់ដល់នាងតែងតែលេចថ្លូជាងអ្នកណាៗទាំងអស់ទោះនាងតុបតែងខ្លួនធម្មតាៗ ថ្ងៃនេះជីនយ៉ុងក៏មកចូលរួមដែរ តែមិនឃើញបងស្រីនាងចេញមករាក់ទាក់ឡើយ ចំណែកណាមរីននាងខ្លាចមានបញ្ហាចឹងមានតែគេចពីជីងយ៉ុងដែរ តែសំណាងមិនល្អនាងគេចៗក៏មកជួបកំពូលព្រាននារីនោះគឺមីនហ្យុគ
«ស្រីចង្រៃ! ដោយសារតែនាង នាងធ្វើឲ្យកូនប្រុសសំណព្វរបស់យើងពិការ ថ្ងៃនេះនាងត្រូចតែសងយើងវិញ» មីនហ្យុគខឹងណាស់នាយក៏ចាប់អូសដៃណាមរីនទីកន្លែងស្ងាត់
«បង... បងមិនហ្យុក ហ្អាយ! លែង... ៗដៃខ្ញុំ ជួយផងអ្នកណាក៏បានដែលជួយណាមផង» នាងតូចស្រែកយំរកជំនួយតែថាគ្មានអ្នកណាលឺសំលេងឬបានឃើញនាងឡើយ មីនហ្យុគចាប់អូសនាងមកអាគារដាក់ឥវ៉ាន់មួយហើយក៏ចាប់ផ្ដើមចង់ធ្វើការបំពានរាងកាយនាង
«ទោះវាពិការតែយើងស្អប់នាង ថ្ងៃនេះនាងត្រូវតែជារបស់យើង» និយាយហើយមីនហ្យុគចាប់ផ្ដើមហែកសំលៀកបំពាក់របស់នាងតូច ណាមរីនព្យាយាមរើបំរាស់តែត្រូវមីនហ្យុគដាក់មួយដៃចំពោះធ្វើឲ្យនាងចុកចាប់ជាខ្លាំង
«អ្នកណាក៏បានមកជួយណមផង... បងស៊ុកហ្គីជួយណាមផង...» ទឹកភ្នែកស្រក់ចុះមកដោយក្ដីឈឺចាប់ក្នុងចិត្តមានតែបន់ស្រន់សង្ឃឹមថានឹងមានអ្នកមកជួយ....
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន «ចប់»
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន
ភាគទី ០៨
Start from the beginning
