ភាគទី១២ + ១៣+១៤ វគ្គ : ដល់ពេល

Start from the beginning
                                    

«នៅលើលោកយើងគ្មានអ្វីដែលស្ថេរភាពទេទោះបីជាថ្ងៃស្អែកអូនអាចរស់នៅឬក៏អត់ក៏បងមិនត្រូវចុះចាញ់ដែរ កុំព្យាយាមទុកអូនសំខាន់ជាងខ្លួនឯង»ភាពបារម្ភចំពោះស្វាមីកើតមានតែការទូន្មានផ្លូវចិត្តរបស់ជេគទៅកាន់ស៊ុងហ៊ុនសំខាន់ជាងពេលនេះ

«ប្រញាប់អង្គុយចុះហើយញ៉ាំនំដុតទៅ..អូនកុំនិយាយច្រើនពេកប្រយ័ត្ននំត្រជាក់ញ៉ាំលេងឆ្ងាញ់»ស៊ុងហ៊ុនបង្វែររឿងពិតណាស់នាយមិនចង់ឮរឿងអវិជ្ជមានដែលចេញពីក្រអូបមាត់ដៃគូរបស់ខ្លួនឡើយនាយមិនចង់គិតរឹតតែមិនចង់ឲ្យមានរឿងបែបនេះកើតឡើងមកលើដៃគូររបស់ខ្លួនទៀតផង។

..........

កន្លងទៅបីថ្ងៃជេយ៍ជិះម៉ូតូដឹកជុងវ៉ុននឹងសាន់នូតាមដងផ្លូវដែលគ្របដណ្ដប់ទៅដោយវាលស្មៅខៀវស្រងាត់នៃផ្ទៃដីនាពេលព្រឹកព្រលឹម

«តាមមើលជេយ៍ចង់ឲ្យប៉ូលីស្រុកនេះដេញបាញ់ហើយតាមមើលបានជាហានជិះម៉ូតូលើតំបន់ហាមឃាត់បែបនេះ»ស៊ុងហ៊ុននៅក្នុងផ្ទះទេតែសម្លេងបន្លឺឡើងមកធ្វើឲ្យជេយ៍ចុះពីម៉ូតូឈរច្រាត់ចង្កេះ

«បើប៉ូលីសចាប់ចាំយើងប្រាប់ឲ្យចាប់ឯងព្រោះយើងជិះចូលផ្ទះឯង»ជេយ៍តបទាំងដៃកាន់កន្រ្តកផ្កាធូលីបចំនួនពីរកន្រ្ដកចូលទៅក្នុងផ្ទះមុននឹងរៀបដាក់ក្នុងថូ

«ធ្វើដូចផ្ទះវាចឹង»ស៊ុងហ៊ុនក្រវីក្បាលបន្តិចមុននឹងទាញកាសែតអានបន្ដ

«បងហ៊ុងអាប់ដេតមើលកាសែតវ៉ាវប្លែកសាហាវ!!»រីគីដែលជិះម៉ូតូតាមមកពីក្រោយឈប់ភ្លាមបោះសម្ដីភ្លាម

«ស្អីវា?ជិះម៉ូតូទាំងមួយទាំងពីរមកឈប់ផ្ទះខ្ញុំតិចគេអូសចូលគុកទាំងអស់គ្នាទៅ»ស៊ុងហ៊ុនស្ទុះមានប្រតិកម្មភ្លាមៗពេលកើតមានរូបភាពបែបនេះ

«មិនចង់ជិះម៉ូតូប៉ុន្មានទេប៉ុន្តែឃើញបងជេយ៍ជួលម៉ូតូគេជិះក៏ជួលតាមគេទៅ ណាមួយវាជាប្រភេទម៉ូតូប្រើថាមពលធម្មជាតិមិនមែនប្រើប្រេងម៉ាស៊ូតឬសាំងទេទោះបីប៉ូលីសចាប់ក៏ខ្ញុំអត់ខ្លាចដែរ»តមាត់មិនបាត់សម្ដីនាយរីគីឲ្យស្ពៃ

«ទុករឿងហ្នឹងចោលសិនចុះ...ហើយបើជិះម៉ូតូពីរមកដដែលមិនជិះម៉ូតូមួយពីរនាក់ទៅ?»ជេគក្នុងដៃកំពុងតែលើកកាន់អាហារពេលព្រឹករៀបចំលើតុទាំងដែលមាត់កំពុងតែពោលបញ្ចេញវាចា

YOU'RE MY DESTINY ✨ ( Complete )Where stories live. Discover now