ភាគទី20:ទីបំផុតថ្ងៃនោះក៏មកដល់

Начните с самого начала
                                    

«កូនថាទៅមេីល ចូលចិត្តកន្លែងបែបនេះទេចាំappaឧស្សាហ៍នាំមកណា តែត្រូវសន្យាថាមិនរក​រឿងappaពេកទេ»រាងតូចលេចស្នាមញញឹមនិយាយទៅកាន់កូនក្នុងផ្ទៃដែលមិនទាំងទាន់ចេញរូបរាងអីសោះនៅឡេីយ។

  ក្រោយពីអង្គុយមួយសន្ទុះហេីយទេីបគេ
សម្រេចចិត្តថានិងទៅងូតទឹកជម្រះកាយវិញ
តែពេលដេីរមកដល់មុខបន្ទប់ស្រាប់តែឮសម្លេងសន្ទនារបស់មនុស្សពីរនាក់នៅមុខបន្ទប់..

«ជុង​ហា៎ បងនិងប្រាប់ថេហ្យុងថាលែងលះនៅថ្ងៃណាទៅ»

«គឺឆាប់ៗនេះណាអូនកុំបារម្ភអី តោះទៅងូតទឹកវិញនិងអាលចុះទៅរកអីញុាំបងឃ្លានហេីយ»  ពាក្យសន្ទនាទាំងប៉ុន្មានហោះចូលត្រចៀករាងតូចដែលកំពុងតែឈរនៅមុខទ្វារបន្ទប់ ដំណក់ទឹកភ្នែកស្រាប់តែហូរច្រាលមកដូចបាក់ទំនប់ទាំងព្រឹក គេនៅមិនទាន់ត្រៀមខ្លួនសម្រាប់ការចាកចេញនៅឡេីយ នេះជុងគុកកំពុងតែត្រៀមសុំគេលែងលះឬ? តេីគេគួរធ្វេីអ្វីទៅឥលូវនេះ បេីពេលនេះគេកំពុងតែពរពោះកូនរបស់នាយនោះ?

៚30នាទីក្រោយមក..

ក្រាក!​!​
  ទ្វារបន្ទប់ត្រូវបានបេីកឡេីង ទេីបរាងតូចប្រញាប់ជូតទឹកភ្នែកស្អាតបាន​ធ្វេីដូចគ្មានរឿងអ្វីកេីតឡេីង​និងព្យាយាមញញឹមដាក់ស្វាមី រាងក្រាស់ជ្រួញចិញ្ចេីមបន្តិចពេលសង្កេតឃេីញថាភ្នែកនិងច្រមុះរាងតូចរៀងក្រហមតិចៗតែក៏មិនបានសួរនាំអ្វីទេ

«អូនបានរៀបចំអាហារពេលព្រឹកនៅលេីតុទុកសម្រាប់បងនិងអ្នកនាងអាយរីននៅខាងក្រោមដូចគ្នាបងកុំភ្លេចពិសារផង»ចប់សម្តីរាងតូចក៏ប្រញាប់គេចចូលក្នុងបន្ទប់បាត់ ជុងគុកសម្លឹង
មេីលកាយវិការប្លែកៗរបស់រាងតូចទាំងឆ្ងល់
យប់មិញស្តីឲហេីយបែរជាព្រឹកឡេីងនៅញញឹមស្រស់ដាក់នាយទៀត ធ្វេីដូចកាលពីយប់មិញគ្មានរឿងអ្វីកេីតឡេីងទៀត ស្រលាញ់នាយដល់ថ្នាក់នឹងឬ?​

«តោះជុងក្រែងមុននេះបងថាឃ្លានឬ? »នាងក្រមុំធ្វេីជានិយាយទាក់ទាញចំណាប់អារម្មណ៍រាងក្រាស់មកវិញ

«បាត តោះ»

  ក្រលេកមកមេីលអ្នកនៅក្នុងបន្ទប់វិញ​គ្រាន់ចូលមកដល់រាងតូចក៏ប្រញាប់ប្រញាល់ដេីរចូលបន្ទប់ទឹកសំងំយំទៅវិញ ពេលនេះគេមានអារម្មណ៍ថាអស់រលីងពីខ្លួនតែម្តង គេអស់
កម្លាំងចិត្តក្នុងការធ្វេីអ្វីបន្តទៀត សម្តីសន្ទនាដែលរាងតូចស្តាប់លឺមុននេះវាហោះពេញខួរក្បាលរបស់គេតែម្តង។​

ភរិយាបំពេញកិច្ច💍✨Место, где живут истории. Откройте их для себя