ភាគទី21:លាតត្រដាងការពិត

947 66 3
                                    


_រថយន្តស្ពតទំនេីបបោលចូលមកកាន់បរិវេនភូមិគ្រឹះត្រកូលគីម ខណះអ្នកបម្រេីក្នុងផ្ទះ
លេីកចិញ្ចេីមឆ្ងល់ប្រហែលៗនិងម្ចាស់រថយន្តនេះទៅនិងកម្មសិទ្ធ​របស់អ្នកណាម្នាក់?​!​

«អ៊ំជាអ្នកប្រុសតូចមែនទេ?​»
«ពិតមែនហេីយនាងសុីន ឆាប់ទៅទទួលអ្នកប្រុសភ្លាមទៅ»

«អ្នកប្រុសតូច»រាងចំណាស់បន្លឺឡេីងទាំងជ្រួញចិញ្ចេីមបន្តិចពេលឃេីញរាងតូចអូសវ៉ាលីនិងមានឥវ៉ាន់សំពីងសំពោងមកជាមួយផង ចំណែកឯទឹកមុខវិញក៏ស្រងូតស្រងាត់ខុសពីធម្មតាទៀតធ្វេីឲគាត់រឹតតែឆ្ងល់ទ្វេដងតែក៏ពុំហ៊ានសួរអ្វីច្រេីន

«ជួយឲគេយករបស់ទាំងនេះទៅបន្ទប់ខ្ញុំផងម៉ែដោះ»ចប់សម្តីរាងតូចបោះជំហានឡេីងទៅជាន់ខាងលេីដែលជាជាន់បន្ទប់ផ្ទាល់ខ្លួនក្រោមក្រសែភ្នែកព្របារម្ភរបស់រាងចំណាស់

«ម៉ែដោះតេីអ្នកប្រុសតូចកេីតអីទៅ?ឬក៏ឈ្លោះគ្នាជាមួយអ្នកប្រុសជុងគុកមែនទេ?​»នាងសុីន
កេះស្មាម៉ែដោះសួរទាំងជ្រួញចិញ្ចេីម

«មាត់ឯងសុីប្រហុកមែនទេនាងសុីន?​»គាត់ងាកមកស្តីឲនាងរួចដេីរចេញទៅបាត់ ទុកឲនាងឈរអោនមុខចុះម្នាក់ឯងមិនគួរណាមាត់អត់គម្របបែបនេះសោះ

+Room

  កាយតូចច្រលឹងអង្គុយលេីកៅអីក្នុងបន្ទប់សម្លឹងទៅមាត់បង្អួតមេីលទៅទេសភាពខាងក្រៅទាំងទឹកមុខស្រងូតស្រងាត់ តំណក់ទឹកភ្នែកចេះតែហូរមកជារឿយៗ ខណះម្ចាស់ខ្លួនមិនសូម្បីតែបង្ហេីបសម្លេងយំឲឮសូម្បីបន្តិច ក្នុងចិត្តគេពេលនេះគឺទទេរស្អាត ហាក់កំពុងតែស្ថិតនៅមហាសាគរអណ្តែតមេីលមិនឃេីញកោះត្រេីយ..

តុក តុក!​!​

  សម្លេងគោះទ្វារបន្ទប់បន្លឺឡេីងប៉ុន្តែម្ចាស់បន្ទប់ហាក់គ្មានប្រតិកម្មអ្វីបន្តិចសោះ រហូតទល់សម្លេងបន្លឺឡេីងម្តងទៀតទេីបរាងតូចទាញស្មារតីមកវិញ ដៃស្រលូនលេីកជូតគ្រវៀសទឹកភ្នែកចេញពីផែនថ្ពាល់ស្អាតបាតហេីយទេីបបន្លឺ :

«ចូលមកទ្វារមិនចាក់គន្លឹះ»
«អ្នកប្រុសតូច គឺម៉ែដោះណាមណា៎»
«ម៉ែដោះតេីមានការអ្វីមែនទេ?​?​»

ភរិយាបំពេញកិច្ច💍✨Where stories live. Discover now