គេនោះ​ចម្លែក​ណាស់​

47 10 6
                                    

Hobi POV
ខ្ញុំ​មិនដឹងថា​គាត់​ជា​អ្នកណានោះទេ​ នៅ​សុខ​ៗគាត់​បាន​ដេីរ​ចូលមក​ក្នុងហាង​របស់​ខ្ញុំ​ គាត់​មាន​ចរិត​ចម្លែក​ណាស់​គាត់​សម្លឹង​មុខ​ខ្ញុំ​ដោយ​ស្ងៀមស្ងាត់​បំផុត​ បែបនេះហេីយ​ទេីប​ខ្ញុំ​អាច​មេីល​ឃើញ​ពី​ទម្រង់​មុខ​របស់​គាត់​យ៉ាង​ច្បាស់​ គាត់​ស្អាត​ណាស់​ អូ​..អត់​ទេ​ស្អាត​ណាស់​មិន​សាក​សមនិងគាត់ទេ​ គួរ​តែហៅថា​សង្ហារ​ណាស់​ទេីប​ត្រូវ​ ខ្ញុំ​រាង​ខក់​ចិត្ត​និង​ខ្លួន​ឯង​បន្តិច​ដែរ​ក្រោយ​ពេលបាន​ឃើញ​បុរស​ម្នាក់​នេះ​ហេតុ​អី​ខ្ញុំ​មិន​សង្ហា​ដូចគាត់​ ខ្ញុំ​ក៏ជា​ប្រុសដែរ​តេីស...។

"​ លោក​ចង់​ធ្វើ​អី? "ហូប៊ី​ សួរទៅកាន់​ថេយ៉ុង​ភាព​ស្ងប់ស្ងាត់​មុននេះ​ប្រែប្រួល​ភ្លាម​ ថេយ៉ុង​ថយក្រោយ​បន្តិច​​ពី​ហូប៊ី​ នាយ​ស្រក​ដៃ​ចូល​ខោប៉ៅ​ទាំង​សងខាង​ រាង​ខ្ពស់​ស្រឡះ​សាកសម​និង​ចរិត​ឆ្មើងឆ្មៃ​មួយនេះ​បំផុត​

"​ ​ ពួក​យេីង​ធ្លាប់​ជួប​គ្នា​ម្តង​រួច​មកហេីយ​ នៅ​ចាំខ្ញុំបានទេ"​ថេយ៉ុង​ សំណួរ​រាង​ក្រាស​រំលឹក​ទៅ​ការគិតរបស់ហូប៊ី​ ត្រូវ​ហើយ​គេ​ធ្លាប់​ជួប​ថេយ៉ុង​ពិតមែនតេីស​ពេល​នោះជីមីន​ក៏បាន​ប្រាប់​គេដែរថា​ថេយ៉ុង​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ដ៌​ល្បី​ឈ្មោះ​ម្នាក់​

"​ អូ...ខ្ញុំ​ចាំបានហេីយ​ ខ្ញុំ​បាន​ឃើញ​លោកនៅ​supermarket អញ្ចឹង​លោកមកទីនេះមាន​ការអី? "​ហូប៊ី​

បន្ទាប់​ពីបាន​ជួប​ហូប៊ី​ហេីយ​ថេយ៉ុង​ក៏​សុំ​និយាយ​ជាមួយ​ហូប៊ី​តែ​ពី​នាក់​..

"​ថា​មិច? លោក​ចង់​អោយ​ខ្ញុំ​ធ្វើ​ការជាមួយលោក? "​រាងតូច​រាង​ភ្ញាក់​ផ្អើល​ពេល​ឮ​ថា​ថេយ៉ុង​ចង់​អោយគេទៅ​ធ្វើការ​ជាមួយ​ លំដាប់​ដល់​ថេយ៉ុង​ហេីយ​នៅ​មក​រេីស​បុគ្គលិក​ដោយ​ខ្លួន​ឯង​ទៀតមែនទេ? បេីតាម​ឮគេ​និយាយ​តៗគ្នា​មក​ក្រុមហ៊ុន​របស់​ថេយ៉ុង​មិនងាយ​ជ្រេីស​រេីស​បុគ្គលិក​នោះទេ​អ្នក​មាន​ចំណេះដឹង​មាន​សម្ថភាព​ហេីយ​នៅ​មិន​ប្រាកដ​ថាបាន​ធ្វើ​នៅ​ DL-Company បានផង

"​ មិនល្អទេ​ហេស៎​ ដែរមក​ធ្វើ​ងារជាមួយ​ខ្ញុំ​? "​ ថេយ៉ុង​ មិនបានឆ្លេីយ​សំណួរ​រាងតូច​ តែ​សួរបកទៅវិញ

បណ្ដាសា​👿🔮Where stories live. Discover now