🔮ជួប​គ្នា​លេីក​ដំបូង​🔮

94 20 11
                                        

កាលពីមួយពាន់ឆ្នាំមុនឋានទាំងបីរួមរស់ជាមួយគ្នាដោយសន្តិភាព ឋានសួគ៌គ្រប់គ្រងអោយអទិទេពឋាននករគ្រប់គ្រងដោយយមរាជចំណែកឋានកណ្តាលមនុស្សជាអ្នកដឹកនាំ ឋានទាំងបីមិនបំពានគ្នាទៅវិញទៅមកហាក់ដូចជាទឹកអណ្ដូតមិនបំពានទឹកទន្លេ ។ ប៉ុន្តែដោយសារសេចក្តីស្នេហាដែលខុដច្បាប់ហាមឃាត់បានធ្វើអោយឋានទាំងបីចាប់ផ្តើមរង្គោះរង្គើម្តងទៀត

"បុត្រធ្វើអោយខុសច្បាប់ឋានសួគ៌ហើយ ជឺវាង បិតាដាក់បញ្ជាបិត្រអោយផ្ដាច់និស្ស័យស្នេហ៍ជាមួយគេវិញ" សេ្តចនៃឋានសួគ៌

"បុត្រមិនអាចធ្វើបានទេព្រះបិតា ព្រោះបុត្រកំពុងមានគភ៌" ជឺវាង

ត្រឡប់​មកដល់​ឃូដូរ​វិញ​តាំង​ពី​ព្រឹក​ ថេយ៉ុង​នៅតែ​គិត​ពីរឿងដែរខ្លួនបាន​ជួប​កាល​ពីនៅ​ផ្សារ​ទំនើប​មិនឈប់​ គេពិតជា​ស្រពិចស្រពិល​និង​សម្ថភាព​ថ្ងៃ​មិញ​នេះ​នៅ​ឡេីយ​ វា​ជា​អារម្មណ៍​អ្វី​អោយ​ប្រាកដ​

ក្នុង​ដៃ​ថេយ៉ុង​កាន់​ថ្ម​ប្រលឹង​ដែរត្រូវ​សង្រ្គោះ​ឡេីងវិញ​ដោយ​គ្នាន​ហេតុ​ផល នៅ​សុខ​ៗសោះ​ត្រូវ​បាន​ព្យាបាល​ ឬមួយ​ម្ចាស់​ថ្ម​ប្រលឹង​នៅក្បែរ​ៗនេះ​ហេីយ​សង្រ្គោះ​វា​?

"​ ដល់ពេលដែលគេត្រឡប់មកវិញហើយហ្អេ៎? "​ ថេយ៉ុង​ សម្លឹង​មេីល​ថ្មប្រលឹង​ដែរនៅ​ក្នុង​ដៃ​ហេីយ​គិតទៅដល់​រឿង​កាលពីយប់មុន ដែលនៅសុខៗ ថ្មដែលដំណាងអោយឌួងប្រលឹងដែលបាត់ពន្លឺរាប់រយឆ្នាំមកហើយក៏មានពន្លឺមកវិញ បិសាចនិងពួកខ្មោចអនាថាពេលពេលក៏ចាប់ផ្តើមចេញមកអុកឡុកម្តងទៀត ដោយសារពន្លឺពណ៍ស្វាយនៃថ្មប្រលឹងទើបធ្វើអោយបិសាចចេញពីបណ្ដាសាបាន

ថេយ៉ុង​បិទ​ភ្នែក​ផ្ទាត់​​ម្រាមដៃ​ខ្លួន​ឯង​បន្តិច​ មិនបាន​ប៉ុន្មាន​នាទី​ផង​លេច​ចេញ​នូវ​មនុស្ស​ស្រី​ម្នាក់​នៅក្នុង​បន្ទប់​ជាមួយ​ថេយ៉ុង​ នាងមាន​រូបរាង​សម្ផស្ស​ស្រស់​ស្អាត​ប្រៀប​បាន​ទៅ​និង​ទេពអប្សរ​នៅ​ឋានសួគ៌​ ប៉ុន្តែ​ការហៅ​របស់​ថេយ៉ុង​មិនបាន​ធ្វើ​អោយនាង​សប្បាយ​ចិត្ត​នោះទេ

"​ លោក​ខ្វះ​ពេល​ហៅ​ខ្ញុំ​ហ្អេ? ទេីបមកហៅនៅពេលនេះ? "​ហេរីន​ ជា​ទេពអប្សរ​ជោគជាតា​ នាង​ជា​អ្នក​កំណត់​ជោគវាសនា​របស់​មនុស្ស​ទៅតាម​ច្បាប់​នៃ​ឋានសួគ៌​ដែរបាន​ដាក់​កម្រិត​ទៅកាន់​ពួកគេ។ ដោយសារ​តែ​ថេយ៉ុង​ផ្ចាត់​ម្រាមដៃ​ហៅ​នាងមក​ភ្លាម​ៗ​សូម្បី​តែ​រៀបចំ​ខ្លួន​ឯង​ក៏មិនទាន់​បាន​រៀបចំ​អោយ​ស្រួលបួល​ផង

បណ្ដាសា​👿🔮Место, где живут истории. Откройте их для себя