ភាគ 2: ជួបទៀត!!

1.7K 113 0
                                    


"សួរស្ដីបងស្រីតើភោជនីយដ្ឋាននេះកំពុងតែរើសបុគ្គលិកមែនទេ? តើខ្ញុំអាចដាក់ពាក្យបានឬអត់??"ថេយ៉ុងក៏បាននិយាយរាក់ទាក់ទៅកាន់ស្រ្ដីម្នាក់ដែលមានវ័យចំណាស់ជាងគេបន្តិចនោះ

"អូ៎..នេះប្អូនមកដាក់ពាក្យធ្វើការឬ?"

"បាទត្រូវហើយ!!"ថេយ៉ុង

"ចឹងប្អូនមកតាមបងមក..បងមានសំណួរប្រហែលជាពីរបីសួរទៅប្អូនជាមុនសិនណា៎!!"

"បាទមិនអីនោះទេ!!"ថេយ៉ុងគេក៏បានដើរទៅតាមនាងហើយក៏បានអង្គុយចុះលើកៅអីទៅ

"ប្អូនអាចនិយាយពីបទពិសោធន៍របស់ប្អូនខ្លះប្រាប់មកកាន់បងផងតើបានទេ!!"

"បទពិសោធន៍ការងារ..អឹក៎ជាការងារនេះមែនទេ!!?"ថេយ៉ុង

"ចាស៎ត្រូវហើយតើប្អូនធ្លាក់បានធ្វើការនៅភោជនីយដ្ឋានណាពីមុនមកដែរទេ!?"

"គឺអត់នោះទេខ្ញុំមិនធ្លាប់ឡើយពីមុនមកខ្ញុំនៅតែផ្ទះប៉ុណ្ណោះហើយចំពោះរឿងការងារគឺខ្ញុំគ្រាន់តែជួយធ្វើឯកសារខ្លះៗឲ្យប៉ាប៉ុណ្ណោះនេះជាលើកទីមួយហើយដែលខ្ញុំធ្វើការនៅភោជនីយដ្ឋាន!!"ថេយ៉ុង

"ចឹងមានន័យថាប្អូនពីមុនមកគឺធ្វើការនៅក្រុមហ៊ុនមែនទេ!!"

"បាទត្រូវហើយ..តែបងស្រីក៏គួរតែដឹងហើយមែនទេថាក្រុមហ៊ុនរ៉ាហ្វាលីគឺកំពុងតែមានបញ្ហាបែបនេះហើយទើបខ្ញុំត្រូវមករកការងារធ្វើដើម្បីផ្គត់ផ្គង់គ្រួសារ!!"ថេយ៉ុង

"ហាស៎ប្អូនជាកូនម្ចាស់ក្រុមហ៊ុននោះ..សុំទោសផងណា៎ប្អូនបងមិនអាចទទួលប្អូនបានទេព្រោះប្អូនក៏ដឹងថាក្រុមហ៊ុននោះមានរឿងអាស្រូវធ្ងន់ធ្ងរបើបងទទួលប្អូនភោជនីយដ្ឋានរបស់បងច្បាស់ជាមានបញ្ហាមិនខាន!!"

"ចឹងមិនអីទេខ្ញុំមិនរំខានបងស្រីឡើយ!!"ថេយ៉ុងនិយាយហើយក៏បានលានាងរួចក៏បានចាកចេញទៅបាត់ទៅ

"ហ៉ើយ៎..មិនដឹងថាខ្ញុំអាចទៅរកការងារនៅឯណាបានទៀតទេហេតុអីបច្ចប្បន្ននេះពិបាករកការងារធ្វើខ្លាំងម្លេះ!!"ថេយ៉ុងគេដើរបណ្ដើររអ៊ូរងូ៉វៗម្នាក់ឯងបណ្ដើរគេពិតជាហត់នឿយណាស់មួយកំណាត់ថ្ងៃហើយនៅរកការងារធ្វើមិនបានទៀត

💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )Unde poveștirile trăiesc. Descoperă acum