ភាគ 3 : ធ្វើប្រពន្ធយើងទៅ!

1.8K 104 0
                                    


"កូនត្រឡប់មកវិញហើយមែនទេ..មិចក៏ធ្វើមុខបែបនេះកូន!!"អ្នកស្រីស៊ូលីក៏បានសួរទៅកូនទាំងបារម្ភព្រោះតែឃើញថាកូនមានទឹកមុខមិនល្អ

"កូនមិនអីទេម៉ាក់ម៉ាក់កុំបារម្ភអីកូនច្បាស់ជារកការងារបានមិនខានទេទោះជាថ្ងៃនេះរកមិនបានក៏មិនប្រាកដថាអត់រហូតឯណា៎!"ថេយ៉ុង

"មិនអីទេម៉ាក់មិនសួរដេញដោលកូនច្រើនឡើងកូនទៅសម្អាតខ្លួនចុះម៉ាក់បានត្រៀមអាហារសម្រាប់កូនរួចរាល់ហើយ!!"អ្នកស្រីស៊ូលីគាត់ចង់សួរដេញដោយជីកឬសគល់ខ្លាំងណាស់តែគាត់មិនចង់ធ្វើឲ្យកូនមានសម្ពាធគេទើបនឹងមកពីហត់ដូច្នេះមិនចង់សួរទេនាំតែធ្វើឲ្យមានអារម្មណ៍មិនល្អ

"បាទម៉ាក់!!"ថេយ៉ុងនិយាយហើយក៏បានដើរទៅបន្ទប់របស់គេបាត់ទៅគេពិតជាខកចិត្តនឹងខ្លួនឯងខ្លាំងណាស់ដែលមិនអាចរកការងារធ្វើបាន

@ skip

"ឯង..ឆាប់ទៅស៉ើបប្រវត្តិរូបរបស់គេមកឲ្យយើង!!"ជុងហ្គុកក៏បានហុចរូបថតរបស់ថេយ៌ឲ្យទៅកូនចៅចំនិតរបស់នាយព្រោះថាអាពេលនាយបានដើរបុកថេយ៌លើកទីពីរនឹងដៃនាយរហ័សណាស់លួចយករូបថតរបស់កូនកំលោះគេយ៉ាងលឿនតែម្ដងសមីខ្លួនគេមិនដឹងទាល់តែសោះ

"ជាក្មេងប្រុសដែលអ្នកប្រុសដើរបុកទេតើ? នេះអ្នកប្រុសប្រុងកម្ចាត់គេចោលមែនទេ!!"ឡូវីស

"ឡប់ទេហី..នរណាក៏ឃោរឃៅយ៉ាងនេះគេគ្រាន់តែដើរបុកយើងសោះហេតុអីត្រូវកម្ចាត់ចោលដែរយើងឲ្យឯងស៉ើបក៏ស៉ើបមកកុំវែងឆ្ងាយពេក!!"ជុងហ្គុក

"បាទចៅហ្វាយខ្ញុំសុំទោស..ចឹងខ្ញុំសុំចេញទៅប្រតិបត្តិការណ៍សិនហើយចៅហ្វាយ!!"ឡូវីសនាយនិយាយហើយក៏បានលាចៅហ្វាយរបស់នាយទៅបាត់ទៅ

"យូរៗទៅមើលមកយើងធ្វើដូចជាឧក្រិតជនទៅហើយរូបរាងសង្ហារបែបនេះសមដែរឬ?!!"ជុងហ្គុកនាយនិយាយឡើងទាំងឆ្ងល់ព្រោះថាកូនចៅនាយនេះណាគិតថានាយអាចនឹងទៅសម្លាប់ក្មេងនោះចោលទាំងដែលការពិតនាយចាប់អារម្មណ៍លើគេសោះនឹងហា៎

"មនុស្សបែបនេះយើងចូលចិត្តណាស់!"ជុងហ្គុកនាយក៏បាននិយាយឡើងទាំងញញឹមចុងមាត់នាយចូលចិត្តមនុស្សដូចជាថេយ៌ណាស់មើលតាមចរិករបស់គេគឺមិនចេះអេបអបនរណាឡើយសមនឹងសម្ដីឆ្នាសឆ្នើមចឹងទៀតធ្វើឲ្យនាយលង់ស្នេហ៍ផងក៏មិនដឹង។ 

💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )Unde poveștirile trăiesc. Descoperă acum