រឿងរ៉ាវស្មុគស្មាញជាច្រើនក្នុងទំនាក់ទំនងមិនច្បាស់លាស់ ថេយ៉ុងគេមានមិត្តស្រីដែលស្រលាញ់គ្នាសុខៗនាងក៏សុំគេបែកគ្នា ក្រោយឈឺចាប់មួយរយៈពេលធំថេយ៉ុងចាប់ផ្ដើមធ្វើខ្លួនជាក្មេងពាល វៃ កាប់ ចាក់គេចេះទាំងអស់។ថ្ងៃមួយមានការរករឿងវៃគ្នា ត្រូវមានមនុស្សស្លាប់នៅក្នុងកើតហេតុ ថេយ៉ុងត្រូវជាប់ចោតពីបទសម្លាប់មនុស្សទាំងគ្មានផុសតាងច្បាស់លាស់។នៅក្នុងគុកមិនមាននរណាហ៊ានវៃជាមួយគេនោះទេ មាឌតូចមែនពិតតែកម្លាំងខ្លាំង នឹងមានទិចនិចនៅក្នុងការប្រយុទ្ធ។រយ:ពេលមួយសប្ដាហ៍ថេយ៍ត្រូវចេញពីគុក ព្រោះតែគេមានខ្សែធំនោះគឺលោកប៉ាអ្នកម៉ាក់របស់គេជាសេដ្ឋី ក្រោយចេញពីគុកគាត់នាំថេយ៉ុងឱ្យទៅនៅជាមួយប្អូនប្រុសបង្កើតដែលជាពូរបស់គេនៅ ប្រទេសចិន។
ជម្លោះគ្រួសារម្នាក់ៗខំដំឡើងសរសៃកដាក់គ្នា ទាំងឪពុកនឹងកូន
"ខ្ញុំមិនចង់ទៅទេលោកប៉ា ឈប់បង្ខំខ្ញុំទៀតទៅ"
"ថេយ៍ស្ដាប់តាមប៉ាកូនទៅ កុំប្រកែក~"
"ទៅនៅជាមួយពូឯងឱ្យដឹងសង្គមវៃកាប់ចាក់បាញ់គ្នាវាបែបណា!"
ថេយ៍ឈប់ប្រកែកតវ៉ា គេក៏ចង់ដឹងខ្លះៗ តើការងារដែលពូគេធ្វើរាល់ថ្ងៃគឺជាអ្វី នាយឡើងទៅខាងលើរៀបចំខ្លួននឹងបានទៅប្រទេសចិនក្នុងយប់នេះ។
___________
"សូមស្វាគមន៍ក្មួយប្រុស"បុរសកូនមួយអាយុ35នៅតែសង្ហារ នាងល្អិតដែលត្រូវជាកូនពូរបស់ថេយ៍ នាងគឺមីុយូ នាងតូចទើបតែ15ឆ្នាំ នាងតូចស្រស់ស្អាតកាត់ទៅតាមម៉ាក់របស់នាង។មីុយូរត់ទៅអោបថេយ៍តែគេថយក្រោយមិនឱ្យនាងបានអោប នាងទម្លាក់ទឹកមុខចុះនឹងថយក្រោយមកជិតលោកប៉ា
"កឺកឺមិនចូលចិត្ដខ្ញុំទេលោកប៉ា"នាងតូចញិកញ៉ក់ដាក់លោកប៉ារបស់ខ្លួន ពេបមាត់រកយំ ព្រោះឪពុក ទំនើងតាមចិត្តនាងពេក វាជាទម្លាប់ដែលនាងតូចមិនបានអ្វីគឺរកយំតែរហូត
"បងអាចនឹងហត់កូនកុំរករឿងបងអី"លោកស្រីហួអីុប្រពន្ធលោកពូរបស់គេ
"ចា៎សអ្នកម៉ាក់"នាងតូចមិនរករឿងគេចូលក្នុងឡានមុនកឺកឺរបស់ខ្លួន ថេយ៍នាយក៏ចូលតាមក្រោយ។គេងង្គុយជិតនាងតូចនៅកៅអីខាងក្រោយ មុីយូមាត់មិនឈប់និយាយពីនេះពីនោះរៀបរាប់ពីប្រទេសចិននឹង មិត្ដភក្ដិដ៏ល្អរបស់នាងតូចថែមទៀត ធ្វើឱ្យគេមានការខឹងនឹងនាងតូចតែក៏ព្យាយាមស្ងៀមស្ងាត់មិនមាត់ក ត្រឹមធ្វើមុខងាប់បំផុត។
មកដល់ភូមិគ្រឹះភ្លាមទទួលការស្វាគមន៍យ៉ាងអធិកអធម ចូលដល់ខាងក្នុងគេចាប់អារម្មណ៍នឹងបុរសម្នាក់ដែលមានរូបរាងសង្ហារនឹងគួរឱ្យចាប់អារម្មណ៍
"ក្មួយពេញចិត្ដម្នាក់នេះមែនទេ ពូនឹងឱ្យគេជាអ្នកនៅក្បែរការពារក្មួយទៅចុះ"ឃើញគេសម្លឹងមនុស្សអង្គរក្សរូបស្រស់យូរល្មមអាចឱ្យគាត់ស្មានដឹង ថេយ៍ញញឹមហាក់បង្ហាញការយល់ព្រម នឹងបានទៅជាន់ខាងលើទល់មុខបន្ទប់នាងតូចមុីយូ នៅពេលល្ងាចថេយ៉ុងបានហៅអង្គរក្សរបស់ខ្លួនឱ្យនៅមុខអាងទឹកតែពីរនាក់
"ទីនេះមិនចាញ់ប្រទេសកូរ៉េរបស់យើងទេ"គយគន់មើលទេសភាពនាទីក្រុងពេលល្ងាច នឹងនិយាយតែឯងរងចាំអង្គរក្សគេមកដល់
"សួស្តីអ្នកប្រុសត្រូវការអ្វីដែលទេ"
"ឯងជាអង្គរក្សរបស់ខ្ញុំហើយត្រូវទេ?"
"បាទអ្នកប្រុស"
"ដោះអាវឱ្យយើងបន្ដិច"
"បាទ?"
"ធ្វើឬអត់!"ថេយ៍ដើរមកឈរនៅនឹងមុខនាយម្នាក់នោះ ឡើងគេក្រហមមុខព្រោះពាក្យសម្ដីថេយ៍មុននេះ នាយយកដៃស្រាយខ្សែចងនៅត្រង់ចង្កះអ្នកប្រុសតូចទាញទម្លាក់អាវបង្ហាញនៅផ្នែកអាក្រាតកាយមានតែខោខ្ចីបិតបាំងចំណុចពិសេស រាងកាយស្រស់ស្អាតបៀបដូចមនុស្សស្រី ព្រមទាំងចង្កេះតូចជើងស្រឡូន ដៃជើងអង្គរក្សម្នាក់នេះញ័រអស់ទៅហើយ។
"ឯងស្រលាញ់ប្រុសហ៎ស? ត្រឹមដោះអាវឱ្យយើងសោះឯងមុខក្រហមដូចផ្លែប៉ោមទៅហើយ!ឆឹស"
"ហឹុម?សុំទោសអ្នកប្រុស"នាយអោនក្បាលចុះមិនហ៊ានងើយមុខទៅមើលថេយ៍ម្ដងទៀត
"ឯងឈ្មោះអី"ថេយ៍ដើរចូលអាងទឹក លេងទឹកយ៉ាងសប្បាយក៏មិនភ្លេចសួរឈ្មោះបុរសម្នាក់នេះ
"ជុងហ្គុក"
"ជនជាតិកូរ៉េហ៎?"
"បាទ"
"ហេតុអីក៏មកនៅប្រទេសចិន"
"លោកពូអ្នកប្រុសជាអ្នកយកខ្ញុំបាទ មកទីនេះ"
"ហឹុម ឯងនេះមានរាងកាយមាំទាំល្អ យើងថាបើឯងដោះអាវមកងូតក្នុងអាវទឹកយើងដែលល្អទេ"ឮសំនួរនេះភ្លាមបេះដូងនាយស្ទើរលោតចេញក្រៅទ្រូង
"មិនបានទេអ្នកប្រុស"
"ឯងអៀនទៀតហើយ?"
"សុំទោសអ្នកប្រុស"
"សុំទោសៗៗៗឯងមានចេះអីក្រៅពីពាក្យសុំទោស!"
"គឺ..."
"ចេញទៅយើងចង់នៅម្នាក់ឯង!"
#សង្ឃឹមថាអ្នកអាននឹងចូលចិត្ដសាច់រឿងថ្មីនេះទោះសរសេរបានបន្ដិចក៏ពិតមែន❤️☺️
