ភាគទី2 អត់ទឹកដោះចង់ចិញ្ចឹមទារក

138 5 0
                                        

នៅថ្ងៃនេះផងដែលថេយ៉ុងនាយបានឱ្យអង្គរក្សជូនខ្លួនដើរលេងនឹងឱ្យគេស្កាល់ទីក្រុងមួយនេះកាន់តែច្បាស់

"កឺកឺនាំខ្ញុំទៅផងបានទេណាកឺកឺណា"នាងតូចរត់ត្រហេបត្រហបចុះពីជាន់ខាងលើមកយ៉ាងលឿន ប៉ាម៉ាក់របស់នាងប្រហោងពោះធ្លុងលេងតែម៉ាកៗនេះគាត់ដាច់ខ្យលើស្លាបើហើយ។មីុយូអិបដៃម្ខាងរបស់ថេយ៍ជាប់ ម្ដងនេះនាងបានប៉ះនឹងចាប់ដៃនាយពេញៗមិនដូចពេលជួបដំបូង

"មីុយូកូនដល់ម៉ោងទៅសាលាហើយ"

"អត់ទេអ្នកម៉ាក់កូនមិនចង់ទៅសលាទេកូនចង់ទៅជាមួយកឺកឺរបស់កូន"

"មីុយូ!"

"ចាំលើកក្រោយប៉ាឱ្យបងជូនទៅ"

"កឺ កឺ~ហឹុក"នាងតូចព្រមតាមឪពុក គាត់មិនធ្លាប់កុហកនាងទេយ៉ាងនាងនឹងទៅសាលានៅថ្ងៃឈប់ នាងមកទាមទារសន្យារបស់នាងវិញ

"នាងតែបែបនេះកុំប្រកាន់នឹងប្អូនបានទេក្មួយ"អ្នកស្រីខ្លាចតែគេទាស់ចិត្ដបាន ថេយ៍ញញឹមដាក់គាត់រួចឆ្លើយតបយ៉ងសុភាពខុសពីធម្មតា។រួចរាល់ពួកគេក៏ចេញដំណើរមកដល់តំបន់ដែលមានទឹកធ្លាក់ ខ្យល់បរិសុទ្ធ នឹងបរិយាកាសដ៏ល្អ នាយយកស្រូបខ្យល់នៅលើស្ពាន ចំណែកជុងហ្គុកគេបានដកយកនៅកាំមេរ៉ាចេញមកលួចថតថេយ៉ុងដោយមិនដឹងខ្លួន ថតបានតែមួយកាំមេរ៉ាត្រូវធ្លាក់ដល់ដី ស្របពេលដែលជើងរន្ទះរបស់ថេយ៍ទាត់ដៃនាយទៅម្ខាង ដោយត្រៀមខ្លួនមិននឹងទាន់ផងនោះ

"ខ្ទេចខ្ទីអស់ហើយកាំមេរ៉ារបស់ខ្ញុំ"ជុងហ្គុក រើសយកកាំមេរ៉ាជូតថ្នមៗខ្លាចវាខូចអស់អីបានថតរូបទុក រាល់ថ្ងៃនេះបើមិមមានកាំមេរ៉ានឹងគេស្លាប់បិទភ្នែកមិនជិតនោះទេ វាជាកាដូខួបកំណើតកាលពីនៅប្រទេសកូរ៉េរបស់គេ ប្អូនស្រីជាទីស្រលាញ់បានជូនដល់គេមុនមកប្រទេសចិន

"ហាមលួចថតរូបយើងម្ដងទៀត!"

"សុំទោសអ្នកប្រុស"

"សម្លឹងមុខយើង"រាងតូចហាក់ចាប់អារម្មណ៍ពេលឃើញនាយដូចជាចង់យំ គួរឲ្យស្រលាញ់ម្ល៉េះ ក៏រកនឹកនិយាយអីប្លែកៗ

"មុខទារកបែបហ្នឹងមកធ្វើជាកូនយើងយ៉ាងម៉េច!ព្រមទេ"ថេយ៍និយាយទាំងអស់សំណើចជាខ្លាំង ដៃទាំងពីរទាញ ក្ដិចថ្ពាល់នាយលេងមិនឈប់ គេចូលចិត្តក្មេងខ្លាំងណាស់ ណាមួយមុខរបស់ជុងហ្គុកដូចទារកយ៉ាងចឹង ចង់តែទាញឱ្យដាច់ទេលោកអើយមនុស្សអីមុខមិនសមរូបរាង។

រឿង របៀបនៃជីវិត សន្ដាននៃបិសាច🖤Onde histórias criam vida. Descubra agora