ភាគ១ (មិត្តភាព)

264 11 0
                                    

ផ្ដើមដំបូងនៅក្នុងមណ្ឌលកុមារកំព្រាហ្គុនវ៉ុន ដែលបានមើលថែ និងចញ្ចឹមក្មេងកំព្រាជាច្រើន មើលថែយកចិត្តទុកដាក់ដោយអស់ពីចិត្ត ។
<<ហូសុ៊កមកនេះបន្តិច>> អ្នកគ្រូហេសុ៊នបានហៅក្មេងអាយុ១២ឆ្នាំម្នាក់ដែលមានឈ្មោះថាហូសុ៊កមកជួប ។
<<បាទ អ្នកគ្រូមានការអី្វជាមួយខ្ញុំមែនទេ?>>
<<ថ្ងៃស្អែកនេះអ្នកគ្រូនឹងរៀបចំខួបកំណើតឱ្យឯង តើឯងចង់បានអី្វទេ?>>
<<ពិតមែនទេអ្នកគ្រូ?>> ឮបែបនេះភ្លាមគេញញឹមសប្បាយចិត្តយ៉ាងខ្លាំង ។
<<អ្នកគ្រូធ្លាប់កុហកឯងមែនទេ?>> អ្នកគ្រូក៏ញញឹមបន្តិចរួចយកដៃទៅអង្អែកក្បាលហូសុ៊ក ។
<<ខ្ញុំមិនទាន់ដឹងទេ អ្នកគ្រូ!>> ឮបែបនេះគេក៏ចាប់ផ្ដើមគិតពីរបស់ដែលគេចង់បានតែគេមិនដឹងថាគេចង់បានអ្វីនៅឡើយទេ ។
ហេសុ៊ន{មិនអីទេ ឯងគិតសិនចុះអ្នកគ្រូទៅរៀបអាហារថ្ងៃត្រង់សិនណា>> និយាយឱ្យហូសុ៊កគិតហើយអ្នកគ្រូក៏ដើរចេញទៅបាត់ទៅ ដើម្បីរៀបចំអាហារថ្ងៃត្រង់សម្រាប់ក្មេងៗ ។
<<ហូសុ៊ក ឯងកំពុងគិតអ្វីនឹង?>> ពេលអ្នកគ្រូហេស៊ុនដើរទៅបាត់ក៏មានក្មេងស្រីម្នាក់រត់មករកហូសុ៊កយ៉ាងលឿន ។
<<ស៊ូយុ៉ន កំពុងគិតថាគួរតែចង់បានកាដូរអី្វពីអ្នកគ្រូទៅទើបល្អ!>> គេក៏យកដៃទល់ចង្ការហើយគិត ។
<<ឯងចូលចិត្តអ្វី ឯងសុំនឹងទៅ>> ស៊ូយ៉ុនជាមិត្តភក្តិជិតស្និទ្ធរបស់ហូសុ៊កនាងក៏បានជួយផ្ដល់យោបល់ខ្លះដល់ហូសុ៊ក ព្រោះបើឱ្យគេនៅគិចទៀតច្បាស់ណាស់ ថាគេគិតដល់ល្ងាចមិនខានទេ ។
<<អរ! ខ្ញុំគិតឃើញហើយ ឯងចាំនៅទីនេះសិនហើយបន្តិចទៀតខ្ញុំមកវិញ!>> ហូសុ៊កក៏បានគិតឃើញគេក៏ប្រញាប់រត់ទៅរកអ្នកគ្រូហេសុ៊នយ៉ាងលឿន ដោយទុកឱ្យស៊ូយ៉ុនឆ្ងល់យ៉ាងខ្លាំង ។

<<អ្នកគ្រូហេសុ៊ន!>> មកដល់ផ្ទះបាយធ្វើម្ហូបគេក៏បានហៅអ្នកគ្រូហេស៊ុន ។
<<មានការអី្វហូសុ៊ក ម្ហូបមិនទាន់ឆ្អិនទេឯងទៅលេងជាមួយស៊ូយ៉ុនសិនទៅ!>> ឃើញហូសុ៊កមកបែបនេះអ្នកគ្រូហេស៊ុនគិតថា គេប្រាកដជាឃ្លានហើយ ទើបប្រាប់ឱ្យគេចាំសិន ។
<<មិនមែនទេអ្នកគ្រូ ខ្ញុំនឹកឃើញហើយថាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំចង់បានអ្វី!>>
<<ល្អហើយ!បើឯងនឹកឃើញហើយឆាប់ប្រាប់អ្នកគ្រូមក អ្នកគ្រូនឹងរៀបចំសម្រាប់ឯង>> ឮហូសុ៊កនិយាយបែបនេះអ្នកគ្រូហេស៊ុនក៏ឱ្យហូសុ៊កនិយាយប្រាប់គាត់នោះគាត់នឹងបានរៀបចំសម្រាប់គេ មើលទៅគាត់ដូចជាស្រឡាញ់ហូសុ៊កណាស់ ។
<<ខ្ញុំចង់បានចិញ្ចៀនមួយគូរអ្នកគ្រូ>>
<<បាន! ឱ្យតែឯងចង់បាន អ្នកគ្រូនឹងឱ្យឯងទាំងអស់ណា!>>
<<អរគុណអ្នកគ្រូណាស់តែខ្ញុំចង់បានចិញ្ចៀនគូរដែលមួយមានឈ្មោះរបស់ខ្ញុំនឹងមួយទៀតមានឈ្មោះរបស់ស៊ូយ៉ុន!>> គេក៏រៀបរាប់ពីចិញ្ចៀនដែលគេចង់បានទៅកាន់អ្នកគ្រូហេស៊ុនយ៉ាងលម្អិត មិនថារូបរាង ឬទំហំឡើយ ។
<<មិនអីទេ! អ្នកគ្រូនឹងរៀបចំសម្រាប់ឯងតែចិញ្ចៀនប្រភេទនេះត្រូវការពេលរៀងយូរបន្តិចក្នុងការធ្វើ តើឯងចាំបានទេ?>> ឮការចង់បានរបស់ហូសុ៊កអ្នកគ្រូហេស៊ុនមិនបានប្រកែកនោះទេ ។
<<ខ្ញុំអាចចាំបានអ្នកគ្រូ!>>
<<អ្នកគ្រូនឹងធ្វើវាសម្រាប់ឯង>> អ្នកគ្រូក៏បានញញឹមទៅកាន់ហូសុ៊កមើលទៅគាត់ស្រឡាញ់ហូសុ៊កណាស់សឹងតែដូចម្ដាយរបស់គេទៅហើយ ។
<<បើអ៊ីចឹង ខ្ញុំទៅវិញសិនហើយណាអ្នកគ្រូ ខ្ញុំស្រឡាញ់អ្នកគ្រូណាស់!>> និយាយហើយគេក៏រត់ទៅអោបអ្នកគ្រូហេស៊ុនបន្តិចមុននឹងចេញទៅ ។

ម្ចាស់ចិញ្ចៀនគូរWhere stories live. Discover now