ផ្ដើម​រឿង​

140 23 3
                                    

បណ្ដាសារ
ផ្តើមរឿង«

ង៉ា...ង៉ា!!»សំឡេងយំរបស់ទារកស្រែកយំកាត់ស្បៃរាត្រីនៅក្រោមរង្វង់ដៃស្ត្រីជាម្តាយកំពុងតែរត់កាត់ដំណក់ទឹកភ្លៀងនាំកូនមកកាន់មណ្ឌកុមារកំព្រាទាំងយប់កណ្ដាលអាធ្រាត

"អោយម៉ាក់សូមទោស!»នាងសម្លឹងទៅមើលទារកក្នុងកន្ត្រក់ទាំងសេចក្តីមិនអស់អាល័យទឹកភ្នែកហូរប្រណាំងជាមួយនិងដំណក់ទឹកភ្លៀងម្រាមដៃញ័រតតាត់លើកអង្អែលផ្ទៃមុខកូនថ្នមៗមុននិងនាងដាច់ចិត្តគោះទ្វារមណ្ឌមេីលថែក្មេងដើម្បីអោយមានអ្នកចេញមកឃើញកូនរបស់នាង
កុតៗ!!
ក្មេង​ស្រី​វ័យ​20ឆ្នាំ​ស្តេីង​នាង​កាត់​ឆ័ត្រ​ដេីរ​មកអេីតមេីល​នៅ​ខាង​ក្រៅក្រោយ​ពេល​នាង​លឺ​សំឡេង​ចម្លែក​ៗ

ពុទ្ធោ!!អ្នកណាយកទារកមកទុកនៅទីនេះ?គួអោយអាណិតណាស់»សុងជេជាអ្នកគ្រប់គ្រង់មណ្ឌកំព្រានៅទីនេះការបើបានលឺសំឡេងគោះទ្វារទើបនាងចេញមកមើលនិងឃើញទារកកំសត់ស្រែកយំខ្លាំងៗស្ទើរគាំង​ស្លាប់​ បបូរមាត់ប្រែឡើងជាស្វាយនៅក្រោមដំបូរដែលមានភ្លៀងធ្លាក់ចូលមករពុលៗ

អូៗ!!!ឈប់យំ!ឈប់យំណា»នាងលើកពរទារក​ដាក់ជាប់ដើមទ្រូងម្រាមដៃអង្អែលបីថ្នមៗលួងលោម​បំពេរកូនតូចនិងដើរចូលទៅខាងក្នុងវិញគេចពីដំណក់​ទឹកភ្លៀងដែលធ្លាក់ចុះមក

Text morning

ទារក​តូច​មាន​សាច់​ឈាម​ត្រលុកត្រលន់​ពណ៌​សម្បុរ​ស្រល់​ថ្លា​គេង​លក់​នៅ​លេី​គ្រែ​តូច​ល្មម​សម្រាប់​ក្មេង​ដោយមាន​ម៉ែដោះនិង​អ្នក​គ្រប់គ្រង​ផ្សេង​ទៀត​កំពុង​នៅក្បែរនោះ

"កាលពីយប់​ខ្ញុំ​បានឃេីញក្មេងនេះ​នៅ​ខាង​ក្រៅទាំង​ភ្លៀង​ធ្លាក់​ខ្លាំង​ សង្ស័យ​ថា​ម្តាយ​គេយកមកទុកនៅទីនេះ​ ​​"សុងជេ​នាង​រៀបរាប់​ប្រាប់​ម៉ាដាម​និងអ្នកគ្រប់គ្នាដែរនៅទីនោះ

"គួរ​អោយ​ស្រលាញ់​ក៏​គួរ​អោយ​អាណិត​ផងដែរ​ មេីលចុះ​ស្លូតបូត​ណាស់​"​ អ្នក​មេីល​ថែ​ក្មេង​ និយាយ​ទាំងក្តី​អាណិត​អាសូរ​ ទារក​នេះ​មិនចេះខូចមិនចេះយំ​ច្រើន​គ្រាន់​តែអោយ​ទឹក​ដោះ​គោ​មិម​ហេីយ​ក៏​ស្ងាត់​គេង​លក់​មកដល់ពេលនេះ​មិន​ចេះ​ធ្វើ​ទុក្ខ​ពិតមែន

បណ្ដាសា​👿🔮Where stories live. Discover now