ភាគ5: លោកស្រលាញ់ខ្ញុំទេ?

Начните с самого начала
                                        

     « លោកហា៎ » ថេយ៍ចាប់ដៃនាយម៉ាហ្វៀមុខមាំ អង្រួញតិចៗ

     «ហុឹម » នាយមេីលមុខថេយ៍ហេីយក៏ក្រហឹម

     «ខ្ញុំចង់ទៅផ្ទះ » ទៀតហេីយ ពាក្យនេះទៀតហេីយ ជុងហ្គុកគ្រាន់តែលឺភ្លាមក៏ចងចិញ្ចេីមចូលគ្នាតែម្តង
ហេតុអីក៏ក្មេងម្នាក់នេះចង់ចាកចេញពីនាយរហូតបែបនេះ ទាំងដែលមុននេះនាយនិយាយស្រលាញ់គេ ?

      «ហេតុអីក៏ឯងចង់ចេញពីយេីងបែបនេះ ?» ម្តងនេះនាយមិនសម្លុតស្រែក គឺនិយាយយ៉ាងស្រទន់ ទេីបធ្វេីឲ្យថេយ៍ងាកមេីលមុខនាយមិនដាក់

      « ខ្ញុំ ចង់បានន័យថាតេីលោកអាចឲ្យខ្ញុំទៅផ្ទះចាស់របស់ខ្ញុំនៅប៊ូសាននេះបានទេ
ចំណែករឿងខ្ញុំចង់ចេញពីលោកនោះខ្ញុំដូរចិត្តហេីយ »

      «ឯងនឹងនៅជាមួយយេីងរហូតត្រូវទេ ?»
ជុងហ្គុកនិយាយទាំងញញឹមបិតមាត់មិនជិតឡេីយ

      «ទោះបីខ្ញុំជាមនុស្សប្រុសក៏ដោយ ប៉ុន្តែម៉ាក់របស់ខ្ញុំធ្លាប់ប្រាប់ថាខ្ញុំជា omaga ខ្ញុំអាចមានកូនបាន ខ្ញុំក៏មិនសូវយល់ពីរឿងនេះដែរ
តែលោកត្រូវតែទទួលខុសត្រូវលេីខ្ញុំ ព្រោះបេីសិនជាខ្ញុំមានកូននោះតេីឲ្យខ្ញុំធ្វេីយ៉ាងមិចទៅ? ទេៗ ខ្ញុំមិនអាចមានកូនអត់ប្តីបានឡេីយ» ថេយ៍រៀបរាប់ជាហូរហែយ៉ាងវែងអន្លាយ នៅធ្វេីកាយវិការបែបខ្ចូតៗទៀត
ទេីបធ្វេីឲ្យនាយម៉ាហ្វៀដែលធ្លាប់តែមុខមាំមិនញញឹមនោះស្រាប់តែផ្ទុះសំណេីចឡេីង

      «ហា៎សហា អញ្ចឹងឯងមកធ្វេីជាប្រពន្ធតូចយេីងទៅ អ្វីដែលឯងចង់បានយេីងនឹងប្រគល់ឲ្យគ្រប់យ៉ាង ហេីយអ្នកណាក៏មិនអាចធ្វេីអីឯងបានដែរ យេីងនឹងការពារឯងដោយជីវិតរបស់យេីង » ជុងហ្គុកនិយាយទាំងប្រាកដប្រាជាមិនបានលេងសេីចនោះទេ

      «អត់ចង់ » ថេយ៍លេីកដៃឱបទ្រូងហេីយក៏បែរមុខចេញ បែបអេីលចឹងហា៎

       «យា៉ គីមថេហ្យុងឯងសាកនិយាយម្តងទៀតទៅ
មេីល »

       «អត់ចង់ៗៗ អត់...ហុឹម...» មាត់ប៉ប៉ាច់ប៉ប៉ោចក៏ត្រូរាងក្រាស់គ្រប់គ្រងដោយបបូរមាត់របស់នាយ

       «និយាយម្តងទៀតទៅ ...»

        «គឺ...អឺ ...ខ្ញុំ » ថេយ៍ខ្ចិបមាត់ជិត ព្រោះតែខ្លាចថានិងដូចមិនទៀត

♡អន្ទាក់ស្នេហ៍សាតាន♡Место, где живут истории. Откройте их для себя