ភាគ1: ឯងជាចោ

1.3K 44 2
                                        

ទីក្រុងសេអ៊ូស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយពួកបងធំបងតូច
ម៉ាហ្វៀ អ្នកជំនួញធំៗ អ្នកដែលមានមុខមាត់ក្នុងសង្គម ប៉ុន្តែនៅក្នុងនោះមានមនុស្សម្នាក់ដែរគ្រប់គ្នាខ្លាចរអាគ្រាន់តែឮឈ្មោះក៏ភ័យញ័របាត់ទៅហើយ ហើយមនុស្សម្នាក់នោះគឺជា ចន ជុងហ្គុក ឌីម៉ាថីស ដែលជាអ្នកជំនួញ ម៉ាហ្វៀ មានក្រុមហ៊ុនច្រើនកន្លែងផ្ទះក្នុងប្រទេសនិងក្រៅប្រទេស គេម្នាក់នោះប្រៀបដូច
សាតានយ៉ាងអញ្ចឹងនៅពេលដែលគេខឹង។ ជុងហ្គុកមានអាយុ32ឆ្នាំ ប៉ុន្តែសម្រស់របស់គេប្រៀបដូចជាទេវបុត្រយ៉ាងអញ្ចឹង ធ្វើឱ្យស្រីៗមិនតិចអ្នកទេដែលប៉ងចង់បានគេ ប៉ុន្តែប្រុសចាស់ម្នាក់នេះ អរមិនមែនប្រុសចាស់ទេគឺប្រុសសាច់ចាំម្នាក់នេះមិនចាប់អារម្មណ៍ទៅលើអ្នកណាឡើយ នាយយក
ពួកស្រីៗនោះគ្រាន់តែកម្ចាយអារម្មណ៍តណ្ហាមួយពេលៗប៉ុណ្ណោះ

«ចៅហ្វាយ គីម ថេហូ គឺអាម្នាក់នឹងហើយដែរចូលមកស៊ើបការនៅក្នុងក្រុមហ៊ុនរបស់យេីងទាន»
ចន យ៉ុងប៊ីន គេគឺជាជំនិតតែម្នាក់គត់របស់ជុងហ្គុក ហើយក៏ជាមនុស្សតែម្នាក់ដែរ រាងក្រាស់ទុកចិត្តផងដែរ

«លោកម្ចាស់សូមកុំសម្លាប់ខ្ញុំអី ខ្ញុំធ្វើទៅតាមតែបញ្ជាគេនោះទេ» បុរសម្នាក់នោះលុតជង្គង់ចំពោះ
មុខជុងហ្គុកលើកដៃសំពះសុំអង្វរ សូមរួចជីវិត

«សម្លាប់វាចោលទៅ កុំភ្លេចបំបិទភស្តុតាងចោលផង» សំដីមាំមានអំណាច ក៏បញ្ជាទៅកាន់ជំនិត
របស់ខ្លួនទាំងមិនមើលមុខបុរសដែលនៅចំពោះមុខខ្លួនឡើយ សំណាងហេីយដែលគេមិនធ្វេីទារុណកម្មនោះឲ្យងាប់ស្រួលៗ

«អ្ហឹកៗៗ សូម...សូម..សូម លោកម្ចាស់ លើកលែងទោសឲ្យខ្ញុំផង ខ្ញុំមានប្អូនប្រុសដែលត្រូវមើលថែរ
បើសិនជាខ្ញុំស្លាប់បាត់ តើគេនឹងបានអ្វីជាទីពឹងទៅ ?» បុរសម្នាក់នោះវាមកចាប់ជើងជុងហ្គុក

«ព្រហើន អ្នកណាអនុញ្ញាតឲ្យឯងប៉ះជើង
របស់យើង »
ប៊ីនឃើញដូច្នេះក៏ងាកទៅបញ្ជារពួកកូនចៅប្រហែលជាបីនាក់ឲ្យមកចាប់បុរសម្នាក់នោះយកទៅសម្លាប់ចោល

«អ្ហឹកៗ ហុឺ សូមទុកជីវិតឱ្យខ្ញុំផង »

**ផាំង**
មួយគ្រាប់កាំភ្លើងចំកណ្ដាលក្បាលរបស់បុរសម្នាក់នោះដេកស្លាប់នៅនឹងកន្លែង

♡អន្ទាក់ស្នេហ៍សាតាន♡Место, где живут истории. Откройте их для себя