បងដល់ក្នុងថ្នាក់បរិយាកាសដូចតែរាល់ដងចឹង តែនាងមិនបានខ្វល់ឡើយ នាងយកប្រអប់បាយដាក់ក្នុងទូរសំងាត់រួចដើរមកអង្គុយកន្លែងខ្លួនវិញ ណាមរីនអង្គុយបានបន្ដិចអ្នកគ្រូក៏មកដល់ ហើយម៉ោងសិក្សាក៏ចាប់ផ្ដើម នៅចុងម៉ោងស្រាប់តែអ្នកគ្រូប្រកាស់ដំណឹងល្អ
«គ្រប់គ្នាបន្ទាប់ពីឆមាសហើយពួកយើងនឹងមានដំណើរកំសាន្ដទៅប្រទេសជប៉ុនបីយប់បួនថ្ងៃ» គ្រាន់តែលឺបែបនេះម្នាក់ៗស្រែកហ៊ូពេញបន្ទប់
«អស្ចារ្យៗ ទីបំផុតយើងមានដំណើរកំសាន្ដជុំគ្នាហើយ តែអ្នកគ្រូចុះខាងសិស្សប្រុសនោះ» មីណា
«ពីរអាគារចូលគ្នាសប្បាយចិត្តនូវ»
«អស្ចារ្យៗ» បូរ៉ា
«បានហើយៗ ចេញលេងចុះ ពេលប្រលងឆមាសហើយសាលានឹងប្រាប់ព័ត៌មានលំអិត»
«អេ! អេននី តែប៉ុណ្ណេះឯងបានជួបបងជីនយ៉ុងហើយ» មីណា
«ត្រូវហើយពួកឯងជាគូរស្នេហ៍ដ៏សាកសមបំផុត» បូរ៉ា
«បានហើយយើងដឹងហើយ...» អេននីតបនឹងមិត្ដទាំងភ្នែកងាកសម្លឹងមើលទៅណាមរីនដែលកាន់ប្រអប់បាយចេញទៅជាមួយស្នាមញញឹម នាងសង្ស័យក៏ងើបទៅតាម
«ហេ! អេននីឯងទៅណា?»
«...» នាងមិនតបនឹងមីណាតែក៏ចាកចេញទៅតាមលបពីក្រោយណាមរីន
ណាមរីនដើរៗមានអារម្មណ៍ថាគេតាមនាងក៏ដើរវៀងផ្លូវបង្វែរដាននាងដឹងថាជាអេននីក៏ប្រញាប់គេចរកកន្លែងពូន
«ចង្រៃយ៎! ទៅណាបាត់ចេះ?» អេននីខំសម្លឹងរកមើលណាមរីនតែមិនឃើញ
«អេននី! អូនមកទីនេះធ្វើអី?» ជីនយ៉ុងស្រាប់តែបង្ហាញខ្លួន
«ហ៎! គ្មានអីទេ អូនឃើញឆ្មាមួយរត់មកវាគួរឲ្យស្រលាញ់ណាស់ទើបអូនតាមមកមើល»
«អូនចូលចិត្តឆ្មាដែរហ៎... ចៃដន្យម្ល៉េះបងក៏មករកឆ្មាដែរ»
«ហាស៎...! អ៎... ចាសនឹងហើយៗ» អេននីឆ្លើយដោះសារទាំងដែលការពិតនាងស្អប់សត្វឆ្មារណាស់
«ចឹងពួកយើងទៅរកជាមួយគ្នាទៅ»
«ឈប់សិន ចាំថ្ងៃក្រោយទៅអូនឃ្លានហើយពួកយើងទៅញាំអីវិញ»
«ហុឹម! ចឹងក៏បានបងក៏ឃ្លានដែរ» អេននីនិងជីនយ៉ុងបណ្ដើរគ្នាចេញទៅបាត់ ណាមរីនដកដង្ហើមធំធូរទ្រូងពេលដែលអាចគេចផុតពីការតាមដានរបស់បងស្រីជីដូនមួយ នាងតូចប្រញាប់រតើមកសួនច្បារដើម្បីរកហូស៊ុក
«បងស៊ុកហ្គីចាំណាមយូរអត់»
«មិនយូរទេបងទុកតែមកដល់»
«ណាមយកអាហារមក បងស៊ុកសាកញាំមើលរស់ជាតិលើកនេះមិនពិបាកញាំដូចមុនទេ»
«ទោះពិបាកញាំក៏បងនឹងញាំដែរ»
«កុំចឹងអី វាដូចជាណាមបង្ខំបងចឹង»
«អត់ទេបងនិយាយមែនណា» ហូស៊ុកនិយាយបែបទឹកមុខច្រលើម
«បានៗ ណាមជឿក៏បាន នេះសាកមើល» ណាមរីនដួសបាយបញ្ចុករាងក្រាស់ ហូស៊ុកញាំហើយក៏ញញឹមឡើង
«ឆ្ញាញ់ណាស់អូនរីកចំរើនហើយ» រាងក្រាស់លើកមេដៃសសើររួចយកប្រអប់បាយមកញាំខ្លួនឯង
«មែនហើយបងដឹងអត់ថាប្រលងឆមាសហើយសាលាធ្វើដំណើរកំសាន្ដទៅប្រទេសជប៉ុន» លឺថាទៅជប៉ុនហូស៊ុកក៏ប្រែទឹកមុខស្មើរភ្លាម នាងតូចចាប់អារម្មណ៍ក៏សួរ
«បងកើតអីហ៎! បងមិនចូលចិត្តទីនោះឬ?»
«អត់ទេគ្រាន់តែមិនចង់ទៅទីនោះម្ដងទៀត»
«បងធ្លាប់រស់នៅទីនោះឬ?»
«ជារឿងចាស់ កុំនិយាយរឿងមិនសប្បាយចិត្តអីអូនមិនញាំទេហ៎ ប្រយ័ត្នបងញាំទាំងចំណែកអូន»
«អត់ទេ... ឲ្យអូនវិញ...» ទាំងពីរនាក់ប្រលែងគ្នាដណ្ដើមប្រអប់បាយដូចកូនក្មេងចឹង
(បងខានឃើញស្នាមញញឹមរបស់អូនយូរហើយណាមរីន ទោះបីពេលនេះអូនមិនចាំរឿងពីមុនរបស់ពួកយើង តែមិនអីទេបងអាចចាប់ផ្ដើមតាមស្រលាញ់អូនម្ដងទៀតបាន បងសន្យាថាបងមិនឲ្យអូនជួបរឿងឈឺចាប់ជាលើកទីពីរឡើយ)
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន «ចប់»
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន
ភាគទី ០៤
Start from the beginning
